សេ​លី​ញ៉ូម មាន​ប្រយោជន៍​អ្វីខ្លះ សម្រាប់​សុខភាព​?

សេ​លី​ញ៉ូម មាន​ប្រយោជន៍​អ្វីខ្លះ សម្រាប់​សុខភាព​?

​សេលេ​ញ៉ូម គឺជា​សារធាតុ​រ៉ែ​ធ្ងន់​មួយ ដែល​មាន​សារៈសំខាន់ សម្រាប់​សុខភាព​ទូទៅ​។ បើទោះបីជា កង្វះ​សារជាតិ​សេ​លី​ញ៉ូម គឺ​កម្រ​កើត​មាន​ក៏​ដោយ តែ​វា​ក៏​អាច​កើតឡើង និង​ផ្តល់​ផល​អវិជ្ជមាន ដល់​សុខភាព​ដែរ​។ កង្វះ​សេ​លី​ញ៉ូម អាច​បង្ក​មាន​ភាពទន់ខ្សោយ ទៅលើ​សាច់ដុំ អស់កម្លាំង និង​អាច​រំខាន ដល់​ការផលិត​អ័រម៉ូន​។ ត្រូវ​ប្រាកដថា អ្នកទទួលបាន​សារធាតុ​នេះ គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​។

​បន្ថែម​លើ​ការ​ខ្សោយ​សាច់ដុំ ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការ​អស់កម្លាំង ការ​មិន​មាន​សេ​លីញ៉ូម​គ្រប់គ្រាន់ អាចរួមចំណែក ដល់​កើតមាន ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ប្រឆាំង​នឹង​កោសិកា​គ្នាឯង (Auto-immune diseases) ដែល​នាំឲ្យ​ប៉ះពាល់ ដល់​ក្រ​ពេញទី​រ៉ូ​អ៊ីត ដែល​គេ​ហៅថា ជំងឺ​ហា​ស៊ី​ម៉ូតូ​។

សេ​លី​ញ៉ូម ធ្វើការ​ដោយ​ភ្ជាប់​ជាមួយ​នឹង​អ៊ីយ៉ូត ដើម្បី​អនុញ្ញាត ឲ្យ​ក្រពេញទី​រ៉ូ​អ៊ីត ផលិត​អ័រម៉ូន សម្រាប់​រាងកាយ​បាន​ត្រឹមត្រូវ​។ ដំបូង​ឡើយ អ្នកវិទ្យាសាស្ត្រ បាន​ចែក​ដាច់​កង្វះ​ជាតិ​អ៊ីយ៉ូត គឺជា​មូលហេតុ​មួយ នៃ​ការកើតមាន​ជំងឺពកក ដូច្នេះហើយ អ៊ីយ៉ូត ត្រូវបាន​គេ​បន្ថែម ទៅក្នុង​អំបិល​ជា​វិធានការ​មួយ ដើម្បី​ធានាបាន នូវ​កម្រិត​នៃ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។

តែ​ក្រោយមក​ទៀត ក្រុម​អ្នកស្រាវជ្រាវ បាន​សង្កេតឃើញថា ជាតិ​អ៊ីយ៉ូត​ដែល​លើស ក៏​មាន​ផល​អវិជ្ជមាន នៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ីត​នេះ​ផង​ដែរ​។ ការ​លើស​ជាតិ​អ៊ីយ៉ូត ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង ជំងឺ​ហា​ស៊ី​ម៉ូតូ ដែល​ប្រព័ន្ធ​ភាព​ស៊ាំ វាយប្រហារ​ជាលិកា នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ខ្លួនឯង​។ សេ​លី​ញ៉ូម ត្រូវបាន​គេ​ជឿថា អាច​ជួយ​កំណត់​របៀប ដែល​រាងកាយ​គ្រប់គ្រង​ជាតិ​អ៊ីយ៉ូត និង​ការពារ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ប្រឆាំង​នឹង​កោសិកា​ខ្លួនឯង​នេះ​។ ការស្រាវជ្រាវ​បន្ថែម គឺជា​រឿង​ចាំបាច់ ដើម្បី​បញ្ជាក់​ពី​ការផ្សារភ្ជាប់​គ្នា រវាង​សេ​លី​ញ៉ូម អ៊ីយ៉ូត និង​ក្រ​ពេញទី​រ៉ូ​អ៊ី​នេះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។