លោក ​ឌី ​វិជ្ជា ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡា​បាល់ទាត់​អាជ្ញាកណ្ដាល​ នៅ​ខេត្តស្វាយរៀង​

លោក ​ឌី ​វិជ្ជា ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡា​បាល់ទាត់​អាជ្ញាកណ្ដាល​ នៅ​ខេត្តស្វាយរៀង​

ស្វាយរៀង ៖ លោក ឌី វិជ្ជា​មានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដោយ​បាន​ចូលរួម​ជាមួយ​អស់ លោក លោកស្រី អ្នកនាង​កញ្ញា អាជ្ញា​កណ្តាល គ្រូ​កីឡាបាល់ទាត់ និង​កីឡាករ កីឡាការិនី​ទាំងអស់ ក្នុង​ពិធី​ពិសារ​ភោជន​នា​អាហារ និង​ថ្លែងអំណរគុណ​ដល់​គ្រូ​កីឡាបាល់ទាត់ អាជ្ញាកណ្តាល កីឡាករ និង​សប្បុរសជន ដែល​បាន​ចូលរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្តស្វាយរៀង ថ្ងៃទី​០៩​ខែមេសា ឆ្នាំ​២០១៦​នេះ​។

លោក​បាន​រំលឹក​ឡើង​ដែរ​ថា​សមាគម​កីឡាបាល់ទាត់​ខេត្តស្វាយរៀង​បានចាប់ផ្តើម​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ ដែល​បាន​រៀបចំ​ឲ្យ​មាន​សកម្មភាព​កីឡាបាល់ទាត់ ក្នុង​ខេត្តស្វាយរៀង​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​ការ​ប្រកួត​បាល់ទាត់​និង​ការបញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នានា​មាន​ដូចខាងក្រោម​៖

-​ការប្រកួត ដណ្តើមពាន​រង្វាន់​បាល់ទាត់ ស្វាយរៀង​ខាប់ លើក​ទី​១ ដោយមាន​ក្រុម​ចំនួន​៣៣​ក្រុម កីឡាករ​ចំនួន​៦០០​នា​ក៉ ចូលរួម​ប្រកួត ដោយ​ប្រើ​ធនធាន​អាជ្ញាកណ្តាល​ក្នុង​ខេត្តស្វាយរៀង​។
-​កា​ប្រកួត បាល់ទាត់​ថ្នាល​យុវជន ក្រោម​អាយុ​១៥​ឆ្នាំ និង​ក្រោម​អាយុ​១៧​ឆ្នាំ​ដោយ​សព្វថ្ងៃ​កំពុង​ធ្វើការ​ហ្វឹកហាត់​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ សៅរ៍ ​និង​អាទិត្យ​នៅ​ទីលាន​តាម​មូលដ្ឋាន​ក្រុង​-​ស្រុក រៀងៗ​ខ្លួន​។​
-​ការប្រកួត បាល់ទាត់ ដកស្រង់​បច្ចេកទេស តាម​ក្រុង​-​ស្រុក ក្នុង​ខេត្តស្វាយរៀង ជាដើម​។ ក្នុងនោះ​យើង​ក៏មាន គោលបំណង​រៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡាបាល់ទាត់​តាម​វិទ្យាល័យ​ដើម្បី​បំផុសគំនិត​ឲ្យ​សិស្សានុសិស្ស​ស្រឡាញ់​កីឡា​និង​យក​ពេលវេលា​មកលេង​កីឡា​ជៀសវៀង​ប្រព្រឹត្ត​អំពើ​មិនល្អ​ដែល​សង្គម​ស្អប់ខ្ពើម​។​

