វិធី៥យ៉ាងស្រុសបន្លែឱ្យឆ្ងាញ់

បើចង់បានបន្លែរសជាតិឆ្ងាញ់លោកអ្នកអាចអនុវត្តនូវវិធីដូចខាងក្រោម ៖
១-ពេលកំពុងស្រុស ព្យាយាមដាក់ទឹកតិចបំផុតតាមដែលអាចធ្វើបាន ។
២-មុនពេល យកបន្លែដាក់ស្រុស រង់ចាំទឹកពោះជាមុនសិន សឹមដាក់បន្លែនិង ត្រូវចាំថាមិន ត្រូវដាក់ នៅពេល
ទឹកមិនទាន់ពោះទេ ។
៣-បន្លែពណ៍បៃតង គួរថ្វើអោយឆ្អិនដោយវិធីស្រុស ឬ ដាក់ទៅក្នុងទឹកពុះ និង នៅពេលទឹកពុះម្តងទៀតដួសចេញភ្លាម ។
៤-បើជាបន្លែមើមដូចជា ឆៃថាវ ការ៉ុត គួរស្រុសក្នុងទឹកពុះតិចៗ និង គួរស្រុសទាំងមើម ព្រោះថា អាចជួយរក្សា គុណភាព ផ្នែកអាហារ បានល្អជាងការចិត ឬ កាត់ជាកង់ៗ រួចហើយ យកទៅដាក់ ស្រុស ។
៥-រៀងរាល់លើកដែលស្រុស គួរបិទគម្របឆ្នាំងដើម្បីអោយទឹកពុះ និងបន្លែឆាប់ឆ្អិន ។

អ្នកត្រូវចងចាំថា បើបន្លែនៅក្នុងទឹកក្តៅកាន់តែយូរ គុណប្រយោជន៍របស់វាកាន់តែថយចុះដែរ៕

ប្រភព៖ iknow

  • វិធី៥យ៉ាងស្រុសបន្លែឱ្យឆ្ងាញ់已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:ចំនេះដឹង
Tags: