សម្លាប់​ភរិយា​ក្នុង​យប់​ក្រេបទឹក​ឃ្មុំ ដោយសារតែ​…​

6 Videos


​កូនក្រមុំ​វ័យក្មេង​ទើបនឹង​រៀបការ​ថ្មីថ្មោង​ម្នាក់ ត្រូវបាន​ប្តី​រឹត ក រហូត​ស្លាប់​នៅ​យប់​ថ្ងៃ​មង្គលការ បន្ទាប់ពី​ប្តី​រកឃើញថា នាង​មិនមែនជា​ក្រមុំ​ព្រហ្មចារី ។​ ​ហេតុការណ៍​សោ​នាដកម្ម​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ជនរងគ្រោះ​មាន​អាយុ ១៩ ឆ្នាំ ឈ្មោះ Khanzadi Lashari បាន​ស្លាប់​នៅក្នុង​ឈុត​អាពាហ៍ពិពាហ៍​ដោយ​ប្តី​ឈ្មោះ Qalandar Baksh Kohkhar រឹត​ក​សម្លាប់ ។ រឿងរ៉ាវ​នេះ​ត្រូវបាន​គេ​ដឹង​ភ្លាមៗ បន្ទាប់ពី​ឪពុក​ជនរងគ្រោះ​មិនបាន​ឃើញ​គូ​ស្វាមីភរិយា​ថ្មី​បង្ហាញខ្លួន​សោះ បន្ទាប់​ពីថ្ងៃ​មង្គលការ ហើយ​ទាក់ទង​ទៅ ក៏​គ្មាន​ចម្លើយ​មកវិញ​ទៀត រហូត​ទាល់តែ​ទៅដល់​ផ្ទះ​ពួកគេ​នៅ​ថ្ងៃទី ៣០ ខែមីនា ។

សម្លាប់​ភរិយា​ក្នុង​យប់​ក្រេបទឹក​ឃ្មុំ ដោយសារតែ​…​

សម្លាប់​ភរិយា​ក្នុង​យប់​ក្រេបទឹក​ឃ្មុំ ដោយសារតែ​…​

ពេលដែល​ចូលទៅ​ដល់ផ្ទះ គេ​បាន​រកឃើញ​សព​ជនរងគ្រោះ​ស្អុយរលួយ ហើយ​ជនដៃដល់​ក៏បាន​បាត់​ខ្លួន​ទៀតផង ។ យ៉ាងណាក្តី ចុងក្រោយ​គេ​ក៏​ចាប់បាន​ជនដៃដល់​ដែរ ហើយ​ជនល្មើស​ក៏បាន​សារភាព​ដែរ​ថា វា​គឺជា​ការពិត ចំណែក​មូលហេតុ​ដែល​គេ​សម្លាប់​ជនរងគ្រោះ គឺ​ដោយសារតែ​នាង​គ្មាន​ភាព​ព្រហ្មចារី​ឲ្យ​គេ ។​ ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​ប្រាប់​ដែរ​ថា នៅ​ថ្ងៃ​មង្គលការ អ្វីៗ​ត្រូវបាន​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយក៏​មិន​នឹកស្មានថា មាន​រឿងនេះ​កើតឡើង​ផងដែរ ។ ពួកគេ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ជូន​តុលាការ​តាមផ្លូវ​ច្បាប់​ដែរ និង នៅតែ​រង់ចាំ​ថ្ងៃ​ដែល​តុលាការ​កាត់សេចក្តី​ប៉ុណ្ណោះ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ មេត្រូ​)

សម្លាប់​ភរិយា​ក្នុង​យប់​ក្រេបទឹក​ឃ្មុំ ដោយសារតែ​…​