ក្រុមហ៊ុន 7NG រៀបចំព្រឹត្តិការណ៍កីឡា ២ប្រភេទ អបអរបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ កីឡា ២ប្រភេទ រួមមានកីឡាប្រណាំងសេះ និងកីឡាជិះម៉ូតូ ត្រូវបានកហ្រុមហ៊ុន 7NG រៀបចំព្រមគ្នានៅ តំបន់អភិវឌ្ឍន៍របស់ខ្លួន ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០១៦នេះ ក៏ដូចជាផ្តល់ភាពសប្បាយ ជួបប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ខាងលើ ទស្សនាកម្សាន្តផងដែរ ។

កម្មវិធីដ៏អស្ចារ្យនេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នាថ្ងៃទី០៩-១០ ខែមេសានេះ ហើយនេះក៏ជាលើកទី៤ ផងដែរ ដែលក្រុមហ៊ុន 7NG រៀបចំព្រឹត្តិការណ៍កីឡាដ៏នេះ ។ សម្រាប់កីឡាប្រណាំងសេះ គឺមានសេះជិត ១០០ក្បាលមកពីថៃ វៀតណាម និងសេះកម្ពុជាចូលរួម ខណៈកីឡាប្រណាំងម៉ូតូមានកីឡាករជិត ៥០នាក់ចូលរួម ។

លោក ស្រី ចន្ធូ ម្ចាស់ទីលាន SCT Sport Complex បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ កីឡាជាប្រចាំខែនេះ គឺដោយសារក្រុមហ៊ុន ចង់រួមចំណែកអភិវឌ្ឍន៍ វិស័យកីឡាកម្ពុជា ។ ជាពិសេសគឺរៀបចំប្រចាំខែទី៤ ដែលមានរយៈពេល ២ថ្ងៃនេះ ក៏ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០១៦នេះផងដែរ ៕