យប់​មិញ​ Ronaldo ស៊ុត​បាន​១​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២​គ្រាប់​ទៀត​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​៣២​នៅក្រប​ខណ្ឌ​​ La Liga ក្លឹប​ Real Madrid បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធ​ផល​ដោយ​លទ្ធផល​៤ទល់​នឹង​០​លើ​ក្លឹប​ Eibar ។

ក្នុង​ការ​ប្រកួត​នេះ​កីឡាករ​ដែល​គួរ​ឲ្យ​អារម្មណ៍​ជាង​គេ​គឺ​ Cristiano Ronaldo ព្រោះ​ក្នុង​ការ​ប្រកួត​នេះ​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​នៅ​នាទី​១៩​ មិន​តែ​ប៉ុណ្ណោះ​ Ronaldo ​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​២​រូប​ស៊ុត​បញ្ចូល​ទី​ទៀត​ផង​ ដោយ​គាត់​បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​កីឡាករ​ Lucas Varquez ស៊ុត​បញ្ចូល​ទី​នៅ​នាទី​១៨​ និង​បញ្ជូន​ទៅ​ឲ្យ​កីឡាករ​ Jese Rodriguez ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៣៩​ ។ ដោយ​ឡែក​មួយ​គ្រាប់​ទៀត​របស់​ក្លឹប​ Real Madrid គឺ​ជា​ការ​ស៊ុត​ Free Kick យ៉ាង​ល្អ​ពី​កីឡាករ​ James Rodriguez នៅ​នាទី​៥​ ។

1 of 4

យ៉ាង​ណា​ក្រោយ​ជ័យជំនះ​យប់​មិញ​ធ្វើ​ឲ្យ​ Real Madrid មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​ Barcelona ត្រឹម​តែ​៤​ពិន្ទុ​ និង​ចាញ់​ក្រុម​លេខ​២​ AT Madrid ចំនួន​១​ពិន្ទុ​ ដូច្នេះ​ឱកាស​ប្រជែង​ពាន​ La Liga នៅ​តែ​បន្ត​ក្ដៅ​គគុក​សម្រាប់​ក្លឹប​ទាំង​៣​ ។

អត្ថបទ ៖ វិចទ័រ


  • យប់​មិញ​ Ronaldo ស៊ុត​បាន​១​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២​គ្រាប់​ទៀត​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:កីឡា
Tags: