ចង់​ធាត់ (​មាន​សាច់ដុំ​) តែ​គ្មាន​ខ្លាញ់ គួរ​ញ៉ាំ​អាហារ​បែបណា​?

ចង់​ធាត់ (​មាន​សាច់ដុំ​) តែ​គ្មាន​ខ្លាញ់ គួរ​ញ៉ាំ​អាហារ​បែបណា​?

​នៅពេល​ដែល​អ្នក គិត​អំពី​ការធ្វើ​លំ​ហាត់ប្រាណ ខួរក្បាល​របស់​អ្នក គឺ​ពិតជា​ផ្តោតលើ ការដុត​កាឡូរី ជាង​ការបង្កើន​ទំហំ​សាច់ដុំ​។ ទោះជា​យ៉ាងណា អ្នក​ពិតជា​ត្រូវការ វា​ទាំងពីរ​។ ប្រសិនបើ​អ្នក ចង់​ស្រក​ទម្ងន់ របប​អាហារ​ដែល​មាន​សុខភាព​ល្អ គឺជា​វិធី​។

បញ្ហា​នោះ​គឺ​ថា​អ្នក​ពិតជា​ត្រូវការ ទំហំ​សាចដុំ​ធំ តែ​គ្មាន​ខ្លាញ់ នៅពេល​ជាមួយគ្នា​។ ខាងក្រោម​នេះ ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ចំនួន ដើម្បី​ជួយ​អ្នក ឲ្យសម្រេចបំណ​ង​នេះបាន ៖

​កាត់បន្ថយ​កាឡូរី​
​ប្រសិនបើ​អ្នក ចង់​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ អ្នក​ត្រូវ​តែ​កាត់បន្ថយ ចំនួន​កាឡូរី​ដែល​អ្នក​បាន​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ​។ ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ កើតឡើង​តែ​នៅពេល ដែល​មាន​អតុល្យភាព រវាង​កាឡូរី ដែល​រាងកាយ​របស់​អ្នក​ប្រើ និង​កាឡូរី ដែល​អ្នក​បាន​ញ៉ាំ​ចូល​។ ចូរ​ញ៉ាំ​កាឡូរី​តិច និង​ដុត​បំផ្លាញ់​វា ឲ្យបាន​ច្រើន​។ ពេល​ដែល​អ្នក​សម្រេច​បាន នោះ​រាងកាយ​របស់​អ្នក នឹង​ចាប់ផ្តើម​ប្រើប្រាស់​ទុនបម្រុង ដែល​ជា​ជាតិ​ខ្លាញ់ មាន​ស្រាប់​ក្នុង​ខ្លួន​របស់​អ្នក​។ ជាតិ​ខ្លាញ់ គឺ​ពិតជា​ថាមពល​បម្រុង សម្រាប់​រាងកាយ​ប្រើប្រាស់ នៅពេល​ក្រោយ​។ រាងកាយ​របស់​អ្នក ត្រូវបាន​បង្កើតឡើង ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ប៉ុន្តែ វា​នឹង​ធ្វើ​ដូច្នេះ ប្រសិនបើ​វា​ដឹងថា អ្នក​កំពុងតែ​ទទួលបាន​កាឡូរី​មិន​គ្រប់គ្រាន់ ពី​របប​អាហារ​របស់​អ្នក​។

​ញ៉ាំ​ប្រូតេអ៊ីន ឲ្យបាន​ច្រើន​
​ប្រូតេអ៊ីន គឺ​មាន​សារៈសំខាន់ សម្រាប់​ការសាងសង់​សាច់ដុំ​ឲ្យ​ធំ និង​គ្មាន​ខ្លាញ់​។ អ្នក​ប្រហែលជា មិនចាំបាច់​ខិតខំ​ខ្លាំង ដូច​អ្នកលេង​សាច់ដុំ​ធ្វើ​នោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ប្រភព​ដ៏​ល្អ នៃ​ប្រូតេអ៊ីន ដែល​មាន​សុខភាព​ល្អ​។ យក​ល្អ អ្នកគួ​រញ៉ាំ​ប្រូតេអ៊ីន ដែល​បានមកពី​អាហារ ដែល​អ្នក​បរិភោគ គឺ​មិនមែន​ជា​អាហារ​បំប៉ន​នោះទេ​។ សាច់សត្វ​ភាគច្រើន គឺជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន ប៉ុន្តែ ពួក​វា​ក៏​អាច​នាំមក​នូវ ជាតិ​ខ្លាញ់​ច្រើន​ផង​ដែរ​។ ចូរ ប្រាកដថា អ្នក​បាន​ទទួល​ប្រូតេអ៊ីន​ផងដែរ ពី​ប្រភព​ដូចជា គ្រាប់​សណ្តែក ហើយ​មិនមែន​បានមក​ពី​សាច់សត្វ តែមួយ​មុខ​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។