-​ក្រុម​កីឡាករ​បាល់ទាត់ ទាំង​៨​ស្រុក​-​ក្រុង ត្រូវ​បាន​ជ្រើសរើស​កីឡាករ ដែលមាន​សមត្ថភាព​ចូលរួម​ប្រកួត​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៦ ដែល​មកដល់ពេលនេះ បាន​ឆ្លង​ផុត​វគ្ក​ជំ​រុះ​តាម​តំបន់​រួច​ទទួលបាន​ជ័យលាភី​លេខ​១​ក្នុង​ពូ​ល​និង​ត្រូវ​ប្រកួត​វគ្គ​បន្តទៀត​ជាមួយ​ក្លឹប​បាល់ទាត់​អាជីប​។ -​បាន​បញ្ជូន​កីឡាករ​បាល់ទាត់ ក្នុង​ខេត្តស្វាយរៀង​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ socerleague​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដោយបាន​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​រាជធានី​ភ្មំ​ពេញ​។ ជា​លទ្ធផល​សម្រាប់ សមាគម​កីឡាបាល់ទាត់ ខេត្តស្វាយរៀង រួមមានៈ កីឡាការិនី​ក្រោម​អាយុ​១៦​ឆ្នាំ ចំនួន​០៦​នាក់ បាន​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ ដោយបាន​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន និង​សាំង​ហ្គា​ពួរ នាពេល​កន្លងទៅ​ថ្មីៗ​នេះ​និង​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ​នាពេល​ខាងមុខនេះ​។ សម្រាប់​ជា​ទិសដៅ​បន្តទៀត សមាគម​កីឡាបាល់ទាត់​ខេត្តស្វាយរៀង​នឹង​រៀបចំ​ឲ្យ​មាន​ពានរង្វាន់ មហាជន ពានរង្វាន់​ក្រោម​អាយុ​១៥-១៧​ឆ្នាំ និង​ពានរង្វាន់​នារី ឲ្យ​មាន​ជា​រៀងរាល់ឆ្នាំ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោត​សរសើរ​ដល់ កីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​អាជ្ញាកណ្តាល ក៏ដូចជា​ក្រុមការងារ​សម្របសម្រួល​កីឡាបាល់ទាត់​ទាំងអស់ ដែល​បាន​ខិតខំ​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ជាពិសេស​កីឡាករ​កីឡាការិនី​ដែល​បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ប្រកួត ដែល​ធ្វើ​ឲ្យ​ខេត្ត​ស្វាយរៀង មាន​ភាព​ល្បីល្បាញ ក្នុង​វិស័យ​កីឡាបាល់ទាត់​។​
លោក លោកស្រី អ្នកនាង​កញ្ញា អាជ្ញាកណ្តាល គ្រូ​កីឡា និង កីឡាករ កីឡាការិនី​ទាំងអស់​!!!
​កីឡា​មិនមែន​មានតែ​តួនាទី​យ៉ាង​សំខាន់​ដែល​នាំ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​បញ្ញា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ចូល​រួមចំណែក​ក្នុង​ការ​ទំនាក់ទំនង​ក្នុង​សង្គម ទំនាក់​ទំនងជា​អន្តរជាតិ​។​បច្ចុប្បន្ន​បាល់ទាត់​ជា​កីឡា​មួយ​ប្រភេទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​ពី​ភព​លោក ប្រកបដោយ​ប្រជាប្រិយភាព​ផងដែរ​។ ចំណុច​សំខាន់​ជាង​នេះទៅទៀត​គឺ បាល់ទាត់ ជា​ប្រភេទ​កីឡា​ដែល​លេង​ជា​ក្រុម ហើយ​កត្តា​ដែល​ជោគជ័យ​របស់​កីឡា​នេះ​គឺមាន​ភាព​អាស្រ័យ​យ៉ាង​ផ្ទាល់​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ការ​ទទួល​ខុសត្រូវ​ការ​គោរពវិន័យ​ស្មារតី​សាមគ្គី​ភាព​និង​កិច្ចសហការ​របស់​កីឡាករ​គ្រប់ៗ​រូប​។ ក្នុង​ន័យ​នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការប្រកួត​កីឡាបាល់ទាត់ នឹង​រួមចំណែក ដល់​ការ​ពង្រឹង​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​ក្រុម​និង​ក្រុម​ប្រទេស​និង​ប្រទេស​។​លោក​បាន​ជូន​បណ្ព​សរសើរ​ដល់​កីឡាករ​និង​អាជ្ញា​កណ្ដាល​សប្បុរសជន​នានា​អ្នកគាំទ្រ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​មាន​ភាព​រីកចម្រើន​មកដល់ពេលនេះ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ស្និត​ស្នាល​បំផុត​៕