​ក្រុម​វ័យ​ចាស់​កម្ពុជា​​ឈ្នះ​ពាន​មិត្តភាព​វ័យ​ចាស់​​កម្ពុជា-ថៃ-វៀតណាម ២០១៦​

​ក្រុម​បាល់ទាត់​វ័យ​ចាស់​កម្ពុជា​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ក្នុង​​ព្រឹត្តិការណ៍​ពាន​មិត្តភាពអន្តរជាតិ​កម្ពុជា ថៃ វៀត​ណាម ឆ្នាំ​២០១៦​​​ ​បន្ទាប់​ពី​ឈ្នះ​ឈ្នះ​ក្រុម​វ័យ​ចាស់​មក​ពី​ប្រទេស​វៀតណាម​ Than Long Da Quoc FC ដោយ​លទ្ធផល​ ៥-៤ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សុក្រ។ ក្រុម​វ័យ​ចាស់​មក​ពី​ប្រទេស​ថៃ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

 

​ក្រុម​វ័យ​ចាស់​កម្ពុជា​​ឈ្នះ​ពាន​មិត្តភាព​វ័យ​ចាស់​​កម្ពុជា-ថៃ-វៀតណាម ២០១៦​ក្រុម​វ័យ​ចាស់​កម្ពុជា (អាវ​ក្រហម) រូបថត៖ Rith Dyka

 

អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ និង​ជា​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ហុក សុចិត្រា​ បាន​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​សម្រាប់​​ព្រឹត្តិការណ៍នេះ។​ក្រុម​លេង​ល្អ​ជាង​គេ​ Fair Play បាន​ទៅ​ក្រុម​យុវជន​ស្រលាញ់​សន្តិភាព​ ខណៈ​អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​ពិធីករ​ប៉ុស្តិ៍​អប្សរា​ ប៉ាន់ ខែមប៊ុន ប៉ុន្តែ​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​ធ្លាក់​ទៅ​សមាជិក​មក​ពី​ប្រទេស​វៀតណាម​ Nguyen Van Binh។

 

ការ​ប្រកួត​ពាន​មិត្តភាព​អន្តរជាតិ​វ័យ​ចាស់​កម្ពុជា​ ថៃ វៀតណាម​ឆ្នាំ​២០១៦​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន​៤​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា​២​ក្រុម ថៃ​មាន​១​ក្រុម​ និង​វៀតណាម​មាន​១​ក្រុម​ដែល​ប្រកួត​នៅ​ស្តាត​ចាស់​ពី​ថ្ងៃ​ទី​៧-៨ ខែ​មេសា ឆ្នាំ​២០១៦៕

អត្ថបទ៖ ជាន ចាន់រ៉ា