ផឹកស៊ីស្រវឹង មានអារម្មណ៍ផ្លូវភេទ ចាប់រំលោភក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រហូត​បាន​សម្រេច

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​តាម​ចាប់ខ្លួន​បាន​ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ បាន​គេចខ្លួន​អស់​រយៈពេល​៤​ម៉ោង​ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នា​បាន​សម្រេច​ ។​
​ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ ធ្វើ​ឡើង​កាលពី​ម៉ោង​ប្រមា​ន​ជាង​១៦​ ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​បាញ់​ឆ្គោ​ល​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​
​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​អ៊ុំ​សោ​ភ័​ណ្ឌ​ ហៅ​ឌ័​ន​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បាញ់​ឆ្គោ​ល​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ មាន​អ​យុ​៨​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​អន​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ។​
ផឹកស៊ីស្រវឹង មានអារម្មណ៍ផ្លូវភេទ ចាប់រំលោភក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រហូត​បាន​សម្រេច
​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើ​តេ​ហ​តុ​ជនសង្ស័យ​បាន​ជិះ​កង់​របស់​មក​ភូមិ​ត្រពាំង​អន​ ហើយ​បាន​ជួប​មិត្តភក្តិ​ ហើយ​បាន​ផឹក​អស់​ស្រា​ចំនួន​២​កែវ​ រួច​បាន​ជិះ​កង់​បន្ត​មក​ទៀត​មក​ជួប​ឪពុក​ និង​ ម្តាយ​ ក្មេង​ស្រី​រង​គ្រោះ​នៅ​នឹង​ផ្ទះ​ រួច​ក៍បាន​ទិញ​ស្រាស​ផឹក​អស់​ចំនួន​២​លី​ត្រ​ ក្រោយ​ពី​ផឹក​អស់​ស្រា​ ។​ នៅ​ចន្លោះ​វេលា​ម៉ោង​ប្រមាណ​ជាង​១៣​ ជនសង្ស័យ​ក៍បាន​បបួល​ឪពុក​ម្តាយ​ ក្មេង​ស្រី​រង​គ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ​ ដែល​នៅ​ក្បែរ​នោះ​ ក្នុង​ពេល​ដែល​ឪពុក​ ម្តាយ​ ក្មេង​ស្រី​កំពុង​ច្រៀង​ខារ៉ាអូខេ​ឈ្មោះ​ អ៊ុំ​សោ​ភ័​ណ្ឌ​ ដែល​ជា​ជនសង្ស័យ​ ក៍​ត្រឡប់​មក​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ ពេល​មក​ដល់​ឃើញ​ ក្មេង​ស្រី​រង​គ្រោះ​កំពុង​ប្តូរ​ខោអាវ​ងូតទឹក​ ក៍លប​ទៅ​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ដល់​បាន​សម្រេច​តែ​ម្តង​ ។​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​រឿង​នេះ​ដល់​ ឪពុក​ ម្តាយ​ ។​ ក្រោយ​ពី​បាន​ព័ត​មាន​នេះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សម​ត្ថិ​កិច្ច​មូលដ្ឋាន​ ពេល​នោះ​សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១៦​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​ នៅ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​
ផឹកស៊ីស្រវឹង មានអារម្មណ៍ផ្លូវភេទ ចាប់រំលោភក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រហូត​បាន​សម្រេច

ផឹកស៊ីស្រវឹង មានអារម្មណ៍ផ្លូវភេទ ចាប់រំលោភក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រហូត​បាន​សម្រេច

ប្រភព៖ Nokorwatnews

  • ផឹកស៊ីស្រវឹង មានអារម្មណ៍ផ្លូវភេទ ចាប់រំលោភក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រហូត​បាន​សម្រេច已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ជីវិតនិងសង្គម
Tags: