នំ​ចាក់ចាន់ បង្អែម​បន្ថែម​ក្នុង​ចង្ហាន់​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

ពណ៌​ចម្រុះ​ក្រហម ស បៃតង ពណ៌​ទឹកក្រូច ដ៏​ស្រស់បំព្រង​គឺជា​ចំណុច​ដ៏​ទាក់ទាញ​នៃ​នំ​ចាក់ចាន់ ឬ​អ្នកខ្លះ​តែង​ហៅថា នំ​ចាក់​កាចា​ន់ ជា​នំ​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរយា​ណាស់​មកហើយ។ ម្យ៉ាងវិញទៀត នំ​ប្រភេទ​នេះ​ក៏​តែងតែ​បង្ហាញ​វត្តមាន​ជានិច្ច​ដែរ នៅពេលដែល​ពុទ្ធសាសនិក​នាំយក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃនៅតាម​ទីវ​ត្ត អារាម​នានា ហើយក៏​ប្រហែលជា​មិន​ខុសទេ​បើ ឡា​រ៉ែ​ន និយាយថា ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​ពិតជា​មានវត្តមាន​របស់​នំ​ខ្មែរ​មួយ​ប្រភេទ​នេះ​ទៀត​នោះ។ ដូច្នេះនាំគ្នា​មក​មើល​បន្តិច​ល្អ​ទេ ថា​តើ​នំ​ចាក់ចាន់​នេះ​គេ​ធ្វើដូចម្តេចខ្លះ?

+ គ្រឿងផ្សំ
– ម្សៅខ្សាយ មួយ​កូនចាន
– ស្ករស កន្លះ​កូនចាន
– ល័ក្ត ពណ៌ ( មួយ​ពណ៌​បន្តិច គ្រប់​ពណ៌​ដែល​អ្នកចង់បាន)
– ទឹក​ខ្ទឹះ​ដូង ៥កូនចាន

+ វិធី​ធ្វើ
១. យក​ទឹក​ខ្ទិះដូង​ទៅ​ដាំ​លើ​ភ្លើង(ប្រើ​ភ្លើង​តិច) រួច​ចាក់ស្ករស​ចូល កូរ​វា​ឱ្យ​រលាយ​ស្ករ រួច​លើក​ចេញ​ទុក​មួយអន្លើ។
២. ចាក់​ម្សៅ​ក្នុង​ចាន រួច​ចាក់ទឹក​ខ្ទិះដូង​ចូល កូរ​វា​ឱ្យ​សព្វ (មើល​កុំឱ្យ​ខាប់ ឬ​រាវ​ជ្រុល​ពេក)។
៣. រំលែក​ម្សៅ​ដែល​លាយ រួច​នោះ​ជាផ្នែកៗ នៅក្នុង
ចាន​ផ្សេង​ពីគ្នា។
៤. បន្ទាប់មក​បន្តក់ ពណ៌​ចូលទៅក្នុង​ចាន​ដាក់​ម្សៅ​ដែលលាយ​រួចនីមួយៗ រួច​កូរ​វា​ឱ្យ​ឡើង​ពណ៌​សព្វ។
៥. ដាក់​ប្រអប់​ជ្រុង​មួយ​នៅក្នុង​ឆ្នាំង​ចំហុយ រួច​ចាក់​ម្សៅដែល​លាយ​ពណ៌ទីមួយៗរួច​នោះ​ចូល។
៦. រួច​គ្រប​ទុក​ប្រហែល10-15នាទី ឬ​មើល​ល្មម​ឡើងរឹងតិចៗហើយ សឹម​ចាក់​ម្សៅ​ដែល​លាយ​ពណ៌​ផ្សេងទៀត​ពីលើ។ ធ្វើបែបនេះដដែលៗរហូតដល់​គ្រប់​ពណ៌​ម្សៅ​ដែល​អ្នក​បាន​លាយ។
៧. ចំហុយ​វា​ចោល​ប្រមាណ 15-20នាទី​ទៀត ឬ​បើ​ឃើញថា​វា​ឆ្អិន​ហើយ ចាំ​លើក​វា​ចេញ​ហើយ​កាត់​វា​ជាដុំៗជាការ​ស្រេច៕

ប្រភព៖ lareine

  • នំ​ចាក់ចាន់ បង្អែម​បន្ថែម​ក្នុង​ចង្ហាន់​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​已关闭评论
  • 68 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:ចំនេះដឹង
Tags: