ការ​ពិត​ ៩ ចំណុច​ទាក់ទង​នឹង​ខ្សែភាពយន្ត​​រឿង​ក្មេង​កំពូល​រពឹស​​ ឈីង ចាំង

ឈី ចាំង​ ជា​ខ្សែភាពយន្ត​បែប​គំនូរជីវចល​ដែល​និយាយ​ពី​ដំណើរ​រឿង​របស់​ក្មេង​ក្បាល​ខូច និង​រពឹស​អាយុ ៥ ឆ្នាំ​ម្នាក់ ដែល​ផ្ទៃ​រឿង​ទាំង​មូល​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​​គួរ​ឲ្យ​អស់​សំណើច​ជា​ច្រើន។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ការពិត​ ៩ ចំណុច​ដែល​ទាក់ទង​ទៅ​នឹង​ខ្សែភាពយន្ត​មួយ​នេះ ៖

  1. ឈ្មោះ​ពិត​របស់​ ឈីង ចាំង(Shin-chan) គឺ ស៊ី​ណូស៊ូគិ ស៊ីន ណូហារ៉ា (Shinnosuke “Shin” Nohara)
  2. ចំណង​ជើង​ដើម​​របស់​ខ្សែភាពយន្ត​នេះ​មាន​ឈ្មោះ​ថា Crayon Shin-chan ហើយ​ប្រជាជន​ជប៉ុន​ហៅ​ថា មែងហ្កា” (Manga)
  3. ខ្សែភាពយន្ត​នេះ​ចាប់​ផ្ដើម​ផ្សាយ​ដំបូង​នៅ​ក្នុង​ឆ្នាំ 1992 តាម​រយៈ​ប៉ុស្តិ៍​ទូរទស្សន៍​ TV Asahi របស់​ជប៉ុន ដោយ​វា​​​ត្រូវ​បាន​និពន្ធ​ដោយ​លោក Yoshito Usui
  4. លោក Yoshito Usui បាន​ចែក​ឋាន​នៅ​អាយុ ៥១ ឆ្នាំ នា​ថ្ងៃ​ទី​ ១១ កញ្ញា ឆ្នាំ ២០០៩ ខណៈ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​កំសាន្ត​ឡើង​ភ្នំ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​គាត់​បាន​បាត់​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ លុះ​ដល់​ក្រោយ​មក ទើប​គេ​រក​ឃើញ​សាក​សព​គាត់​នៅ​ឯ​ជើង​ភ្នំ។ ប៉ូលិស​បាន​អះ​អាង​ថា​គាត់​បាន​ធ្លាក់​មក​ពី​លើ​ភ្នំ កម្ពស់​ប្រមាណ​​ពី ២៥០ ទៅ ៣០០ ម៉ែត​ពី​ដី
  5. ចាប់​ពី​ឆ្នាំ ២០០៨ មក​ ឈីង​ ចាំង ក៏​ចាប់​ផ្ដើម​ផលិត​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែល​មាន​រយៈ​ពេល​មិន​តិច​ជាង​មួយ​ម៉ោង ប៉ុន្តែ​ក្រោយ​ការ​ស្លាប់​របស់​ Yoshito Usui ភារកិច្ច​នៃ​ការ​និពន្ធ​រឿង​មួយ​នេះ​បាន​ធ្លាក់​ទៅ​លើ​ក្រុម UY Team​
  6. វគ្គ​ចុង​ក្រោយ​​នៃ​សែស្រឡាយ​ខ្សែភាពយន្ត​ខ្នាត​ធំ​​រឿង ឈីង ចាំង មាន​ចំណង​ជើង​ថា Shin Chan Movie: Robot Dad ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទៅ 20 ខែ​តុលា ឆ្នាំ ២០១៥
  7. វា​ត្រូវ​បាន​បក​ប្រែ​​ជាង ៣០ ភាសា​ផ្សេងៗ​គ្នា​ក្នុង​នោះ​ក៏​មាន​ភាសា​ខ្មែរ​​ផង​ដែរ
  8. សម្រាប់​ប្រជាជន​កម្ពុជា​​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​មួួយ​នេះ​​គិត​ថា​ភាពយន្ត​មួយ​នេះ​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ដោយ​សារ​ការ​បញ្ចូល​សំឡេង
  9. ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​ខ្សែភាពយន្ត​មួយ​នេះ​តែង​តែ​សង្ឃឹម​ថា​អ្នក​​ដែល​បាន​បញ្ចូល​សំឡេង​​រឿង​ ឈីង ចាំង​ ជា​ភាសា​ខ្មែរ​​ ឬ​អ្នក​ដែល​មាន​សមត្ថភាព​បែប​នេះ​ នឹង​បញ្ចូល​សំឡេង​​ជា​ភាសា​ខ្មែរ​សម្រាប់​ភាគ​ថ្មីៗ​ទៀត​របស់​រឿង​មួយ​នេះ​​​​។
ការ​ពិត​ ៩ ចំណុច​ទាក់ទង​នឹង​ខ្សែភាពយន្ត​​រឿង​ក្មេង​កំពូល​រពឹស​​ ឈីង ចាំង
លោក Yoshito Usui

ដោយ ៖ ជលស័យ
ឯកសារយោង ៖


  • ការ​ពិត​ ៩ ចំណុច​ទាក់ទង​នឹង​ខ្សែភាពយន្ត​​រឿង​ក្មេង​កំពូល​រពឹស​​ ឈីង ចាំង已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:កំសាន្ត
Tags: