៦ ចំណុច​បង្ហាញថា​បុរស​កំពុង​ចាប់អារម្មណ៍​អ្នក ?

​តើ​សុភាពនារី​ធ្លាប់​ដឹងថា​ខ្លួន​មាន​គេ​កំពុង​ចែចង់​ឬទេ ? វា​មាន​ចំណុច​ជាច្រើន​ដែល​អាច​ប្រាប់​អ្នក​ថា​បុរស​ម្នាក់​នោះ​កំពុង​ចាប់អារម្មណ៍​អ្នក ។ វា​ពិតជា​មានការ​លំបាក​ក្នុងការ​ពិនិត្យ​ភាសា​កាយវិការ​បែបនេះ ។

ខាងក្រោម​នេះ​ជា ៦ ចំណុចដែល​បង្ហាញ​ឱ្យដឹងថា​បុរស​ម្នាក់​នោះ​កំពុង​ចាប់អារម្មណ៍​អ្នក៖

១ – ស្នាមញញឹម​គួរឱ្យ​ស្រឡាញ់​

​ស្នាមញញឹម​គួរឱ្យ​ស្រឡាញ់​ជាស​ញ្ញា​ប្រាប់ថា​បុរស​នោះ​កំពុង​ចាប់អារម្មណ៍​អ្នក​ហើយ ។ ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​ស​ង្កេ​ត​បន្តិច​អ្នកនឹង​ដឹងថា​បុរស​នោះ​កំពុង​ចង់​នៅ​កៀកកើយនិង​ស្និទ្ធស្នាល​ជាមួយ​អ្នក​ហើយ​ប្រហែលជា​គាត់​មានការ​អៀន​ទៀតផង ។ ដូច្នេះ​អ្នក​គួរ​បង្ហាញភាពជឿជាក់​និង​ភាពក្លាហាន​មុន​ឆ្លើយតប​ទៅ​គាត់ ។ អ្នក​អាចធ្វើ​បែបនេះ​ប្រសិនបើអ្នក​ពេញចិត្ត​គាត់​ដែរ ។ យូរ​បន្តិចក្រោយមកអ្នក​នឹងមាន​អារម្មណ៍​ធម្មតា​វិញ​ហើយ​មិន​ចាំបាច់​អៀនខ្មាស​អ្វី​ទៀត​ទេ ។​

២ – អៀន​មុខ​ឡើង​ក្រហម​
​វា​ពិតជា​ពិបាក​ខ្លះ​ហើយ​ក្នុងការ​ចែចង់​ជាមួយ​បុរស​ដែល​ចេះ​អៀន​ប៉ុន្តែ​វា​មិនមាន​ន័យថា​អ្នក​គួរ​គេច​ពី​បុរស​ប្រភេទ​នេះ​ទេ ។ ប្រសិនបើ​អ្នក​សង្កេតឃើញ​បុរស​នោះ​បង្ហាញ​អាការអៀន​នឹង​អ្នក អ្នក​គួរតែ​ជា​អ្នក​ចាប់ផ្តើម​មុន ។ ជាទូទៅ​មិន​មានន័យថា​បុរស​ដែល​អៀន​គ្រប់រូបមានមុខ​ក្រហម​នោះទេ​ព្រោះ​បុរស​ខ្លះ​មុខ​ឡើង​ក្រហម​នៅពេល​គេ​ឃើញ​នារី​ស្អាត​ដើរកាត់ ។ ទឹកមុខ​ឡើង​ក្រហម​បែបនេះ​ជា សភាព​ធម្មតា​នៃ​ធម្មជាតិ​ប៉ុណ្ណោះ​ប៉ុន្តែ​ប្រសិនបើ​គេ​មានមុខក្រហម​ពេល​នៅក្បែរ​អ្នក​មានន័យថា​គាត់​ចូលចិត្ត​អ្នក​ហើយ ។​

៣ – ប្រើ​ក្រសែភ្នែក​
​សញ្ញា​មួយ​នេះ​ហាក់បីដូចជា​ពិបាក​អង្កេត​បន្តិចប៉ុន្តែ​អ្នក​ក៏​គួរ​សង្កេត​ផងដែរ ។ ការប្រើក្រសែភ្នែក​ពិតជា​សំខាន់​ក្នុង​ទំនាក់ទំនង​ហើយ​វា​ជា​ទម្រង់​មួយ​ដែល​គួរ​អនុវត្ត ។ វា​អាស្រ័យទៅលើ​រយៈពេល​ដែល​បុរស​នោះបាន​ប្រើ​ក្រសែភ្នែក​មកលើ​អ្នក​បានយូរ​ប៉ុនណា​ដែល​នេះអាច​បញ្ជាក់ថា​គាត់​ចូលចិត្ត​អ្នក​ឬក៏​អត់ ។ ប្រសិនបើ​គាត់​ប្រើ​ក្រសែភ្នែកមើល​អ្នក​យូរ​ជាង​មនុស្ស​ធម្មតា​ធ្លាប់​សម្លឹង​អ្នក​មានន័យ ថា​គាត់​កំពុង​ចូលចិត្ត​អ្នក​ហើយ ។ ជាទូទៅ​បុរស​តែងប្រើ​ក្រសែភ្នែក​ទាក់ទាញ​នារី ប៉ុន្តែ​ប្រសិនបើ​បុរស​ម្នាក់​នោះ​ប្រើ​ក្រសែភ្នែកសម្លឹង​អ្នក​ឆាប់​ជាង​មនុស្ស​ទូទៅ (​ក្រឡេក​ឈប់ៗ ) នេះ​ក៏​អាច​មានន័យ ថាគាត់​ក៏​កំពុង​ចាប់អារម្មណ៍​អ្នក​ដែរ​ប៉ុន្តែ​មកពី​គាត់​អៀន ។​

