ឃើញ Link គេ​ផ្ញើរ​ម​ក កុំ​ចេះ​តែ​ចុច​មើល ប្រយ័ត្ន​ស្តាយ​ក្រោយ ដូច​វីដេអូ​គំរូ​នេះ!

មានមនុស្ស ជាច្រើនណាស់ ដែលមានទាន់ បានយល់ និងដឹងពីរឿង Hack នេះ ដោយអ្នកខ្លះថា មិនអាចទៅរួចទេ ឯអ្នកខ្លះ ទៀតថា មិនជឿទាល់ តែសោះ ព្រោះវាលើសពីការពិត ឬមានតែក្នុងរឿងទេ។ បើអ្នក យល់ឃើញបែបនេះ គឺខុសហើយ ការ Hack គឺអាចធ្វើបាន ច្រើនសណ្ឋាន ឬច្រើនវិធី ច្រើនបែបណាស់ ហើយយើង មិនអាចរៀបរាប់ ជូនអស់ទេ តែទោះជា យ៉ាងណាក៏ដោយ យើងសូម បញ្ជាក់ថា ការ Hack គឺពិតជាមាន ពិតមែន។

ឃើញ Link គេ​ផ្ញើរ​ម​ក កុំ​ចេះ​តែ​ចុច​មើល ប្រយ័ត្ន​ស្តាយ​ក្រោយ ដូច​វីដេអូ​គំរូ​នេះ!

បើយោងតាម ការសិក្សាស្រាវជ្រាវ ពីឯកសារជាច្រើន ដែលមាននៅលើអ៊ីនធើណេត បានបង្ហាញអោយឃើញថា ក្នុងនោះ គេអាច Hack ទូរស័ព្ទ, កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត របស់យើងបាន យ៉ាងងាយ  តាមរយៈការផ្ញើរ Link ឬផ្ញើរជា Files ផ្សេងៗទៀត មកកាន់យើង ហើយពេលដែល យើងបានចុចលើ File ដែលគេ បានផ្ញើរមកនោះ យើងនឹងក្លាយជា ជនរងគ្រោះ មួយរំពេចតែម្តង។

ជាមួយគ្នានេះដែរ ថ្មីៗនេះ ក៏មានវីដេអូមួយ បានបង្កើតឡើង ដើម្បីណែនាំ ដល់អ្នកប្រើប្រាស់ iPhone អោយប្រុងប្រយ័ត្ន ចំពោះការបើកមើលសារ ដែលបានផ្ញើរពី មនុស្សមិនធ្លាប់ស្គាល់ ផងដែរ ដែលពេលបើក មើលសារ និងចុចលើ Link ដែលគេផ្ញើរនោះភ្លាម គេនឹងអាច Hack ចូល iPhone ភា្លមតែម្តង។ ចង់ដឹងអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ដូចនេះ ប្រសិនបើឃើញ មាននរណាម្នាក់ ដែលអ្នកមិនស្គាល់ច្បាស់ បានផ្ញើរ Link ផ្សេងៗ មកអ្នកនោះ សូមកុំបើកវាអី គួរតែសួរអោយច្បាស់សិន ដើម្បីជៀសវាង បញ្ហាផ្សេងៗ កើតមានឡើង នៅពេលក្រោយ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ម្យ៉ាងវិញទៀត បញ្ហានេះ មិនមែនកើតឡើង តែនៅលើ iPhone មួយមុខប៉ុណ្ណោះទេ ដោយសម្រាប់ Android និងកុំព្យូទ័រដទៃទៀត ក៏អាចកើតឡើងបានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឃើញ Link គេ​ផ្ញើរ​ម​ក កុំ​ចេះ​តែ​ចុច​មើល ប្រយ័ត្ន​ស្តាយ​ក្រោយ ដូច​វីដេអូ​គំរូ​នេះ!

  • ដោយ: Mai
  • 9:50 PM, 09 April
  • ប្រភព: iOShackers
  • Tag: ចំណេះដឹងទូទៅ