តើ​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា​ខ្ញុំ​កំពុង​មាន​ប្រតិកម្ម​ថ្នាំ ?

តើ​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា​ខ្ញុំ​កំពុង​មាន​ប្រតិកម្ម​ថ្នាំ ?

នៅពេល​ដែល​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ណាមួយ នោះ​វា​ជា​ការ​សំខាន់​បំផុត សម្រាប់​អ្នក ក្នុង​ការ​តាម ដាន​ដឹងបាន បម្រែបម្រួល​ណាមួយ ដែល​កើតមាន​នៅក្នុង​រាងកាយ​របស់​អ្នក​។ ធ្វើការ​ប្រាប់​វេជ្ជបណ្ឌិត របស់​អ្នក ប្រសិនបើ​មាន​អ្វី​មិន​ប្រក្រតី កំពុង​កើតមាន​ចំពោះ​អ្នក​។​

វា​អាច​នឹង​មាន​ភាព​ពិបាក​សម្រាប់​អ្នក ក្នុងការ​ដឹង​បាន​ថា​តើ ប្រតិកម្ម​ថ្នាំ​នេះ កើត​មាន​ដោយសារតែ ជំងឺ​របស់​អ្នក ឬ ដោយសារ​តែ​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​។ ធ្វើការ​បញ្ជាក់ប្រាប់​វេជ្ជបណ្ឌិត នៅពេល​ដែល​អ្នក ចាប់​មាន​រោគសញ្ញា​ណាមួយ​កើតមាន និង ថា​តើ​វា​មាន​ភាពខុសគ្នា ពី​រោគសញ្ញា​ផ្សេងទៀត ដែល​អ្នក ធ្លាប់មាន ដោយសារ​ជំងឺ​របស់​អ្នក​។ ចូរ​ប្រាកដថា អ្នក​បាន​ធ្វើការ រំលឹក​នូវ​ថ្នាំ​ផ្សេងៗ ដែល​អ្នក​បាន​ប្រើ ទៅកាន់​វេជ្ជបណ្ឌិត​របស់​អ្នក​។ ខាងក្រោម​នេះ គឺ​ជា​ប្រតិកម្ម​ថ្នាំ​មួយចំនួន ដែល​អ្នក​អាច​នឹង​កត់សម្គាល់ ឃើញ​បាន ៖

  • មាន​កន្ទួលរ​ម៉ាស់​នៅលើ​ស្បែក​។​
  • ​មាន​ស្នាម​ជាំ​បាន​យ៉ាង​ងាយ នៅលើ​ស្បែក​។​
  • ​មានការ​ហូរឈាម​។​
  • ​មានការ​ចង្អោរ ឬ ក្អួត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​
  • ​រាគ​។​
  • ​ទល់​លាមក​។​
  • ​វង្វេងស្មារតី​។​
  • ​មាន​ភាព​ពិបាក ក្នង​ការដកដង្ហើម ។​

​ខាងក្រោម​នេះ គឺជា​សញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ​មួយចំនួន ដែល​វេជ្ជបណ្ឌិត​អាច​នឹង​តាមដាន​ដឹង ក្នុងអំឡុងពេល នៃ​ការពិនិត្យ​សុខភាព​របស់​អ្នក ៖

  • ​មាន​ការប្រែប្រួល នូវ​លទ្ធផល ដែល​ចេញពី​មន្ទីរពិសោធន៍​។​
  • ​ចង្វាក់​បេះដូង មាន​ភាពមិនប្រក្រតី​។​

​តើ​វេជ្ជបណ្ឌិត នឹង​ធ្វើ​អ្វីខ្លះ​ប្រសិនបើ​ខ្ញុំ​មានប្រតិកម្ម​ជាមួយនឹង​ថ្នាំ ?
វេជ្ជបណ្ឌិត អាច​នឹង​ធ្វើការ​ប្រាប់​អ្នក អោយ​ឈប់​ប្រើប្រាស់​វា ដូច្នេះ​ឥទ្ធិពល​នៃ​ថ្នាំ​ទាំងនេះ​នឹង​ត្រូវ​បាន បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​។ ឬ ក៏​វេជ្ជបណ្ឌិត​អាច​នឹង​អោយ​អ្នក ប្រើ​ថ្នាំ​ប្រភេទ​ផ្សេង​មួយទៀត ដើម្បី​ធ្វើការ ព្យាបាល​នូវ​ប្រតិកម្ម​ទាំងនេះ​។ ប្រសិន​បើ​ស្ថានភាព​នៃ​ប្រតិកម្ម​ថ្នាំ​នេះ មាន​សភាព​ធ្ងន់ធ្ងរ នោះ​អ្នកនឹង ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ អ្នក​មិន​ត្រូវ​ធ្វើ​ការឈប់​លេបថ្នាំ​តាមចិត្ត​ឯង​នោះ​ទេ អ្នក​ត្រូវ​តែ​ធ្វើការ ពិភាក្សា​សាកសួរ​យោបល់​ពី​គ្រូពេទ្យ របស់​អ្នក​ជាមុនសិន​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។