​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

6 Videos


​ចំណោម​មជ្ឈដ្ឋាន​សិល្បៈ ប្រិយមិត្ត​ធ្លាប់​ស្គាល់​តួ​សម្តែង ពិធីករ និង តារាចម្រៀង​ជាច្រើន តែ​មិន​ធ្លាប់​ឃើញ​កូនស្រី​របស់​តារា​ល្បីៗ​មួយចំនួន​ឡើយ ឥឡូវ «​ប្រជាប្រិយ​» សូម​នាំ​បង្ហាញ​កូនស្រី​ដ៏​សែន​ស្អាត ១០ រូប របស់​តារា​សម្តែង និង តារាចម្រៀង​របស់​ថៃ ជូន​ឱ្យ​ស្គាល់​ទាំងអស់គ្នា ។​

១. នាង ឆា​មេ ឆា​ម៉ាន​ដា

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

​ជា​កូនស្រី​ច្បង​របស់​តារាចម្រៀង ទីក ស៊ី​រ៉ូ ធំ​ពេញវ័យ​ហើយ ចាប់ផ្តើម​សាយភាយ​ក្លិនក្រអូប នៃ​ជីវិត​ស្រី​ក្រមុំ រួមទាំង​វង់​ភ័ក្ត្រ​ស្អាត សម្រស់​ឆោម​លោម គួរឱ្យ​គយគន់ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

២. នាង ផ្ល​យ ម​ង្គ​ត់​ភេ​ជ្រ

​កូនស្រី​របស់​តារា​កំប្លែង​ដី​ល្បីល្បាញ​នៅ​ប្រទេស​ថៃ គឺ​លោក ថេ​ង ធើ​ត​ថឹ​ង មាន​វង់​ភ័ក្ត្រ​ញញឹម​ស្រស់ បច្ចុប្បន្នកំពុង​ដើរ​តាម​គន្លង​របស់​ឪពុក​ហើយ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៣. នាង នុ​ន​នី នុ​នលៈ​នី​

​កូនស្រី​របស់​តារា អ៊ែន ស៊ិ​រៀម ទោះជា​បាត់​មុខ​យូរហើយ តែ​ស្រី​តូច​រូបនេះ នៅ​ឈានទៅរក «​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» របស់​ម្តាយ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៤. កូនភ្លោះ ស៊ុ​ផ្រា និង ស៊ី​តៈ​ឡា

​ជា​កូន​របស់​តារា ពើ​ល ហាត់​ថៈ​យ៉ា និង ឪពុក តួ​រសៈ​រ៉ា​ន់​យូ ទោះជា​សារព័ត៌មាន​មិនសូវ​ផ្សព្វផ្សាយ​ពីមុន តែ​នៅពេល​ធំ​ពេញវ័យ ស្រាប់តែ​មហាជន​លួច​សរសើរ​នឹង​សម្រស់​របស់​នាង​កូនភ្លោះ​នេះ​តែម្តង ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៥. នាង នឿ ឌិ​សៈ​រ៉ា​យ៉ា

​នាង​តូច​ច្រឡឹង​ម្នាក់នេះ កាន់តែ​ធំ កាន់តែ​ស្អាត​ដូច​ម្តាយ​របស់​នាង គឺ​តារា កុប ប៉ៈ​ផាត់​សៈ​រ៉ា ពិតប្រាកដ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៦. បេ​ល លេ​ឡា​នី

​កូនស្រី​គួរឱ្យ​ស្រឡាញ់​របស់​អ្នក​ម្តាយ កែវ អភិ​រៈ​ឌី ឥឡូវ​ជា​ស្រី​ពេញ​រូបរាង ស្រស់ថ្លា​គួរឱ្យ​ស្រឡាញ់ ស្អាត​មិន​ចាញ់​ម្តាយ​របស់​នាង​ឡើយ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៧. ជេ​មី ចម​ភ័ក្តិ

​កូនស្រី​កណ្តាល​របស់​តារា នុ​ក ចរិយា និង លោក ច​ន្នី អ៊ែន​ហ្វូ​នេ ទោះជា​មិនសូវ​ធ្លាប់​បានឃើញ​មុខមាត់ តែ​ប្រៀប​ជាមួយ​ផ្ទៃមុខ​ម្តាយ មិនសូវ​ខុសគ្នា​, ច្បាស់​ណាស់​នាង​នឹង​ដើរ​តាម​គន្លង​របស់​ឪពុកម្តាយ​ហើយ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៨. បម ធិ​ឆា​កន

​កូនស្រី​របស់​តារា​ជើងចាស់ ស៊ិន​ច័យ និង លោក ឆ័​ត្រ​ឆ័យ ប្លេង​ផា​ណិ​ជ ។ ជា​ក្មេងស្រី​មាន​ទេពកោសល្យ​ខាង​សិល្បៈ​ផ្ទាល់ខ្លួន​ខ្ពស់ មិន​ចាញ់​ឪពុកម្តាយ ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

៩. តាក់ ត្រៈ​ការ​តា

​ទោះ​វាសនា ក្លាយជា​កូនស្រី​របស់​អ្នកនយោបាយ​ជើងចាស់ ឈូ​វីត គុម​មន់​វិ​ស៊ិត ក្តី តែ​មិន​ខ្វល់ លេងខ្លួន​បែប​សិច​ស៊ី​គួរឱ្យ​ស្រឡាញ់ ធ្វើឱ្យ​បុរស​ពេញ​ប្រទេស​ជ្រួលជ្រើម ។​

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

១០. មិ​គិ ឆា​ច់​ឆៈ​ផា

​ជា​កូនស្រី​របស់​តារា​ជើង​មុន គឺ​លោក ឌិ​លុក ថង​វ​ឌ្ឍ​នា ធំ​ពេញវ័យ កាន់តែ​ស្អាត កាន់តែ​ធ្វើឱ្យ​បុរសៗ​ទាំង​ក្មេង ទាំងចាស់ ជ្រួលជ្រើម ៕

​តើ​កូនស្រី​របស់​តារា​ថៃ​រូប​ណា ស្អាត​ជាងគេ​?

សូរ្យកាន្ត (women.kapook)