ពិធី​សូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

ពិធី​សូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​



សៀមរាប ៖ នា​ចុង​សប្តាហ៍​ព្រឹក​ថ្ងៃទី​០៩ ខែ មេសា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ ០៣​កើត ខែ ចែ​ត្រ ឆ្នាំមមែ​សប្តស័ក ព​.​ស ២៥៥៩ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត ប្រោះ​ព្រហ្ម លើករាសី ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក​អដ្ឋស័ក ព​.​ស​២៥៦០ ក្នុង​គោលបំណង​សុំ​នៅ​ពរជ័យ សិរី​សួស្តី​គ្រប់ប្រការ​ពី​ទេវតា​ឆ្នាំ​ថ្មី នឹង សុំ​ជួយ​ដល់​ឯកឧត្តម លោកជំទាវ គណៈ​អភិបាល​ខេត្ត ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ​រដ្ឋបាល​សាលាខេត្ត​សៀមរាប អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋ​ខេត្តសៀមរាប ឲ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ទទួលបាន​ជោគជ័យ បន្ថែម​ទៀត​នៅ​គ្រប់​ភារកិច្ច​របស់​ខ្លួន​។

ក្នុង​ពិធីសូត្រមន្ត ប្រោះ​ព្រហ្ម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​លោក​បណ្ឌិត​ឃឹម ប៊ុន សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក​ជំទាវ ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ស្នងការ មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត បានធ្វើ​ពិធីបួងសួង និង សូមពរ​ជ័យ​សិរី​មង្គល​ពី​ទេវតា​ឆ្នាំ​ថ្មី ក្នុង​ការ​ប្រកបការងា​រ​ជូន​ជាតិ​មាតុភូមិ ឲ្យ​មានការ​អភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ​នា​ឆ្នាំ​ថ្មី​នេះ ។

ក្នុង​ពិធីសូត្រមន្ត ប្រោះ​ព្រហ្ម លើករាសី ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ដែល​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង ប្រពៃណី​ព្រះពុទ្ធសាសនា នៃ​កម្មវិធី​បៀ​ប​វារៈរ​របស់​លោក​តាអាចារ្យ​រួចមក ក្នុង​កិច្ច​សំណេះ សំ​ណា​ល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នោះ​ដែរ លោក​បណ្ឌិត​ឃឹម ប៊ុន​សុង បាន​គូសបញ្ជាក់ថា ការ​ជួប​ជុំគ្នា​ថ្ងៃនេះ ក្នុង​រូប​ភាពជា លក្ខណៈ​មហា​គ្រួសារ​ដ៏​ធំ​មួយ នៃ​ក្រុមគ្រួសារ​មន្ត្រីរាជការ​រ​ដ្ឋ​បាល​សាលា​ខេត្ត​សៀមរាប និង បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ដែល​មាន​ការនឿយហត់ ក្នុងការ​បំពេញ​ភារកិច្ច​ការងារ​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ លើ​វិស័យ​សេដ្ឋកិច្ចជាតិ ។ ឯកឧត្ដម​បណ្ឌិត​ក៏បាន​លើកឡើង​ផងដែរ ពី​ការអភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​របស់​ខេត្ត ដោយ​ខេត្តសៀមរាប​ជា​រមណីយដ្ឋាន ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ ដែល​បាន​ក្លាយជា​គោលដៅ​នៃ​ភ្ញៀវ​ទេស​ចរណ៍​លើ​ពិភពលោក មក​ទស្សនា​កម្សាន្ត ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន មន្ត្រីរាជការ​កាន់តែ​មាន​ភាពប្រសើរឡើង។ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត ក៏បាន​បញ្ជាក់​ផងដែរ ពី​ការអភិរក្ស និង អភិវឌ្ឍន៍​របស់​ខេត្ត និង ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព ក្រុង​ប្រ​វ​តិ្ត​សាស្ត្រ ឲ្យ​មាន​ភាពស្រស់​ត្រកាល​នា​ពេល​រាត្រី ទៅតាម​ដង​ផ្លូវ វិថី​នានា​ក្នុង​ក្រុង ក្នុងការ​ស្វាគមន៍​ដល់​ភ្ញៀវទេសចរ ជាតិ អន្តរជាតិ អញ្ជើញ​មក​ចូលរួម ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​យើង ។ លោក​បណ្ឌិត​ឃឹម ប៊ុន​សុង ព្រមទាំង​គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ ក៏បាន​ធ្វើការ​បួងសួង សូម​ឲ្យ​បារមី​ដ៏​ស័​ក្ត​សិទ្ធិ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដែលមាន​ព្រះអង្គ​ចេក ព្រះអង្គ​ចម លោកតា​ដំបង​ដែក លោកយាយ​ទេព លោកតា​រាជ និង បារមី​ព្រះអង្គ​ធំ​ខ្នងភ្នំ​គូលែន ព្រមទាំង​បារមី​ព្រះអង្គ​ដែល​គង់​ថែរក្សា​នៅ តាម​ប្រាង្គ​ប្រាសាទ​នានា តាម​ជួយ​ថែរក្សា​ការពារ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ សំខាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​មហា​វរបុរស​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​នៅ​គ្រប់​មូលដ្ឋាន ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ថ្មី ព្រមទាំង​បានធ្វើការ​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក​ដែល​មាន​ទេវតា​ព្រះនាម មណ្ឌាទេវី ដែល​នឹង​យាង​ចូលមក ដល់​នៅ​រាត្រី​ថ្ងៃទី ១៣​ខែ មេសា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ ៧​កើត ខែ ចេត្រ វេលា​ម៉ោង​២០ និង ០០​នាទី សូមជួយ​ប្រោះ​ព្រហ្ម​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល បវរ​សួស្តិ៍ វិបុល​សុខ​គ្រប់ប្រការ ដល់​គណៈ​អភិបាល ខេត្ត ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ។

ក្នុងឱកាស​នោះ​ដែរ​ក៏​មានការ​និមន្ត​ព្រះសង្ឃ​៥៩​អង្គ និង​សីល​វ័​ន្ត​សី​សវ​តី ធ្វើ​ពិធីរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត មាតាបិតា ជីដូន​ជីតា ញាតិកា​ទាំង​ប្រាំពីរ​សណ្តាន បុព្វការី​ជន និង កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ និង ប្រជាជន​ដែល​បាន​ស្លាប់​ដោយ​ភាពអយុត្តិធម៌​ក្នុង​របប ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។​

ក្នុងនោះដែរ​ក៏មាន​ការសម្តែង​នូវ​របាំ​ត្រុ​ដ៏ ដើម្បី​ធ្វើការ​បណ្តេញចេញ​នូវ​ឧ​ប​ឌ្រុ​ប​ចង្រៃ​យ​ឆ្នាំ​ចាស់ និង ទទួលយក​នូវ​ពរជ័យ​សិរី​មង្គល​ឆ្នាំ​ថ្មី ជូន​សល់​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញ​ខេត្ត បំពេញការងារ​ភារកិច្ច​ឆ្នាំ​ថ្មី បានទទួល​ជោគជ័យ​ផងដែរ ៕

ពិធី​សូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

ពិធី​សូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

ពិធី​សូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

ពិធី​សូត្រមន្ត​ប្រោះ​ព្រហ្ម និង រាប់បាត្រ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​