លោកស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង អញ្ជើញ​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ក្រុង​ព្រៃវែង​ចំនួន​៤៩៨​នាក់

លោកស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង អញ្ជើញ​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ក្រុង​ព្រៃវែង​ចំនួន​៤៩៨​នាក់



ព្រៃវែង ៖ លោក​ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង អញ្ជើញ​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ក្រុង​ព្រៃវែង ចំនួន​៤៩៨​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ ២០១៦។

លោក​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​និវត្តន៍​ជន​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត​ក្រុម​គ្រួសារ ចូលរួម​ដំ​ដោះ​ប្រទេស ជាតិ មាតុភូមិ​កម្ពុជា​អោយ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុល ពត ហើយ​បាន​ចូលរួម​កសាង​ប្រទេសជាតិ ពី​បាត​ដៃទទេ រហូត​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ប្រទេស បាន​នាំមក​នូវ សុខសន្តិភាព សុ​វត្ថ​ភាព​សង្គម នាំមក​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ នាំមក​នូវ​ស្ថេរភាព​សង្គម និង​ការ​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំងអស់នេះ​បាន​មក​ពី​ការ​រូ​ម​ចំណែក​មិន​អាច​ខ្វះ​បាន​ពី​បងៗ​ដែល​ចូល​និវត្ត​បានឡើយ។

លោក​បន្ត​ថា និវត្តជន​គឺជា​ខ្លាំង​ធនធានមនុស្ស ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​ល្អៗ​រាប់​រយ​ជំពូក ដូច​ច្នេះ​សូម​ផ្តាំផ្ញើ​ដល់ មន្ត្រី​ដែល​បាន​ចូល​និវត្ត​ទាំងអស់ សូមជួយ​ណែនាំ បង្ហាត់បង្រៀន អប់រំ​ដល់​ក្មេងជំនាន់​ក្រោយ អោយ​ខិតខំ​កសាង​អំពើ​ល្អ ខិតខំ​រៀនសូត្រ ចូលរួម​កសាង អភិវឌ្ឍន៍​ប្រទេសជាតិ​ទាំង​អស់​គ្នា។

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ សូម​ឲ្យ​បងៗ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង ទាន ធូប ចង្ក្រាន និង​បើកបរ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​នៅ​ពេល​បុណ្យចូលឆ្នាំ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​វិល​មក​ស្រុកកំណើត​យ៉ាង​ច្រើន​នៅ​តាម​ដងផ្លូវ ដូច​ច្នេះ​បើកបរ​ត្រូវ​ពាក់មួក​សុ​វត្ថិ​ភាព ជាពិសេស​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។

លោក​បាន​ឧបត្ថម្ភ​និវត្តជន​ចំនួន​៤៩៨​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​សារុង​១​និង​ថវិកា​៥០ ០០០​រៀល ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ៕

លោកស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង អញ្ជើញ​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ក្រុង​ព្រៃវែង​ចំនួន​៤៩៨​នាក់ លោកស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង អញ្ជើញ​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ក្រុង​ព្រៃវែង​ចំនួន​៤៩៨​នាក់