ផ្សិត​ចំបើង ជួយ​កាត់​បន្ថយ​សម្ពាធឈាម

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​បាន​ដឹង​រួច​មក​ហើយ​ថា ផ្សិត​ចំបើង​មាន​សារជាតិ​អាហារ​ដែល​កំពុង​ពេញ​និយម យ៉ាង​សំបូរ​បែប ដែល​ក្នុង​នោះ​មាន​ទាំង កាបូអ៊ីដ្រាត កាល់ស្យូម ហ្វួសហ្វ័រ ដែក វីតាមីន B1, B2។ លើស​ពី​នេះ​ទៅ​ទៀត ផ្សិត​ចំបើង​មាន​សារជាតិ​ស៊ីលីនីញ៉ូម និង​ប៉ូតាស្យូម​ដែល​ប្រឆាំង​នឹង​រោគ​មហារីក ព្រម​ទាំង​មាន​គុណ​សម្បត្តិ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម។

ដូច្នេះ អ្នក​ដែល​មាន​សម្ពាធឈាម​ឡើង​ខ្ពស់ ប្រសិន​បើ​ឧស្សាហ៍​ទទួល​ទាន​ផ្សិត​ចំបើង​ឲ្យ​បាន​ញឹកញាប់ នោះ​សម្ពាធ​ឈាម​នឹង​វិល​មក​រក​សភាព​ធម្មតា​វិញ​រហ័ស​ទាន់​ចិត្ត។ លើស​ពី​នេះ​ទៅ​ទៀត ​ផ្សិត​ចំបើង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ ធ្វើ​ឲ្យ​ថ្លើម​រឹងមាំ ព្យាបាល​អាការ​ក្ដៅ​ក្នុង ប៉ូវ​ឈាម និង​កាត់​បន្ថយ​កូឡេស្តេរ៉ូល៕

ប្រភព៖ bektleay

  • ផ្សិត​ចំបើង ជួយ​កាត់​បន្ថយ​សម្ពាធឈាម已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:សុខភាព
Tags: