ហោរាសាស្ត្រ​ប្រចាំ​ឆ្នាំវក​ ២០១៦ (​អ្នក​កើត​ឆ្នាំ ជូត)​

-​ជោគ​ការងារ និង ការរកស៊ី​
ការ​រកស៊ី​ឆ្នាំនេះ​​បោះជំហាន​ទៅមុខ​ជា​លំដាប់​តែ​ត្រូវ​ប្រុងប្រយ័ត្ន​មនុស្ស​នៅក្បែរ​ខ្លួន​ដែលជា​សត្រូវ​បង្កប់ ។
បណ្តា​ខែ​ដែល​ការងារ​និង​ការរកស៊ី​មានការ រីកលូតលាស់​រួមមាន​ខែមេសា កក្កដា សីហា កញ្ញា ធ្នូ និង មករា ឆ្នាំ ២០១៧ ។ រីឯ​បណ្តា​ខែ​ដែល​ជួប​ឧបសគ្គ​ច្រើន​រួមមាន ខែមិថុនា តុលា វិច្ឆិកា និង មីនា ឆ្នាំ ២០១៧ ។​

​ឆ្នាំនេះ​ស្ត្រី​មេផ្ទះ​មានជោគ​ទ្រព្យ​ហូរ​ចូល​មកពី​គ្រប់ទិសទីតែ​មិនត្រូវ​ឆាប់​ជឿ​ពាក្យ​របស់​អ្នកដទៃ​យកទៅ​បណ្តាក់ទុន​រកស៊ី​ធំ​ទេ​ប្រយ័ត្ន​ចាញ់បោក​គេ។ចំពោះ​គូ​ស្វាមីភរិយា​ប្រកប​តែ​ភាពសុខដុមរមនាតែ​ក្រុមគ្រួសារ​ មានរឿង​រកាំរកូស​ច្រើន ។​

​ចំពោះ​យុវនារី ឆ្នាំនេះ​មាន​ចំណង​ស្នេហ៍​ម្តង​ក្តៅ​ម្តង​ត្រជាក់ ជាពិសេស​អាចមាន​ជន​ទី​បី​ចូល​ជ្រៀតជ្រែក​ទៀតផង​ដូច្នេះ​មិនត្រូវ​ងប់ងុល​ពេក​ទេ ។​

ចំពោះ​យុវជន ឆ្នាំនេះ​លទ្ធផល​រៀនសូត្រ​មាន​សន្ទុះ​ទៅមុខ​តែ​ងាយ​នឹង​បង្ករឿង​វិវាទ​ជាពិសេស​ងាយ​នឹងត្រូវ​មិត្តភក្តិ​ខិលខូច​អូសទាញ​ឲ្យ​ដើរ​ផ្លូវ​មិនល្អដូច្នេះ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច។ក្រៅពីនោះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​បរិភោគ។​

-​ជោគ​ទ្រព្យ​
​ឆ្នាំនេះ​ថ្វីដ្បិតតែ​មាន​ផល​ចំណូល​ហូរ​ចូល​មកពី​គ្រប់ទិសទីតែ​កុំ​ផ្តោត​ក្តីសង្ឃឹម​ខ្លាំងពេកនិងមិនត្រូវ​មានចិត្ត​លោភលន់​ឡើយ ។ បណ្តា​ខែ​ដែល​ជោគ​ទ្រព្យល្អប្រសើរ​រួមមានខែមេសា កក្កដា សីហា កញ្ញា ធ្នូ និង មករា ឆ្នាំ ២០១៧ ។ រីឯ​បណ្តា​ខែ​ដែល​ជោគ​ទ្រព្យ​ធ្លាក់ចុះ​ខ្លាំង​រួមមាន ខែមិថុនា តុលា វិច្ឆិកា និង មីនា ឆ្នាំ ២០១៧ ។ ខែកក្កដា កញ្ញា វិច្ឆិកា និង កុម្ភៈ ឆ្នាំ ២០១៧ ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

-​ជោគ​សុខភាព​
​ឆ្នាំនេះ​ថ្វីដ្បិតតែ​មាន​សុខភាព​ល្អតែ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យហូបចុកនិងមិនត្រូវ​ធ្វើការ​ហួសកម្លាំង​ពេក​ទេ ។ បណ្តា​ខែ​ដែល​សុខភាព​ងាយមាន​បញ្ហា​រួមមាន ខែមិថុនា កក្កដា កញ្ញា តុលា វិច្ឆិកា និង មីនា ឆ្នាំ ២០១៧ ។​

-​ជោគ​ស្នេហា​
​ឆ្នាំនេះ​ជោគ​ស្នេហា​ហាក់ដូចជា​រអាក់រអួល​បន្តិចចាប់ពី​ដើមឆ្នាំ​ដល់​ពាក់កណ្តាល​ឆ្នាំ​ជួប​ឧបសគ្គ​ច្រើនចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ដល់​ចុងឆ្នាំ​ទើប​ចំណងស្នេហាមាន​ពន្លឺ​ភ្លឺស្វាងតែ​ត្រូវ​ប្រយ័ត្ន​ជនខិលខូច​ប៉ង​បំផ្លាញ​ចំណងស្នេហា ។ បណ្តា​ខែ​ដែល​ជោគ​ស្នេហា​ប្រកបដោយ​ភាព​ល្អូកល្អិន​រួមមានខែមេសា កញ្ញា ធ្នូ និង មករា ឆ្នាំ ២០១៧ ។​

-​ទិស​ល្អ​ប្រចាំឆ្នាំ​
​រួមមានទិស​លិច អាគ្នេយ៍ និង និរតី ។ ប្រសិនបើ​លោកអ្នក​ដាក់​គ្រែ​ដេក តុ​ធ្វើការ និង កៅអី​សា​ឡុង​ទទួលភ្ញៀវ​ចំ​ទីតាំង​ទិស​ទាំងបី​ខាងលើនេះ​គឺ​អាចជួយ​លើករាសី ។ ទិស​ដែល​ចៀសវាង​គឺ​ទិស​ត្បូងនិងជើង ។​

-​ពណ៌​លើករាសី​ប្រចាំឆ្នាំ​
​អាច​ប្រើ​ពណ៌​ក្រហម លឿង និង ស្វាយ សម្រាប់​តុបតែង​ក្នុង​បន្ទប់​តាម​គេហដ្ឋាន ឬ សម្លៀកបំពាក់ ប៉ុន្តែ​គួរ​ចៀសវាង​ប្រើ​ពណ៌​បៃតង និង ខ្មៅ ។​

-​លេខ​ហេង​ប្រចាំឆ្នាំ​
​រួមមាន លេខ ១ និង ៦ ៕​

(​សូម​រង់ចាំ​អាន​ហោរាសាស្ត្រ​ប្រចាំ​ឆ្នាំវក សម្រាប់​ឆ្នាំ​កំណើត​ផ្សេងៗ​នៅ​ថ្ងៃស្អែក​)

ប្រភព៖ pmhotnews

  • ហោរាសាស្ត្រ​ប្រចាំ​ឆ្នាំវក​ ២០១៦ (​អ្នក​កើត​ឆ្នាំ ជូត)​已关闭评论
  • 82 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:ចំនេះដឹង
Tags: