សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​

6 Videos

​ថ្មីៗ​នេះ សឿ សុធា​រ៉ា បាន​និយាយ​អួតថា កូនស្រី​របស់​នាង សាពូន តារា​ពិមាន ដែលមាន​វ័យ​ទើបតែ​៥​ឆ្នាំ មាន​ទេពកោសល្យ​សិល្បៈ​តាំងពី​កំណើត ដែល​អាច​និយាយបានថា ខ្លាំង​ជាង​ឪពុកម្តាយ​ថែមទៀត​ផង ។ ប្រសិនបើ ទៅ​ថ្ងៃក្រោយ កូនស្រី​មានបំណង​ចង់​ប្រលូក​ក្នុង​សិល្បៈ​នាង​ក៏​មិន​ហាមឃាត់​អ្វី​ដែរ ។​ ​ក្រោយពី​រៀបការ​ភ្លាម សឿ សុធា​រ៉ា និង សាពូន មីដាដា បានទទួល​ចំណងដៃ​កូនស្រី​ម្នាក់ ដែល មានមុខមាត់​គួរឱ្យ​ស្រលាញ់ ដែលមាន​ឈ្មោះថា សាពូន តារា​ពិមាន ដែល​ពេលនេះ មាន​វ័យ​ប្រមាណ​ជាង ៥ ឆ្នាំ ។

សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​

សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​

សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​

អ្វីដែល​កត់សំគាល់​នោះ នៅពេល​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​របស់​ស្ថានីយទូរទស្សន៍ ឬ កម្មវិធី​កំសាន្ត​របស់ មិត្តភក្តិ​រួម​អាជីព សឿ សុធា​រ៉ា តែងតែ​បណ្តើរ​កូនស្រី​ទៅ​ចូលរួម​ជាមួយ ។ ពេលខ្លះ​គេ​បានឃើញ តារា ពិមាន ឡើង​រាំ​កំដរ ដោយ​ម្តាយ​ជា​អ្នក​ច្រៀង នៅលើ​ឆាក​ថែម​ទៀតផង​។​មួយរយៈ​មុននេះ គេ​ក៏​បានឃើញ សឿ សុធា​រ៉ា នាំ​ស្វាមី និង កូនស្រី សម្តែង​រឿង​ភាគ ខ្នាត​ខ្លី ដែល​និយាយ​ពី​របប​ខ្មែរក្រហម ។

សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​

សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​

ទោះបី​ជាមាន​វ័យក្មេង​ក្តី តែ កូនស្រី សឿ សុធា​រ៉ា មាន​សមត្ថភាព ក្នុងការ​សម្តែង​មិន​ចាញ់​មនុស្សពេញវ័យ​ប៉ុន្មាន​ឡើយ ។ ជួប​ជាមួយ អ្នកយក ពត៌មាន​យើង សឿ សុធា​រ៉ា បាន អួតថា កូនស្រី​របស់​នាង ពិត​ជាមាន​ទេពកោសល្យ​សិល្បៈ​មិន​ចាញ់ នាង និង ស្វាមី​នោះទេ ។ ជាក់ស្តែង​ពេល​កូនស្រី​របស់​នាង​សម្តែង​រឿង នាង​កត់សំគាល់ឃើញ តារា ពិមាន មានការ ចូល​តួ និង សម្តែង​បានល្អ​ជាង​នាង​ជា​ម្តាយ​ថែម​ទៀតផង ។ សឿ សុធា​រ៉ា បាន​ប្រាប់ថា ទៅ​ថ្ងៃក្រោយ បើ​កូនស្រី​ចង់​ប្រលូក​ក្នុង​សិល្បៈ​ក៏​នាង​មិន​ហាមឃាត់​អ្វី​ដែរ ។​ ​

សឿ សុធា​រ៉ា អួត​ពី​ទេពកោសល្យ​កូនស្រី​ជ្រុល​ពេក​
​ ​
​បន្ទាប់ពី កូនស្រី​មាន​វ័យ ៥ ឆ្នាំ សឿ សុធា​រ៉ា ប្រាប់ថា នាង​មានបំណង​ចង់​បានកូន​បន្ថែមទៀត ។ បើ​អាចទៅរួច នាង​ចង់​បានកូន ៥ នាក់ ។ «​សព្វថ្ងៃ​ខ្ញុំ​មិនបាន​ពន្យា កំណើត​អ្វី​ទាំងអស់​គឺ​បើកចំហរ​តែម្តង​» ។ នេះ​ជាការ លើកឡើង​របស់ សឿ សុធា​រ៉ា ៕ ចេ​នី​