សាំយ៉ុងដឹកមនុស្សមកពីថៃ បុករថយន្តដឹកឥដ្ឋ ស្លាប់-របួស ជិត៣០នាក់នៅ ស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយ​មានជ័យ ៖ កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី០៨ មេសា ២០១៦ ស្ថិត លើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានតាប៉ុនចម្ងាយប្រមាណ២០ម៉ែត្រ ត្រង់ផ្លូវ បំបែក ក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រថយន្ត ម៉ាកសាំយ៉ុងបុកជាមួយរថយន្តច្នៃដឹកឥដ្ឋ បណ្តាលអោយមនុស្ស​ម្នាក់​​​ស្លាប់​​​ភ្លាមៗ ​និង២៧នាក់ទៀត​រង​របួស​ធ្ងន់-ស្រាល។

មន្ត្រីប៉ូលីសចររាចរណ៍បានអោយដឹងថា មុនកើតហេតុគេឃើញ ​ ​​​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​​2V-7361 ផ្ទុក​មនុស្ស​មក​ពី​ថៃ​​ចំនួន​២៨នាក់ បើកក្នុងល្បឿនលឿនបានជ្រុលចង្កូត ទៅបុករថយន្តច្នៃដឹកឥដ្ឋ ត្រង់ចំណុចផ្លូវបំបែក ខាងលិចស្ពានតាប៉ុន ជិតព្រំប្រទល់ស្រុកក្រឡាញ់ ខេត្ត សៀមរាបបណ្តាលអោយមនុស្សម្នាក់ស្លាប់ភ្លាមៗនិង២៧នាក់ទៀតរងរបួសធ្ងន់ -ស្រាល។

មន្ត្រីប៉ូលីសចររាចរបានអោយដឹងបន្តថា ក្រោយកើតហេតុសាកសព សមត្ថកិច្ច ប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណីអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យដោយឡែករថយន្តទាំងពីរសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានដើម្បីដោះ ស្រាយតាមនិតិវិធីច្បាប់៕

 សាំយ៉ុងដឹកមនុស្សមកពីថៃ បុករថយន្តដឹកឥដ្ឋ ស្លាប់-របួស ជិត៣០នាក់នៅ ស្រុកព្រះនេត្រព្រះ សាំយ៉ុងដឹកមនុស្សមកពីថៃ បុករថយន្តដឹកឥដ្ឋ ស្លាប់-របួស ជិត៣០នាក់នៅ ស្រុកព្រះនេត្រព្រះ