ស្បែកជើង​ទាន់សម័យ​ម៉ាក Gambol បើក​សម្ពោធ​ជា​ផ្លូវការ ​នៅ​កោះ​ពេជ្រ​

ស្បែកជើង​ទាន់សម័យ​ម៉ាក Gambol បើក​សម្ពោធ​ជា​ផ្លូវការ ​នៅ​កោះ​ពេជ្រ​



​បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​នៃ​ការ​បង្កើត​ឡើង​នូវ​វត្តមាន​ចែកចាយ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ស្បែក​ជើង​ម៉ាក Gambol ដែល​ផ្ដោត​ទៅ​លើ​យុវវ័យ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ស្បែកជើង​ដ៏​ទាន់​សម័យ និង​ប្រកបដោយ​ផាសុកភាព​ខ្ពស់​ជាច្រើន​ម៉ូត​របស់​ខ្លួន មកកាន់​ទីផ្សារ​កម្ពុជា​តាមរយៈ​ពិធី​បើក​សម្ពោធ​នៅ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅ​ទីធ្លា​កម្សាន្ត​កោះ​ពេជ្រ ដោយមាន​ការ​ដាក់​បង្ហា​ញ​នូវ​ស្បែកជើង Gambol ចម្រុះ​ពណ៌​ឆើតឆាយ ការ​សម្ដែង​ជិះ​ស្គី និង​ក្បាច់​រាំ Breakdance និង​មាន​លេងល្បែង​កម្សាន្ត​បែប​ឌីជីថល (interactive games) ព្រមទាំង​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ទំព័រ ហ្វេ​ស​ប៊ុ​ក និង Instagram ផង​ដែរ​។​

Gambol ផ្តល់​នូវ​ស្បែកជើង​ជាច្រើន​ជម្រើស ដើម្បី​បំពេញ​នូវ​គ្រប់​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់ គោល​ដៅ​ទីផ្សារ​ជា​ចម្បង​របស់​ខ្លួន​ពី​អាយុ ១៣ ឆ្នាំ ដល់ ១៥ ឆ្នាំ រួម​មានៈ “ZAPP” ស័ក្តិសម​ឥត​ខ្ចោះ​សម្រា​ប់​យុវវ័យ និង​និស្សិត​សកល​វិទ្យាល័យ​ ដែល​ស្រឡាញ់​ចូលចិត្ត​ពណ៌ ច្រើន “ZEEK” ល្អ​សម្រាប់​យុវ​វ័យ​កម្ពុជា ដែល​ចូលចិត្ត ដំណើរ​ផ្សងព្រេង និង​ជា​អ្នក​ស្រឡាញ់​ការរុករក​ធម្មជាតិ “EZY” ជា​ស្បែក​ជើង ​ដែល​សាមញ្ញ​សម្រាប់​ពាក់​ប្រចាំថ្ងៃ និង “ZAH” ល្អឥតខ្ចោះ​សម្រាប់​យុវវ័យ​កម្ពុជា ដែល​មាន ស​ក​ម្មភាព​ក្លៀវក្លា និង​ជា​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​គំនូរ​គូរ​តាមផ្លូវ​ផង​ដែរ​។ Gambol ឥឡូវនេះ មាន​ស្បែកជើង​ជាច្រើន​ប្រភេទ​ដូចជា ស្បែកជើង​ចំពាម ស្បែកជើង​ប៉ា​តា ស្បែកជើង​ស៊ក និង​ស្បែក​ជើ​ង​សង្រែក​។

​ជាមួយនឹង​ភាព​ជាប់​ធន់ ជម្រើស​ច្រើន​ពណ៌ និង​ការ​រចនា​ដ៏​ល្អ​ប្រណីត ស្បែកជើង Gambol អាច​រង​សម្ពាធ​ពី​គ្រប់​សកម្មភាព​ប្រចាំថ្ងៃ ព្រមទាំង​ជួយ​ដល់​អ្នកប្រើប្រាស់ អាច​បញ្ចេញ​ស្ទីល យុវវ័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​បាន​ផង​ដែរ​។ ដើម្បី​ឲ្យ​មានការ​ចូលរួម​ពី​យុវវ័យ​កម្ពុជា​បន្ថែម​ទៀត កញ្ញា ស៊ុន កន្និកា​, Comedyshortsviner និង VJ Taboi ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ មាន fans ច្រើន​នៅ​លើ facebook បា​ន​ចែករំលែក​នូវ​ព័ត៌មាន​ភ្លាមៗ រូបថត និង​ទស្សនៈ​ផ្ទាល់​ខ្លួន របស់​ពួកគេ​ទៅលើ​សកម្មភាព​នៃ​កម្ម​វិធី​នេះ​តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម facebook របស់​ពួកគេ​ផង​ដែរ​។ ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពិធី​ស​ម្ពោធ Gambol បាន​ក្លាយជា​ព្រឹត្តិការណ៍ ឌីជីថល​អន្តរ​កម្ម​ដំបូងបង្អស់​នៅ​កម្ពុជា​។​

កម្មវិធី​ចាប់ផ្តើម​ពី​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ៩ យប់ នៅ ទីធ្លា​កម្សាន្ត​កោះ​ពេជ្រ នា​ថ្ងៃទី៨ ខែមេសា​កន្លង​ទៅ​នេះ​។ ឥឡូវនេះ Gambol មាន​លក់​នៅ​ផ្សារ​ទំនើប អ៊ី​អន រាជធានី​ភ្នំពេញ និង​មាន​លក់​នៅ​លើ​ទីផ្សារ​ជាច្រើន​ទៀត​ទូទាំង​ប្រទេស​កម្ពុជា​៕