សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១៦៣​នាក់​សុំ​ចូល​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១៦៣​នាក់​សុំ​ចូល​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា



ព្រៃវែង ៖ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦៣​នាក់​ សុំ​ចូល​ជា​សមាជិក​គណ​ប​ក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ត្រូវ​បាន​ប្រកាស​ឲ្យចូល​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៦ ដោយលោក ហាស់ សារ៉េត ប្រធាន​គណ​ប​ក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់ត្របែក។

សមាជិក​ថ្មី​ទាំងអស់ បាន​ប្តេជ្ញា​គាំទ្រ​ទាំង​ស្រុក​នូវ​កម្មវិធី​នយោបាយ និង លក្ខន្តិកៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ខិតខំ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ តាម​កម្មវិធី​នយោបាយ​និង​លក្ខន្តិកៈ កសាង​ទំនាក់​ជាមួយ​ប្រជាជន និង​ខិតខំ​ឃោសនា​ផ្សព្វផ្សាយ អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ច្បាប់​របស់​រដ្ឋ​ដល់​ប្រជាជន​។

ប្តេជ្ញា សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ក្នុង​ជួរ​គណ​ប​ក្ស​ឲ្យបាន​ល្អ។ ពិធី​ប្រកាស​បញ្ចូល សមាជិ​ក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៩៧​នាក់​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ក្រោម​អធិបតីភាព លោក ហាស់ សារ៉េត ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់ត្របែក នា​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦​។ លោក​ហាស់ សារ៉េត បាន​ផ្តាំ​ផ្ញើ​ដល់​សមាជិក​ទាំងអស់​ដែល​មកពី​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ដែល​បាន​មក​ចូលរួម​រស់​ក្នុង​គណបក្ស​ប្រជាជន​ត្រូវ​ខិតខំ​ប្រមែ​ល​ប្រមូល​អ្នក​ដែល​នៅ​សេសសល់​ឲ្យ​មក​ចូល​ជា​បន្តបន្ទាប់​ទៀត ដើម្បី​រួមគ្នា​កសាង​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឲ្យ​រីកចម្រើន​ថែមទៀត គណបក្ស​ប្រជាជន​បើកទ្វារ​ចំហ​ចាំ​ទទួល​បងប្អូន​គ្រប់ពេលវេលា​ដោយ​សេចក្តី​គោរព​និង​ស្រលាញ់ គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ថា ប៉ុល ពត ហើយ​ចំពោះ​មួយ​រយៈ​កន្លងមក​បង​ប្អូន​បាន​ចាញ់បោក ការឃោសនា​គេ ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​គេ​នោះ គឺ​ថ្នាក់ដឹកនាំ​គណបក្ស​មិន​ប្រកាន់​ទេ នៅ​ពេល​បងប្អូន​បាន​ដឹង​ខ្លួន​ហើយ​វិល​មក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​វិញ​នោះ​នេះ​ជាការ​ល្អ​ណាស់​សម្រាប់​គណបក្ស​ប្រជាជន និង​បងប្អូន។

ក្នុង​ឱកាស​នោះ លោក​បាន​នាំ​យក​ថវិកា​របស់​សម្តេច ក្រឡាហោម សខេង អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​ថ្មី​ចំនួន​១៦៣​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២០ ០០០​រៀល​និង​សារុង​មួយ​។ សមាជិក​ថ្មី​បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ តែងតែ​និយាយ​ភូត​កុហក​សមាជិក​របស់​ខ្លួន​គ្រប់ពេលវេលា សូម​កុំ​ជឿ​តទៅទៀត ត្រូវ​ភ្ញាក់​រលឹក ត្រឡប់​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​វិញ៕

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១៦៣​នាក់​សុំ​ចូល​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១៦៣​នាក់​សុំ​ចូល​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១៦៣​នាក់​សុំ​ចូល​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា