​អត្ថប្រយោជន៍​នៃ​តែ​

​អត្ថប្រយោជន៍​នៃ​តែ​

​តែ​គឺជា​ទឹក​ដែល​ជនជាតិ​ចិន​ចូលចិត្ត​ញ៉ាំ​បំផុត ជាពិសេស​មនុស្ស​ចាស់​ដោ​យ​សារ​តែ​វា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ពួកគាត់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​មួយចំនួន​ដែល​វា​អាច​ផ្តល់​ឲ្យ​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ជំងឺ​លើស​សម្ពាធ​ឈាម​
តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទឹកតែ​រួច វា​អាច​ជួយ​កាត់បន្ថយ​កាឡូរី​ដែល​មាន​ក្នុង​ខ្លួន​អ្នក​ចំនួន​២៥% ហើយ​ចំពោះ​អ្នក​ដែល​មិន​ញ៉ាំ​តែ អត្រា​នៃ​ការ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​មាន​រហូត​ដល់​ទៅ​១០.៥៥% រីឯ​អ្នក​ដែល​តែងតែ​ពិសារ​តែ​វិញ​គឺ​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ទេ ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នក​ចុះ​បាន​។​

ជំងឺ​ទឹកនោម​ផ្អែម​
នៅ​ក្នុង​តែ​គឺ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទឹកនោម​ផ្អែម​បាន ជាពិសេស​គឺ​តែ​បៃតង ប្រសិន​ជា​អ្នក​យក​វា​មក​ឆុង​ជាមួយ​ទឹក​ធម្មតា ដោយ​មិនមែន​ជា​ទឹ​កក្តៅ នោះ​វា​នឹង​កាន់តែ​បញ្ចេញ​គុណភាព​របស់​វា​កាន់តែខ្លាំង​។​

ការពារ​ជំងឺ​វង្វេងវង្វាន់​
នៅក្នុង​តែមាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​កោសិកា​ខួរក្បាល​អ្នក វា​នឹង​ការពារ​មិន​ឲ្យ​ខួរក្បាល​អ្នក​ឆាប់​ចាស់​ឡើយ ថែមទាំង​អាច​ជួយ​សរសៃឈាម​ខួរក្បាល​ដំណើរ​បានល្អ​ទៀតផង ដូចនេះ​អ្នក​គួរតែ​ឧស្សាហ៍​ញ៉ាំ​តែ ទើប​វា​អាច​ការពារ​អ្នកឲ្យមាន​ការចងចាំ​ល្អ​។​

កាត់បន្ថយ​សម្ពាធ​
មនុស្ស​បច្ចុប្បន្ន​មាន​ការងារ​ជាច្រើន​ដែល​ធ្វើឲ្យ​ពួកគេ​មាន​សម្ពាធ​ក្នុង​អារម្មណ៍​ជាខ្លាំង ជា​ហេតុ​ដែល​ធ្វើឲ្យ​ប្រែប្រួលច​រឹតទៅ​ជា​ឆាប់​មួល​ម៉ៅ ក្តៅក្រហាយ នៅ​មិន​សុខ ឬ​មាន​អារម្មណ៍​តានតឹង​ជាដើម ដូចនេះ​ដើម្បី​កាត់បន្ថយ​អាការៈ​ទាំងនោះ អ្នក​គួរតែ​ជ្រើសរើស​ញ៉ាំ​ទឹកតែ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិន​មាន​អារម្មណ៍ទាំង​នោះ​ឡើយ​។​

បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​
ប្រសិន​ជា​អ្នក​ចង់ឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​អ្នក​រឹងមាំ អ្នក​គួរតែ​ញ៉ាំ​ទឹកតែ​ឲ្យបាន​ច្រើន នោះ​អ្នក​នឹងមិន​ងាយ​មាន​ជំងឺ​ផ្សេងៗ​ឡើយ ដោយសារ​តែ​វា​មាន​ភាពរឹងមាំ​។​

សម្លាប់​មេរោគ និង​បញ្ចុះទម្ងន់​
នៅពេល​ដែល​អ្នក​ញ៉ាំ​តែ​ច្រើន វា​នឹង​អាច​ជួយ​សម្លាប់​មេរោគ​ផ្សេងៗ​ដែល​មាន​ក្នុង​រាងកាយ​អ្នក ជាពិសេស វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​ឆាប់​ស្រក​ទម្ងន់​ដូចគ្នា​។​

អត្ថប្រយោជន៍​ផ្សេងទៀត​
ទឹកតែ​អាចជួយ​បំបាត់​អារម្មណ៍​នឿយហត់ និង​ជួយ​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ធ្វើការ ជាងនេះទៅទៀត​វា​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​ភ្នែក​ភ្លឺ ជួយ​រំលាយ​អាហារ​បាន​លឿន និង​ជួយ​បំបាត់​ក្លិន​មាត់​មិន​ល្អ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។