បញ្ហា​របកស្បែក​លើ​ប្រអប់ដៃ ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​ទៅ​?​

ជំងឺ​របកស្បែក គឺជា​ជំងឺ​ម្យ៉ាង​ដែល​យើងទាំងអស់គ្នា​មិន​ចង់​ឲ្យ​កើតមាន​លើ​ដៃ​របស់​យើង​ទេ ហើយ​ភាគច្រើន​នៃ​ជំងឺ​របកស្បែក​លើ​ប្រអប់ដៃ​នេះ គឺ​បណ្តាលមកពី​ការ​រមាស់ ហើយ​ពេលខ្លះ​ក៏បង្ករ​ឲ្យ​មានការ​ឈឺចាប់​ផងដែរ ។ ខាងក្រោម​នេះ​គឺជា​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ជម្ងឺ​នេះ និង​វិធីសាស្ត្រ​តាមបែប​ធម្មជាតិ​ដើម្បី​ព្យាបាល​ជំងឺ​នេះ។​

​ការ​របកស្បែក​នេះ​បណ្តាលមកពី៖
​-​ស្បែក​ស្ងួត​
​ ​-​បណ្តាលមកពី​ជម្ងឺ​សើ​ស្បែក​
​ ​-​មាន​ជម្ងឺ​ស្បែក​របក​ក្រហម​
​ ​-​អាច​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់ និង​ស្ងួត​
​ ​-​ការ​លាងដៃ​ញឹកញាប់​
​ ​-​ការ​រលាក​
​ ​-​កង្វះ​វីតាមីន​នៅ​ខ្លួន​
​ ​ដូច្នេះ​ដើម្បី​បញ្ចៀស​ជម្ងឺរ​បកស្បែក​ដែល​បណ្តាលមកពី​កត្តា​ខាងលើ អ្នក​អាច​អនុវត្តតាម​វិធីសាស្ត្រ​តាមបែប​ធម្មជាតិ ខាងក្រោម​ដែល​ងាយស្រួល និង​មិន​សាំញ៉ាំ​ច្រើន ។​

​+​ទឹកដោះគោ​ជូរ ឬ​យ៉ា​អួរ​

​ទឹកដោះគោ​ជូរ ឬ យ៉ា​អួរ នេះ​គឺជា​ឱសថ​ធម្មជាតិ​ល្អ​បំផុត ប្រឆាំងនឹង​ជម្ងឺរ​បកស្បែក​លើ​ប្រអប់ដៃ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ទឹកដោះគោ​ជូរ​ជា​ឱសថ​ធម្មជាតិ​ដែល​ល្អ​សម្រាប់​ស្បែក​បានល្អ ។ នៅក្នុង​យ៉ា​អួរ​គឺ​សម្បូរ​ដោយ អាស៊ីដ​អង់ស៊ីម និង សារធាតុ​រ៉ែ ដែល​ធ្វើ​ឲ្យ​ការព្យាបាល​កាន់​តែមាន​ប្រសិទ្ធភាព ដូច្នេះ​បើ​ដៃ​របស់​អ្នករបក អ្នក​គួរ​បរិភោគ​ទឹកដោះគោ​ជូរ ឬ​យ៉ា​អួរ​ឲ្យ​បាន​ច្រើន ។​

+​ប្រេងដូង​

​​ប្រេងដូង​ក៏​ជា​ឱសថ​ម្យ៉ាង​ដែល​សម្រាប់​ព្យាបាល​ជំងឺ​របកស្បែក​ដែរ ព្រោះ​វា​សម្បូរ​ទៅដោយ​អាស៊ីដ​ខ្លាញ់ ដែល​ផ្តល់​សំណើម​ដល់​ស្បែក​យ៉ាង​ល្អ​បំផុត ។ ចំពោះ​របៀប​នៃ​ការព្យាបាល​ដោយ​ប្រើ​ប្រេងដូង គឺ​អ្នក​ត្រូវយក​ប្រេងដូង​ទៅ​ដាំ​សិន​តែ​ចៀសវាង កុំ​ឲ្យ​វា​ពុះ គ្រាន់តែ​កំដៅ​បន្តិច​ទៅបាន​ហើយ​រួច​ទុក​ឲ្យ​វា​ត្រជាក់​សឹម​យកមក​លាប​លើ​ដៃ​របស់​សឹម​យកមក​លាប​លើ​ដៃ​របស់​អ្នក​រួច​ធ្វើការ​ឈ្លើ​វា​ត្រង់​កន្លែង​ដែល​របកស្បែក​នោះ ។ ធ្វើបែបនេះ​ឲ្យ​បាន​ច្រើនដង នោះ​អ្នកនឹង​ឃើញ​ប្រសិទ្ធភាព ។​

+​ប្រទាល​កន្ទុយក្រពើ​

​ប្រទាល​កន្ទុយក្រពើ គឺជា​ឱសថ​ម្យ៉ាង ដែល​វា​មិន​ត្រឹមតែ​ជួយ​ការពារ​ការ​របកស្បែក​ប៉ុណ្ណោះ​ទេ ហើយ​វា​ថែមទាំង​ជួយ​កាត់ បន្ថយ​ការ​រមាស់ និង​ការ​រលាក​នៃ​ស្បែក​ផងដែរ ។​ ​ចំពោះ​វិធីសាស្ត្រ​នៃ​ការព្យាបាល គឺ​យើង​ត្រូវយក​ជែ​ល ឬ​ជាតិ​អន្ធិល​នៃ​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប និង​ឈ្លី​នៅត្រង់​កន្លែង​ដែល​របកស្បែក​រួច​ទុក​ឲ្យ​វា​ស្ងួត មួយសន្ទុះ​សិន​ចាំ​លាង​ចេញ​ជាមួយនឹង​ទឹក​ក្តៅ​ឩណ្ណៗ ៕

  • បញ្ហា​របកស្បែក​លើ​ប្រអប់ដៃ ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​ទៅ​?​已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:សុខភាព
Tags: