វិធី​ធ្វើ៖ ម្ជូរ​ត្រី​រ៉ស់​បំពង​

គ្រឿងផ្សំ​
​ត្រី​រ៉ស់ ៦០០ ក្រាម ( ហាន់​កង់ៗ )
​ទឹក​ស៊ុប​រសជាតិ​សាច់មាន់ ៤ ចានចង្កឹះ​
​គល់​ស្លឹកគ្រៃ ៣ ដើម (​ហាន់​កង់ៗ និង ដំ​បន្តិច )
​ខ្ញី​ហាន់​ជា​បន្ទះៗ ៥ បន្ទះ​
​ស្លឹក​ក្រូចសើច ៣ សន្លឹក​

​ខ្ទឹមក្រហម​ដំ ៥ មើម​
​ខ្ទឹមស​ដំ ៧ កំពឹស​
​អំបិល ១ ស្លាបព្រា​កាហ្វេ​
​ទឹកត្រី ៥ ស្លាបព្រា​បាយ​
​ទឹក​អម្ពិល​ទុំ​កន្លះ​ចានចង្កឹះ​

ស្ករស ២ ស្លាបព្រា​កាហ្វេ​
​ប៉េងប៉ោះ​ទុំ ១ ផ្លែ ពុះ​ជា ៤
​ផ្សិត​ក្ងោក ១៥០ ក្រាម​
​ម្ទេសខ្មាំង​ដំ ៧ គ្រាប់​
​ជីរវ៉ាន់ស៊ុយ​ហាន់ ១ ដើម​
​ជីរវ៉ាន់ស៊ុយ​បារាំង​ហាន់ ១
​ស្លឹក​ម្រះព្រៅ​កន្លះ​ចានចង្កឹះ​
​ត្រៀម​ប្រេងឆា និង ម្សៅ​មី សម្រាប់​បំពង​ត្រី ។​

​វិធី​ធ្វើ​
-​មុនដំបូង​ត្រូវ​បំពង​ត្រី​ដែល​ប្រឡាក់​ម្សៅ​មី​ដោយ​ប្រើ​ភ្លើង​ល្មម​រហូត​ពណ៌​ឡើង​លឿង​ប្រឿងៗ រួច​ស្រង់​ដាក់​កញ្ច្រែង​សម្រោះ​ខ្លាញ់ ។​
-​ពេល​ទឹក​ស៊ុប​ពុះ​បង់​គល់​ស្លឹកគ្រៃ ខ្ញី ស្លឹក​ក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស រម្ងាស់​ដោយ​ភ្លើង​តិចៗ​រហូត​ធុំក្លិន​ឈ្ងុយ​ទើប​បន្ថែម​រសជាតិ​ដោយ​អំបិល ទឹកត្រី ទឹក​អម្ពិល​ទុំ ស្ករស ។​
-​បន្ទាប់មក​ទើប​បង់​បន្លែ ដូចជា ប៉េង​បោះ ផ្សិត​ក្ងោក ទើប​បង់​ត្រី​ដែល​បំពង​ហើយ​ចូល​ព្រមជាមួយ​ម្ទេស ជីរវ៉ាន់ស៊ុយ ជីរវ៉ាន់ស៊ុយ​បារាំង និង ស្លឹក​ម្រះព្រៅ​បិទ​ភ្លើង រួច​ដួស​ដាក់​ចាន​ទទួលទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា ៕

ប្រភព៖ pmhotnews

  • វិធី​ធ្វើ៖ ម្ជូរ​ត្រី​រ៉ស់​បំពង​已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:ចំនេះដឹង
Tags: