បញ្ហា​ដ៏​ស្មុគស្មាញ​​មួយ​ពេល​ Ferguson ដឹកនាំ​ Man Utd ដំបូង​តើ​ជា​អ្វី​ដឹង​អត់​ ?

ជា​ការ​ពិត​គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា​លោក​ Sir Alex Ferguson ជា​គ្រួ​បង្វឹក​ដ៏​ឆ្នើម​របស់​ក្លឹប​ Manchester United ដោយ​ក្នុង​ដឹកនាំ​ជាង​២៧​ឆ្នាំ​លោក​បាន​ជួយ​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​បាន​ឈ្នះ​ពាន​យ៉ាង​ច្រើន​ ។ យ៉ាង​ណា​មុន​នឹង​ជោគជ័យ​លោក​ Ferguson ក៏​ធ្លាប់​ជួប​បញ្ហា​ផង​ដែរ​ ចុះ​បញ្ហា​ដែល​លោក​ជួប​ប្រទះ​ពេល​ដឹកនាំ​ Man Utd ជា​លើក​ដំបូង​តើ​ជា​អ្វី​ ?

លោក​ Ferguson បាន​ចូល​ដឹកនាំ​ Man Utd ជា​លើក​ដំបូង​ក្នុង​ថ្ងៃ​៦​វិច្ឆិកា​ឆ្នាំ​១៩៨៦​ ដែល​កាល​នោះ​ក្លឹប​ Man Utd ឈរ​នៅ​លេខ​២​រាប់​ពី​បាត​តារាង​ ហើយ​បញ្ហា​ដ៏​ធំ​មួយដែល​​ធ្វើ​អោយ​លោក​លំបាក​នោះ​គឺ​កីឡាករ​របស់​ Man Utd មួយ​ចំនួន​គឺ​ជា​អ្នក​​ញៀន​នឹង​ស្រា​ ដែល​ក្នុង​នោះ​ក៏​មាន​កីឡាករ​សំខាន់​ដូចជា​ Bryan Robson , Norman Whiteside និង​កីឡាករ​ Paul McGreat ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​នោះ​ទេ​ ។

តែ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​លោក​ Ferguson បាន​ដាក់​វិន័យ​តឹង​រឹង​ចំពោះ​កីឡាករ​ទាំង​នោះ​ហើយ​នៅ​ទី​បំផុត​ក្លឹប​ក៏​អាច​ល្អ​ប្រសើរ​មក​វិញ​ដោយ​ចប់​រដូវ​កាល​នោះ​ Man Utd អាច​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​១១​ ។

សូម​បញ្ជាក់​លោក​ Ferguson បាន​ឈ្នះ​ពាន​ដំបូង​ជាមួយ​ Man Utd នៅ​ឆ្នាំ​១៩៩០​ដែល​នោះ​គឺ​ជា​ពាន​រង្វាន់​ FA Cup ខណៈ​មួយ​ឆ្នាំ​បន្ទាប់​គឺ​ឆ្នាំ​១៩៩១​លោក​បាន​ជួយ​ Man Utd ឈ្នះ​ពាន​២​គឺ​ UEFA Cup Winner’ Cup និង​ពាន​ UEFA Super Cup ។ ដោយ​ឡែក​សម្រាប់​ការ​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​គឺ​នៅ​ឆ្នាំ​១៩៩៣​ ។ យ៉ាង​សរុប​ទៅ​ក្នុង​ការ​ដឹកនាំ​២៧​ឆ្នាំ​លោក​ Ferguson ជួយ​ Man Utd ឈ្នះ​ពាន​ទាំង​អស់​ចំនួន​៣៨​ពាន​រង្វាន់​ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • បញ្ហា​ដ៏​ស្មុគស្មាញ​​មួយ​ពេល​ Ferguson ដឹកនាំ​ Man Utd ដំបូង​តើ​ជា​អ្វី​ដឹង​អត់​ ?已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:កីឡា
Tags: