ពលរដ្ឋ​រិះគន់​រឿង​កុងត្រូល​ជជុះ​តាម​ផ្លូវ​ជាតិ​៧ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់

ពលរដ្ឋ​រិះគន់​រឿង​កុងត្រូល​ជជុះ​តាម​ផ្លូវ​ជាតិ​៧ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់



ក្រចេះ​ ៖​ ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​០៧ បាន​ធ្វើ​ការ​រិះគន់​រឿង​ក្រុម​កុងត្រូល​ជជុះ​ ​​ដែល​ដាក់​ក្បាល​ឡាន​តាម​ដង​ផ្លូវ​ចាំ​ប្រដេញ​រថយន្ត​សាំង​យ៉ុង​ដឹក​ឈើ​ក្ដារ​ សសរ និង​ឈើ​ជន្លង់​ម្រេច​ជាដើម ​ថា​ជា​ការ​ប្រឈម​នឹង​ការ​ជួប​នូវ​គ្រោះថ្នាក់​ជា​បន្តបន្ទាប់។

ប្រភព​ពី​ពលរដ្ឋ​អ្នក​រត់​តាក់ស៊ី​ម្នាក់​ បាន​ត្អូញត្អែរ​ថា គាត់​ប្រកបរបរ​រក​ស៊ី​រត់​តាក់ស៊ី​ដឹក​អ្នកដំណើរ ពី​ខេត្ត​ស្ទឹងត្រែង​ឆ្ពោះ​ទៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម។ លោកថា​ថ្ងៃ​ណា ​ដែល​មាន​ភ្ញៀវ​អ្នកដំណើរ​ជិះ​តិច​ពេក គាត់​បាន​ដឹក​ឈើ​ក្ដារ​ធ្វើ​ផ្ទះ​ប្រមាណ​ជា​២០​សន្លឹក ដើម្បី​ផ្សំ​គ្នា​គ្រាន់​ដោះស្រាយ​រួច​ថ្លៃ​ប្រេងសាំង។

ប្រភព​បន្ត​ថា ការ​ធ្វើដំណើរ​តាម​ផ្លូវ គឺ​តែងតែ​មាន​ក្រុម​កុងត្រូល​ជជុះ​ ចាំ​ប្រដេញ​ ប្រសិនបើ​គាត់​មិន​បាន​ចូល​បង់លុយ​ឲ្យ​អ្នកនោះ។ លោក​ថា ក្រុម​កុងត្រូល​ ដែល​ដាក់​ក្បាល​ឡាន​ចាំ​ប្រដេញ​នៅតាម​ផ្លូវជាតិ​លេខ​០៧ មាន​ចាប់តាំងពី​ចំណុច​អូរ​គ្រៀង​ស្រុក​សំបូរ រហូតដល់​ស្រុក​ស្នួល មាន​ច្រើន​កន្លែង​ណាស់។ លោក​បន្ត​ទៀត​ថា រកស៊ី​រាល់ថ្ងៃ​គឺ​ហាក់ដូចជា​យកទៅ​ចិញ្ចឹម​ក្រុម​សមត្ថកិច្ច ទាំង​នោះឯង​ ជួនកាល​គេ​ប្រដេញ​រហូតដល់​អ្នកដំណើរ​ ដែល​ជិះ​លើ​រថយន្ត​ភ័យខ្លាច​មិន​ចង់​ហ៊ាន​ជិះ​រថយន្ត​គាត់។ លោក​ថា​ ការ​លំបាក​ជាងគេ​នៅ​ស្រុក​សំបូរ នោះ​គឺ​មេព្រៃ​សង្កាត់​អូរ​គ្រៀង និង​ប៉េអឹម​ស្នាក់​៧០៨ រួម​នឹង​ក្រុម​អ្នក​កាន់​កាត​កាសែត​មួយ​ចំនួន​ដែល​រស់​នៅ​តាម​ដង​ផ្លូវ។ ដោយឡែក​នៅ​ស្រុក​ស្នួល​វិញ​គឺមាន​មេព្រៃ​សង្កាត់​ឃ្សឹ​ម និង​ប៉េអឹម​ស្នាក់ការ​៧០៧​ស្វាយ​ជ្រះ។ ក្រុម​ទាំង​នោះ​ទារ​លុយ​ច្រើន​ៗ​ពេក ​ជួល​កាល​​​ម្នាក់​១​ម៉ឺន​រៀល ពួកគេ​មិន​ព្រម​យក​ទេ ហើយ​បើកាលណា​ហ៊ាន​បន្ត​​ដំណើរ​ទៅទៀត​ច្បាស់​ជា​មានការ​ប្រចាប់​ជាមិនខាន។

