SMART ត្រៀម​ស្តង់​ធំ​ទទួល​​​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​អង្គរ​សង្ក្រាន្ត

ក្រុម​ហ៊ុន Smart នឹង​រៀប​ចំ​ស្តង់​ដ៏​ធំ​​​មួយ​ សម្រាប់​​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៦។ ​ប្រិយមិត្ត​​នឹង​ទទួ​ល​បាន​​បទពិសោធន៏​​ថ្មីប្លែកៗ ក្នុង​ការ​ចូល​មក​ទស្សនា​និង​កម្សាន្ត​នៅ​ស្តង់របស់ Smart ជាមួយ​ការ​រៀបចំ​ក្រោម​ប្រធានបទ “Experience Khmer, the Smart Way!”។

 

SMART ត្រៀម​ស្តង់​ធំ​ទទួល​​​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​អង្គរ​សង្ក្រាន្ត

 

​​ស្តង់​ធំ​​​ដ៏​ធំ​របស់ Smart មាន​ការ​​បែង​ចែក​ជា​ Zone តូច​ៗដូចជា Loy Zone, Tech Zone, Chill Zone និង​ Money Transfer Zone ដែល​អាច​ឱ្យ​ប្រិយមិត្ត​ចូល​ទស្សនា​និង​ស្វែង​យល់​ពីផលិតផល និង​សេវាកម្ម​ផ្សេងៗ​របស់ Smart។ អ្នក​ទស្សនា​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់ Poster និង​អាវយឺត​រូប​ Jessi J អាវ​​យឺត​រូប Demi Lovato និង Bang Bang, Voucher ​ជា​ពិសេស​នោះ​ស្មាតហ្វូន​ជា​ច្រើន​គ្រឿង​ដូចជា iPhone, LG, iPad និង​ទូរសព្ទ​ម៉ាក Leagoo។

 

កាន់​តែ​ពិសេស​ទៅ​ទៀត អ្នក​នឹង​មាន​ឱកាស​បាន​ជួប​និង​ថត​រូប​ជាមួយ​តារា​សំណព្វ​បី​ដួង​​មាន៖
-កញ្ញា ឡូរ៉ា ម៉ម ថ្ងៃ​ទី ១៣ មេសា​ពី​ម៉ោង ៥ដល់ ៦ល្ងាច
-​លោក Kan Pich ថ្ងៃ​ទី ១៥ មេសា​ពី​ម៉ោង ៥ ដល់ ៦ល្ងាច
-និង និង​លោក Tena ថ្ងៃ​ទី ១៦ មេសា​ពី​ម៉ោង ៥ដល់ ៦ល្ងាច។

 

SMART ត្រៀម​ស្តង់​ធំ​ទទួល​​​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​អង្គរ​សង្ក្រាន្ត

 

កាល​ពី​ឆ្នាំ​មុន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​​លេង​អង្គរ​សង្រ្កាន្ត​មាន​រហូត​ដល់​ទៅ​ជាង ១លាន​នាក់ ហើយ​​​​អ្នក​ចូល​ទស្សនា​ស្តង់​ Smart ​​ក៏​ច្រើន​កុះករ​ដែរ។​ រី​ឯ​​ឆ្នាំ​នេះ​ក៏​រំពឹង​ថា​មិន​ចាញ់​ឆ្នាំ​មុន​ឡើយ។ ស្តង់​​របស់ Smart នឹង​ចាប់​ផ្តើម​បើក​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦មេសា ឆ្នាំ ២០១៦ ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៨យប់នៅ​ខាង​មុខ​​បរិវេណ​ប្រាសាទ​អង្គរ​វត្ត។

 

SMART ត្រៀម​ស្តង់​ធំ​ទទួល​​​អ្នក​ទស្សនា​រាប់​លាន​នាក់​នៅ​អង្គរ​សង្ក្រាន្ត

 

តោះ! ទៅ​ទៀត​ទៅ​អង្គរ​សង្រ្កាន្ត….

 

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ ០៨៦ ២៦៧ ៨៩០ ឬ​ចូល​ទៅ​កាន់ ​​http://www.smart.com.kh/km/angkor-sangkran-siem-reap។

 

អត្ថបទ៖ ប៉ែត ផាន់និត