ផ្លែក្រូច​អាច​ព្យាបាល​ជំងឺ​អ្វី​បាន​ខ្លះ​?

ផ្លែក្រូច​អាច​ព្យាបាល​ជំងឺ​អ្វី​បាន​ខ្លះ​?

​សមាសធាតុ​ផ្សំ​ដ៏​ខ្ពស់​នៃ​សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត (​វីតាមីន C ) និង សារជាតិ flavonoids ដែលមាន នៅក្នុង​ផ្លែក្រូច បាន​ធ្វើអោយ​វា​ក្លាយ​ជា​ផ្លែ​ឈើ មួយ​ប្រភេទ​ដែល​ល្អ​បំផុត ក្នុង​ការជួយ​ស្តារ​សុខភាព​របស់​អ្នក អោយ មាន​ភាពប្រសើរ​ឡើង​បាន ។​

ការពារ​ប្រឆាំងនឹង​ជំងឺ រឹង​ក្រិន​ស​សៃ​អាទែ​
ការប្រើប្រាស់​នូវ​សា​ជាតិ​វីតាមីន C ជា​ទៀងទាត់ បាន​ជួយ​ពន្យា​ដល់​ការវិវត្តន៍ នៃ​ភាព​ឡើង​ក្រិន​របស់​ស​សៃ អាទែ​។​

ការពារ​ជំងឺមហារីក​
សា​មាស​ធាតុ មួយ​ដែល​មាន​នៅក្នុង​ផ្លែ​ក្រូច ដែល​ត្រូវបាន​គេ​ហៅថា liminoid ត្រូវបាន​គេ​រកឃើញ​ថា វា​អាច​ជួយ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក​មួយចំនួន​ដូចជា​៖ ជំងឺមហារីក មាត់​, ស្បែក​, សួត​,​សុដន់​, ក្រពះ និង ពោះវៀន​។ ចំណុះ​សារជាតិ វីតាមីន C ដ៏​ខ្ពស់​នេះ ក៏​បាន​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​ដ៏​ល្អ​មួយ ក្នុងការ ការពារ​កោសិកា ពី​ការបំផ្លាញ​របស់​រ៉ាឌីកាល់​សេរី​។​

កូ​ឡេ​ស្តេ​រ៉ូល​
សារជាតិ alkaloid synephrine ដែល​បាន​រកឃើញ នៅក្រោម​សំបក​ផ្លែ​ក្រូច គឺ​អាច​ជួយ​កាត់បន្ថយ​នូវ​ការផលិត ជា​តិកូ​ឡេ​ស្តេ​រ៉ូល របស់​ថ្លើម​។​

ជំងឺ​ទល់លាមក​
ទោះបីជា​ផ្លែក្រូច​មាន​ជាតិ​អាស៊ីត តែ​ការពិត​វា​មាន ឥទ្ធិ​ល​នៃ​ជាតិ​អាល់​កា​ឡាំង នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង ជួយ​ជម្រុញ​អោយមាន សា​មាស​ធាតុ​រាវ​សម្រាប់​ជួយ​រំលាយ​អាហារ និង ធ្វើអោយ​ស្ថានភាព​ទល់លាមក មាន​ភាព ធូរស្រាល​។​

ធ្វើការ​ជួសជុល ដល់​មេ​ជីវិត​ឈ្មោល​ដែល​ត្រូវបាន​បំផ្លាញ​
ការ​ទទួលទាន​ផ្លែក្រូច​អោយបាន មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ គឺ​ពិតជា​មាន​សារៈសំខាន់ សម្រាប់​បុរស ក្នុង​ការជួយ​រក្សា អោយ​មេ​ជីវិត​ឈ្មោល​របស់​ពួកគេ មាន​សុខភាព​ល្អ​។ វីតាមីន C ដែល​ជា​សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត បាន​ការពារ​មេ​ជីវិត​ឈ្មោល ពី​ការបំផ្លាញ​ដែល​មាន​លក្ខណៈ​ជា​តំណពូជ ដែល​វា​អាច​នឹង​នាំអោយ​មាន​កំណើត មិន ប្រក្រតី ។​

ការពារ​ជំងឺ​បេះដូង​
ការ​ទទួលទាន​នូវ​សារជាតិ flavonoids និង​សារជាតិ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ បាន​ត្រូវ​គេ​ដឹងថា វា​អាច​ជួយ​កាត់ បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង បាន​ពាក់កណ្តាល​។​

ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​
ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា សារជាតិ flavonoids ដែល​ត្រូវបាន​គេ​ហៅថា hesperidin ដែល​មាន​នៅក្នុង ផ្លែ​ក្រូច គឺ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន​។​

ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា មាន​ភាពប្រសើរឡើង​
ការផ្ទុក​នូវ​សារជាតិ​វីតាមីន C ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ បាន​ជម្រុញ​អោយ​កោសិកា​ស ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង ការ​ចំលងរោគ និង ធ្វើ​ការកសាង​ប្រព័ន្ធ​ការពារ​ភាព​សុំា​ដ៏​ល្អ​មួយ តាម​បែប​ធម្មជាតិ​។​

ការពារ​ជំងឺ​គ្រួស ក្នុង​តម្រងនោម​
ការផឹក​ទឹក​ផ្លែក្រូច អោយបាន​ជា​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ​បាន​ជា​ពិសេស នូវ​កត្តា​ប្រឈម​នឹង ការកកើត ឡើង នៃ​សារជាតិ កាល់ស្យូម  ដែល​នឹង​បង្ក​ជា​គ្រួស​នៅក្នុង​តម្រង​នោម ។​

ជួយ​ថែរក្សា​ស្បែក​
សារជាតិ​ប្រឆាំងនឹង  ប្រតិកម្ម​អុកស៊ីត ដែល​មាន​នៅក្នុង​ផ្លែក្រូច បាន​ជួយ​ការពារ​ស្បែក​អ្នក ពី​ការបំផ្លាញ​របស់ ពពួក​រ៉ាឌីកាល់​សេរី ដែល​វា​ជា​មូលហេតុ​ធ្វើ​អោយ​អ្នក មាន​សញ្ញាណ​នៃ​ភាព​ចាស់​។​

ការពារ​ជំងឺ​ដំបៅ​ក្រពះ​
ការបរិភោគ​នូវ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារជាតិ វីតាមីន C គឺ​អាច​ជួយ​កាត់បន្ថយ​នូវ​ឱកាស នៃ​ការកើតមាន ជំងឺ​ដំបៅ​នៅក្នុង ប្រព័ន្ធ​រំលាយ​អាហារ ហើយ​វា​ក៏​អាច​ជួយ ទប់ស្កាត់​នូវ​ជំងឺ​មហារីកក្រពះ​ផងដែរ​។​

ការពារ​ប្រឆាំងនឹង ការ​ចំលងរោគ​របស់​ពពួក វីរុស​
ការផ្ទុក​នូវ​សារជាតិ polyphenols ដ៏​ច្រើន ត្រូវ​បាន​បង្ហាញថា វា​អាច​ផ្តល់​បាន​នូវ​ការ ការពារ​ប្រឆាំងនឹង ការ​ចំលងរោគ របស់​ពពួក​វីរុស ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។