ការ​លើកឡើង​បែបនេះ​គឺ​បន្ទាប់ពី​មាន​ហេតុ​ការណ៍​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​កាលពីពេល​ថ្មីៗ​នេះ ​ដែល​បង្ក​​ឡើង​ដោយសារ​ការ​ប្រដេញ រហូត​ឈាន​ដល់​ការ​ប៉ះ​ពៀរ​រថយន្ត​គ្នា​ខូចខាត​រថយន្ត ចាប់​មនុស្ស​វៃ​ខ្នោះ និង​បង្ក​​ឲ្យ​មាន​ការ​រង​របួស​ជាដើម។ ជាក់ស្ដែង​កាលពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ​​ ​មាន​ករណី ប្រដេញ​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ​ដែល​មាន​ទាំង​ព្រះ​គង់នៅ​ជាមួយ​ផង​នោះ គឺមាន​មេព្រៃ​សង្កាត់​អូរ​គ្រៀង និង​ប៉េអឹម​ស្នាក់ការ​៧០៨ បាន​ប្រដេញ​ចាប់តាំង​ពី​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ​មកដល់​ចំណុច​ក្បែរ​សួន​កម្សាន្ត​ថ្ម​របាំង ស្រុក​ចិត្រ​បុរី រហូត​​​​​​​ប៉ះពៀរ​រថយន្ត​គ្នា​​​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​អ្នកបើកបរ​វៃ​ខ្នោះ បង្ក​​ឲ្យ​អ្នកដំណើរ​រួម​នឹង​ព្រះសង្ឃ​ ដែល​គង់​នៅ​លើ​រថយន្ត​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង។ ទង្វើ​នេះ ​ត្រូវ​បាន​អ្នកដំណើរ​រិះគន់​ថា ដោយ​គ្រាន់តែ​ដឹក​ឈើ​ក្តារ​សម្រាប់​ធ្វើ​ផ្ទះ​២៧​សន្លឹក​សោះ ដេញ​ចាប់​គ្នា​ស្ទើរ ព្រលឹង​ចុង​សក់។ ចំណែក​មួយ​ករណី​ទៀត​កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា​ថ្មី​ៗ​នេះ ​រថយន្ត​បា​ឡែ​ន​ពណ៌​ស្ករ របស់​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់ ដេញ​កាក់​រថយន្ត​ដឹក​ឈើ ​បង្ក​​ឲ្យ​រថយន្ត​ខោក​ប៉ះ​គ្នា បណ្ដាល​ឲ្យ​រថយន្ត​នគរបាល​រង​ការខូចខាត​មួយ​ចំហៀង និង​រេ​ចង្កូត​ទៅ​បុក​​​ដើមឈើ ​បណ្ដាល​ឲ្យ​នគរបាល​រូប​នោះ​រង​របួស​ ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផង​ដែរ។

ដោយឡែក​ពលរដ្ឋ​ស្រុក​ស្នួល​វិញ​ក៏​បាន​ធ្វើ​ការ​រិះគន់​ទៅលើ​ក្រុម​ ដែល​ដាក់​ក្បាល​ឡាន​តាម​ដង​ផ្លូវ​តាម ចាំ​ដេញ​រថយន្ត​ដឹក​ឈើ​បន្តិចបន្តួច​ថា បង្ក​ការ​ភិតភ័យ ដល់​ការ​រស់នៅ​របស់​ពួកគាត់​ដែល​នៅ​ជាប់​តាម​ផ្លូវ​ជាតិ​មួយ​ខ្សែ​​នេះ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ក្រុម​សមត្ថកិច្ច​ ដែល​ធ្វើការ​ប្រដេញ​មួយចំនួន​គឺ​ហាក់​ដេញ​ចាប់​តែ រថយន្ត​ដឹក​សសរ​ពីរ​បី​ដើម ឬ​ជន្លង់ម្រេច​តិចតួច​ប៉ុណ្ណោះ។ ដោយឡែក​ការដឹកឈើ​តាម​រថយន្ត​សាំង​យ៉ុង​កែច្នៃ ឬ​រថយន្ត​កូរ៉េ ​មាន​ផ្ទុក​ឈ​ពេញៗ​ហាក់​គ្មាន​ការបង្ក្រាប​នោះឡើយ ពិសេស​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃ ឈើ​ស្រុក​ស្នួល​ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់លោក ប្រាក់ សំបូរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដែល​គ្រប់គ្រង ស្រុក​ស្នួល​ និង​ស្រុក​ឆ្លូង គឺ​ហាក់​បានត្រឹមតែ​ចាត់​កូនចៅ ឲ្យ​ដាក់​ក្បាល​ឡាន​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន ដោយ​គ្មាន​ការទប់ស្កាត់​នោះ​ឡើយ៕

ពលរដ្ឋ​រិះគន់​រឿង​កុងត្រូល​ជជុះ​តាម​ផ្លូវ​ជាតិ​៧ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់

ពលរដ្ឋ​រិះគន់​រឿង​កុងត្រូល​ជជុះ​តាម​ផ្លូវ​ជាតិ​៧ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់

ពលរដ្ឋ​រិះគន់​រឿង​កុងត្រូល​ជជុះ​តាម​ផ្លូវ​ជាតិ​៧ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់

ពលរដ្ឋ​រិះគន់​រឿង​កុងត្រូល​ជជុះ​តាម​ផ្លូវ​ជាតិ​៧ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់