លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ៖​ អាវុធហត្ថ​មាន​ផែនការ​ម៉ឺងម៉ាត់​ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

ភ្នំពេញ ៖ ដើម្បី​ធានា​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆាប់ៗ​ខាងមុខនេះ ​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ បាន​ដាក់​ចេញ​នូវ​ផែនការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​សំដៅ​លើ​ភារកិច្ច​ជា​ចម្បង​ គឺ​បង្ការ ការពារ​ និង​សង្គ្រោះ​ជា​កត្តា​សំខាន់​បំផុត។​

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បាន​មានប្រសាសន៍​ស្វាគមន៍ ​និង​ជំរុញ​លើកទឹកចិត្ត​កង​កម្លាំង​អាវុធហត្ថ​ទាំងអស់​ឲ្យ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ការងារ​បង្ការ ការពារ ​និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ ពិសេស​ជន​ងាយ​រងគ្រោះ​តែម្ដង​។​

លោក​ឧត្ដមសេនីយ៍ឯក​ រ័ត្ន ស្រ៊ាង ​ផ្ដល់​មតិ​ល្អៗ​ដល់​កងកម្លាំង​អាវុធហត្ថ​ទាំង​បង្កើន​កិច្ចការ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​ទទួល​នូវ​សេចក្ដី​សុខសាន្ត​គ្រប់ៗ​គ្នា​៕