៤ – ដៃ​ច្រត់​លើ​ត្រគាក​
​ប្រសិនបើ​បុរស​យកដៃ​ទាំងពីរ​ដាក់​លើ​ត្រគាក​ទាំងសងខាង​ឬ​យក​មេដៃ​ដាក់​លើ​ក្បាលខ្សែក្រវាត់​ប្រហែលជា​គាត់​ចាប់អារម្មណ៍​អ្នក​ហើយ ។ ឥរិយាបថ​នេះ​បង្ហាញ​ឱ្យដឹងថា​គាត់ជា​មនុស្ស​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​និង​ជា​បុរស​ដែលមាន​កម្លាំង​ខ្លាំង ។ ជួនកាល​សុភាពនារី​ខ្លះ​យល់ថា​កាយវិការ​ដែល​បុរស​ធ្វើ​បែបនេះ​នារី​ពិតជា​មិនអាច​ទទួលយក​បានទេ ប៉ុន្តែអ្នក​គួរ​ដឹង​ដែរ​ថា​នេះ​ក៏​ជា​កាយវិការ​ចែចង់​មួយ​របស់​បុរស​ទៅលើ​អ្នក​ផងដែរ ។​

៥ – ការ​ប៉ះ​ដៃ​
​ប្រសិនបើ​បុរស​នោះ​លួច​កាន់​ដៃ​អ្នក​ឬ​កេះ​ស្មា​អ្នក​ក៏​ជា​សញ្ញា​បង្ហាញថា​គាត់​ទំនងជា​ចាប់អារម្មណ៍ ​អ្នក​ដែរ ប៉ុន្តែ​បើ​គាត់​ប៉ះ​អ្នក​ដោយ​ចៃដន្យ​ជា​សញ្ញា​មួយមានន័យ​ផ្សេង​ទៅវិញ​ជាពិសេស​បើ​គាត់​និយាយ​សុំទោស​អ្នក​វា​អាច​មានន័យថា​គាត់កំពុង​ចង់​សន្ទនា​ជាមួយ​អ្នក​និង​ចង់ឱ្យ​អ្នក​ចាប់អារម្មណ៍​តប​វិញ ។ តើ​អ្នក​ចូលចិត្ត​បុរស​ប្រភេទ​នេះ​ឬទេ ? នារី​ភាគច្រើន​មិនបាន​យកចិត្តទុកដាក់​រឿង​តូចតាច​បែបនេះ​ទេប៉ុន្តែ​អ្នក​គួរ​យកចិត្តទុកដាក់​ប​ន្តិ​ច​គាត់​អាចជា​មនុស្ស​ដែលអ្នក​ចង់បាន​ដោយ​មិនដឹង​ខ្លួន ។​

៦ – មាន​អារម្មណ៍​ភ័យៗ​
​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ភ័យ​តិចៗ​ពេល​បាន​នៅក្បែរ​បុរស​ដែល​អ្នក​ស្រឡាញ់ ? ពិតណាស់​វា​ជា​រឿង​ធម្មតា ។ ភាព​ភ័យ​នេះ​មានន័យថា​ជា​ប្រព័ន្ធ​ប្រសាទ​ភ្ញោ​ច​ម្យ៉ាង​វា​ជា​អារម្មណ៍នៃ​ក្តី​រំពឹង​ម្យ៉ាង​ដែល​អ្នក​មិនដឹង ព្រោះ​អ្នក​មិនអាច​ប្រាកដ​ក្នុង​ចិត្ត​ថា​គាត់​ចូលចិត្ត​អ្នក​ឬក៏​អត់ ។ ដូច្នេះ​ប្រសិនបើ​អ្នកឃើញ​បុរស​មាន​អាការ​បែបនេះ​នៅ​ចំពោះមុខ​អ្នក​គឺ​គាត់​ចាប់អារម្មណ​អ្នកហើយ ហើយ​គាត់​នឹងមាន​អារម្មណ៍​ភ័យ​ពេល​បាន​និយាយ​ជាមួយ​អ្នក ៕ សុផល​

ប្រភព៖ pmhotnews

  • ៦ ចំណុច​បង្ហាញថា​បុរស​កំពុង​ចាប់អារម្មណ៍​អ្នក ?已关闭评论
  • 59 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:ចំនេះដឹង
Tags: