វិធី​កែប្រែ​រាង​កាយ​របស់​អ្នក ឲ្យ​ទៅ​ជា​នារី​ម្នាក់ ដែល​មើល​ទៅ​លេចធ្លោ និង​សិចស៊ី

ស្ដ្រី​ដែល​មាន​រូបរាង​សាមញ្ញ​មិន​ស្រលូន​អាច​ផ្លាស់​ប្ដូរ​បាន​ដោយ​ការស្លៀក​ពាក់​ និង​ប្រើ​របស់​របរ​ជួយ​អោយ​មើលទៅ​ស្អាត​សិច​ស៊ីបាន។

– អាវ​បើក​ស្មា ៖ អាច​សិចស៊ី​បែបសមរម្យ​តែ​មិន​ដល់​ថ្នាក់​អាវ​ខ្សែមួយ​ជាប់​ដើមទ្រូង​នោះទេ​ គ្រាន់​តែ​រក​អាវ​បើក​ស្មា បង្ហាញ​ស្បែក​ទន់រលោង​ក៏ធ្វើ​អោយ​អ្នក​សិចស៊ី​បាន​ដែរ។
– ទឹក​អប់​ក្លិន​សិចស៊ី ៖ គួរជ្រើស​ប្រភេទ​ក្រអូប​ជាប់​ច្រមុះ មិន​ត្រូវ​ជ្រើស​ក្លិន​ឆូលពេក​ទេ។
– ពណ៌ខ្មៅ ៖ ទោះ​បី​ពណ៌ស្បែក​បែបណា​ក៏ដោយ ឈុត​ពណ៌ខ្មៅ​នៅ​តែ​ស័ក្ដិសម​សម្រាប់​អ្នក ថែម​ទាំងជួយ​បង្កើន​ភាព​សិច​ស៊ី​ផងដែរ។
– ខោខូវប៊យ​ចង្កេះវែង ៖ សាកល្បង​ស្លៀក​ខោខូវប៊យ​ចង្កេះ​វែង​អោយ​ចេញ​រាង កាន់​តែ​ជួយ​អោយ​សិច​ស៊ី​បាន​ តែ​សម្រាប់​ស្ដ្រី​ត្រគាក​សាយ​ត្រូវ​ប្រយ័ត្ន​បន្ដិច​ ព្រោះ​វា​អាច​រឹត​តឹង​ពេក​បាត់​នូវ​ភាព​ស្អាត​សិច​ស៊ីទៅវិញ​ទេ។
– សក់​អ៊ុតរួញ ៖ ជួយ​បង្កើន​ភាព​សិចស៊ី​ ប៉ុន្ដែ​អោយ​រួញ​ល្មម​សមនឹង​ភ្នែក​ផង។
– ស្បែក​ជើង​កែង​ខ្ពស់ ៖​ ជ្រើស​ស្បែក​ជើង​កែងខ្ពស់ ដើម្បី​បង្កើន​ថាមពល​សិចស៊ី​និង​ភាព​ទាក់​ទាញ។ ទោះ​បីពាក់​រ៉ូបខ្លី ខោខូវប៊យ​ជើងខ្លី ឬជើង​វែង អាច​ពាក់​ស្បែក​ជើង​កែងខ្ពស់​អោយ​មើលទៅ​សិច​ស៊ី​ផងដែរ។
– ក្រវិល​បង្កើន​ភាព​សិចស៊ី ៖​ គ្រាន់​តែពាក់​ក្រវិល​មួយគូដ៏ស្អាត​ក៏អាច​ជួយ​បញ្ចេញ​កាំរស្មី​នៅក្បែរ​ថ្ពាល់ នឹង​ជួយ​អោយ​ផ្ទៃមុខ​មើលទៅ​លេចធ្លោ​សិច​ស៊ីបាន​។
– រ៉ូបខ្លី​ខ្សែត្រវាត់ចង្កេះ ៖ ស្ដ្រី​ដែល​មាន​រូប​រាង​មិន​សូវ​ស្រលន​ស្អាត អាច​ប្រើ​ខ្សែ​ក្រវាត់​ធំ ក្រវាត់​ចង្កេះ ក៏អាច​ជួយ​អោយ​ផ្នែក​កោង​នៃ​រាងកាយ​របស់​អ្នក​លេច​ធ្លោ​ឡើង៕

ប្រភព៖ bektleay

  • វិធី​កែប្រែ​រាង​កាយ​របស់​អ្នក ឲ្យ​ទៅ​ជា​នារី​ម្នាក់ ដែល​មើល​ទៅ​លេចធ្លោ និង​សិចស៊ី已关闭评论
  • 69 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:ចំនេះដឹង
Tags: