តើ ​Pacquiao ​អាច​យក​ឈ្នះ​ Bradley ​បាន​អត់ ​ព្រឹក​នេះ?

Manny Pacquiao ​នឹង​ត្រូវ​ប្រកួត​ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​នៅ​ថ្ងៃ​នេះ​ហើយ ដោយ​រូបគេ​នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជាមួយTimothy Bradley ។ ដោយ​ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង​៩​ព្រឹក(ម៉ោង​នៅ​កម្ពុជា) ​នេះ​ត​ទៅ​នៅ​សង្វៀន ​MGM Grand ​នៅ​ Las Vegas Las Vegas សហរដ្ឋ​អាមេរិក។

 

តើ ​Pacquiao ​អាច​យក​ឈ្នះ​ Bradley ​បាន​អត់ ​ព្រឹក​នេះ?

 

Pacquiao ​បាន​បញ្ជាក់​ហើយ​ថា​រូបគេ​ត្រូវ​តែ​យក​ជ័យជម្នះ​ឱ្យ​បាន​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​នេះ ត្បិតតែ​ប៉ះ Bradley ​ដែល​ជា​ដៃ​គូ​ខ្លាំង​ម្នាក់​ក៏​ដោយ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ហ្វីលីពីន​រូប​នេះ ចង់​បាន​ជ័យជម្នះ​ដើម្បី​ជូន​ប្រជាជន​របស់​គេ ដើម្បី​ជា​កិត្តិយស​ចុង​ក្រោយ។

 

កំពូល​អ្នក​ប្រដាល់​ទាំង​ពីរ​នេះ ធ្លាប់​ប៉ះ​គ្នា​២​ដង​មក​ហើយ ដោយ​ពួកគេ​ទទួល​បាន​ជ័យជម្នះ​ម្ដង​ម្នាក់ ពោល​គឺ Bradley ឈ្នះ​ Pacquiao ​យ៉ាង​ចម្រូង​ចម្រាស់​កាល​ពី​ឆ្នាំ​ ២០១២ ​ហើយ​ដល់​ឆ្នាំ ២០១៤​ ទើប​ PacMan ជា​អ្នក​ឈ្នះ​​​វិញ​ម្ដង​ដោយ​ពិន្ទុ​​ជា​ឯកច្ឆន្ទ។

 

ចំពោះ​កំណត់​ត្រា​របស់​ជើង​ខ្លាំង​ទាំង​ពីរ​នេះ​វិញ  Pacquiao ​ធ្លាប់​ប្រកួត​៦៥​ដង​មក​ហើយ ដោយ​ក្នុង​នោះ​ឈ្នះ​បាន​៥៧​ដង ស្មើ​២​ដង និង​ចាញ់​៦​ដង ខណៈ​ដែល Bradley ​វិញ ​ប្រកួត​៣៥​ដង ​ឈ្នះ​៣៣​ដង ​ស្មើ​១​ដង និង​ចាញ់​១​ដង។

 

ចាំ​មើល​កីឡាករ​ទាំង​ពីរ​នេះ នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ?

 

អត្ថបទ៖ មុន្នី រម្យ