ខ្សោយ​តម្រងនោម គួរ​ញ៉ាំ​អាហារ​បែបណា​?

វា​គឺជា​ផ្នែក​មួយ​នៃ​ការព្យាបាល​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ដែល​គ្រូពេទ្យ​អាច​ណែនាំ​របប​អាហារ​ពិសេស ដើម្បី​ជួយ​ទ្រទ្រង់​ដល់​តម្រងនោម​របស់​អ្នក និង​កម្រិត​ការងារ​ដែល​ពួក​វា​ត្រូវ​តែ​ធ្វើ​។ វា​អាស្រ័យ​លើ​ស្ថានភាព មុខងារ​នៃ​តម្រង​នោមនិង​សុខភាព​ជា​រួម របប​អាហារ​ដែល​គ្រូពេទ្យបាន​ណែនាំ​អោយ​ទទួលទាន មានដូចជា ៖

•​ ​ជៀសវាង​ផលិតផល​ទាំងឡាយណា​ដែលមាន​ថែម​អំបិល
បន្ថយ​បរិមាណ​សូ​ដ្យូ​ម (​អំបិល​) ដែល​អ្នក​បរិភោគ​ជា​រៀងរាល់ថ្ងៃ ដោយ​ជៀសវាង​ផលិតផលអាហារ​ដែល​មាន​បន្ថែម​អំបិល ដូចជា ស៊ុប​កំប៉ុង និង​អាហារ​ដែល​ចំអិន​រហ័ស (Fast food)​។ អាហារ​ផ្សេងទៀត​ដែល​មាន​បន្ថែម​អំបិល​រួមមាន អាហារសម្រន់​ដែល​មាន​រសជាតិ​ប្រៃ បន្លែកំប៉ុង សាច់​កែច្នៃ និង​ឈីស​ជាដើម​។​

•​ ​ជ្រើសរើស​អាហារ​ដែល​មាន​សារធាតុ​ប៉ូ​តា​ស្យូម​ទាប
អ្នកឯកទេស​ខាង​ចំនីអាហារ​អាច​នឹង​ផ្ដល់​យោ​បស់​អោយ​អ្នក​ជ្រើសរើស​យក​ចំណី​ អាហារ​ដែល​មាន​សារធាតុ​ប៉ូ​តា​ស្យូមទាប​។ អាហារ​ដែល​មាន​ប៉ូ​តា​ស្យូម​ខ្ពស់​ដែល​អ្នកគួរ​ចៀសវាង​រួមមាន ចេក ក្រូច ដំឡូង ស្ពៃ​ខ្មៅ និង​ប៉េងប៉ោះ​។ អាហារ​ដែល​មាន​ប៉ូ​តា​ស្យូម​ទាប​រួម​មាន​ផ្លែប៉ោ​ម ស្ពៃ​ក្តោប ការ៉ុត សណ្តែក​បៃតង ទំពាំងបាយជូ និង​ស្ត្របឺ​រី​ ។ អ្នក​ត្រូវ​ដឹង​ថា​អំបិល​ជាច្រើន​សុទ្ធតែ​
មាន​ប៉ូ​តា​ស្យូម ដូច្នេះ​អ្នក​គួរតែ​ជៀសវាង​ពួកវា ប្រសិនបើ​អ្នក​មាន​ជំងឺ​ខ្សោយតម្រងនោម​។

•​ ​កំណត់​ចំនួន​ប្រូតេអ៊ីន​ដែល​អ្នក​បរិភោគ

គ្រូពេទ្យ​ឯកទេស​ខាង​ចំនីអាហារ​របស់​អ្នកនឹងប៉ាន់ស្មាន​ថា​តើ ចំនួន​ប្រូតេអ៊ីន​ប៉ុន្មាន​ក្រាមដែល​សមស្រប​សម្រាប់​អ្នក​គួរ​បរិភោគ​រៀងរាល់ថ្ងៃ និង​ធ្វើការ​ណែរ​នាំ​ដោយ​ផ្អែក​លើ​បរិមាណនោះ​។ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​រួមមាន​សាច់សត្វ​គ្មាន​ខ្លាញ់ ស៊ុត ទឹកដោះគោ ឈីសនិង​សណ្តែក​។ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ទាបរួម​មាន​បន្លែ ផ្លែឈើ នំប៉័ង និង​គ្រាប់​ធញ្ញជាតិ​៕

ប្រភព៖iknow

  • ខ្សោយ​តម្រងនោម គួរ​ញ៉ាំ​អាហារ​បែបណា​?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:សុខភាព
Tags: