លោក Aaron Kwok ល្បីបែកពីមិត្តស្រី តារាម៉ូដែលវ័យក្មេង

ហុងកុង៖ តារាសម្តែងដ៏ល្បីល្បាញ Aaron Kwok ថ្មីៗនេះ ធ្លាយដំណឹងថា បានបែកបាក់ពីមិត្តស្រី វ័យក្មេង តារាម៉ូដែល ឈុតក្នុងនាង Moka Fang ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នេះថា តារាសម្តែងវ័យ ៥១ឆ្នាំ តួស្វាស៊ុន អ៊ូខុងក្នុងរឿង “ The Monkey King 2” លោក Aaron Kwok ដែលប្រកាស ដំណឹងស្នេហ៍ ជាមួយតារាម៉ូដែល វ័យក្មេង Moka Fang កាលពីឆ្នាំមុន ថ្មីៗនេះ លេចលឺថា ស្នេហាដល់ផ្លូវបំបែក ហើយក្នុងពេល ចូលរួមព្រឹត្តការណ៍ Hong Kong Film Awards កាលពីថ្ងៃអាទិត្យមុន តារារូបនេះ បានបដិសេធ មិនព្រមនិយាយ ពីរឿងមិត្តស្រី ។

ពេលសួរថាតើ Aaron Kwok មានបំណងរៀបការ ជាមួយមិត្តស្រី វ័យ២៨ឆ្នាំ នៅពេលណា?  តារារូបនេះបានឆ្លើយថា “ រឿងនេះឋានសួរ ជាអ្នករៀបចំ ខ្ញុំក៏អត់ដឹងដែរ ទុកឲ្យព្រះ ជាអ្នកសម្រេចទៅចុះ ”។

ប្រភព បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះ គេមិនបានឃើញតារា ទាំងពីរបង្ហោះរូប រួមគ្នា នៅក្នុង Weibo ដូចមុនៗទេ ហើយបែកគ្នានេះ មូលហេតុមកពី ស្រីស្រស់ Moka ជាមនុស្ស សំភារៈនិយម ។ កាលពីខែមុន មានដំណឹងថា Moka បានសុំ Aaron ទិញផ្ទះល្វែង ប្រណិតមួយ ឲ្យនាងនៅសៀងហៃ តែមិត្តប្រុស វ័យជ្រេ រូបនេះ បានបដិសេស ទើបធ្វើឲ្យអ្នកទាំងពីរ ឃ្លាតឆ្ងាយពីគ្នា រហូតធ្លាយដំណឹង បែកបាក់នេះតែម្តង ៕