Barca បន្ត​បរាជ័យ​ធ្វើ​ឲ្យ​ឱកាស​ឈ្នះ La Liga នៅ​ស្រពិចស្រពិល

ក្រុម​កំពូល​តារាង FC Barcelona បាន​បន្ត​ទម្រង់​លេង​មិន​ល្អ​របស់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ ក្រោយ​បរាជ័យ​ម្ដង​ទៀត នៅ​យប់​មិញ ធ្វើ​ឲ្យ​ឱកាស​លើក​ពាន La Liga កាន់​តែ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅ​ឡើយ។

 

Barca បន្ត​បរាជ័យ​ធ្វើ​ឲ្យ​ឱកាស​ឈ្នះ La Liga នៅ​ស្រពិចស្រពិល

 

 

បន្ទាប់​ពី Atletico និង Real Madrid ឈ្នះ​កាល​ពី​ថ្ងៃសៅរ៍​ហើយ Barca ភ្លាត់​ស្នៀត​ចាញ់​ក្រុម Real Sociedad ធ្វើ​ឲ្យ​ពួកគេ​ពេល​នេះ​មាន​ត្រឹម​៣ពិន្ទុ ប៉ុណ្ណោះ​លើ​ក្រុម​លេខ​២ និង​៤​ពិន្ទុ​លើ​ក្រុម​លេខ ៣ ក្នុង​តារាង La Liga ស្រប​ពេល ការ​ប្រកួត​សល់ ៦សប្តាហ៍​ទៀត។

 

 

ការ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​របស់ Real Sociedad ធ្វើ​បាន​សម្រេច​តាំង​តែ​ពី​ដើម​តង់​ទី១ ពោល​គឺ​នាទី ទី៥ ដោយ​ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Oyarzabal។ ក្រុម​របស់​លោក Luis Enrique មាន​កំណត់​ត្រា​មិន​ល្អ នោះ​ទេ ជាមួយ Sociedad ដោយ​ពួកគេ​ធ្លាប់​ស្មើ​តែ​ម្ដង​ប៉ុណ្ណោះ នៅ​៦​ប្រកួត​ចុង​ក្រោយ​ក្រៅ​ទឹកដី​នៅ La Liga ហើយ​៥​ប្រកួត​ទៀត​គឺ​ចាញ់​ទាំង​អស់៕

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC