ឃ្លីបមួយ ថតនៅឆ្នេរសមុទ្រខ្មែរ បរទេសយកទៅបង្ហោះបន្ត មានការចាប់អារម្មណ៍ខ្លាំង ចុចមើលជាង ១៥លានដង (មានវីដេអូ)

វីដេអូឃ្លីបមួយ ថតនៅឆ្នេរសមុទ្រ ក្នុងប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតអាចមានការចុចមើលដល់ទៅជាង ១៥លានដង ឯណោះ បើគិតចាប់ពីថ្ងៃបង្ហោះទី ២១ មីនា ២០១៦ មកទល់ថ្ងៃអាទិត្យទី ១០ មេសា នេះ។

ប្រភពដែលបានបង្ហោះវីដេអូ ជាទំព័រហ្វេសប៊ុកមួយឈ្មោះ Fortafy និងក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន ViralHog។ ខ្មែរឡូតមិនដឹងថាម្ចាស់វីដេអូ ជានរណាឲ្យប្រាកដនោះទេ គ្រាន់តែដឹងថា ទាំងអ្នកថត និងអ្នកនៅក្នុងវីដេអូ សុទ្ធសឹងតែសន្ទនាជាភាសាខ្មែរ ដែលយើងអាចសន្មត់បានថា ពួកគេជាជនជាតិខ្មែរ និងទំនងជាស្ថិតនៅឆ្នេរសមុទ្រកម្ពុជាផងដែរ។

ចំនុចពិសេសដែលបានធ្វើ ឲ្យមានការដាក់មតិខ្ទង់រាប់ម៉ឺននាក់ បូករួមនឹងការចុចចែករំលែកខ្ទង់សែនដង រហូតធ្វើឲ្យមានចំនួនចុចមើល ឡើងដល់រាប់លានដងដូចនេះ ក៏ដោយសារតែ មានមតិមួយចំនួនដែលជាអ្នកស្រលាញ់សត្វ មានការមិនពេញចិត្ត និងអាណិតអាសូរទៅដល់សត្វមឹក ដែលត្រូវបុរសក្នុងវីដេអូរំខានដល់ជីវិតវា។ មានមួយចំនួនធំទៀត មានការភ្ញាក់ផ្អើល ព្រោះពួកគេមិនធ្លាប់ដែលដឹងថាសត្វមឹក អាចចូលទៅរស់នៅក្នុងសំបក បានយ៉ាងដូច្នេះឡើយ។ ទោះជាយ៉ាងនេះក្តី មានមតិមួយ ដែលទទួលបានការគាំទ្រច្រើនបំផុត បានសរសេរថា «អ្នកខ្លះគួរតែឈប់បានឈប់ទៅ កុំអីតិចរិះគន់ឥតទំនងពេក។ អ្នកដែលថាមនុស្សបំផ្លាញទីជំរករបស់មឹកនោះ គួរតែគិតខ្លះផង ថាសត្វមឹកនឹង វាក៏សម្លាប់ម្ចាស់ផ្ទះគេ ដើម្បីយកសំបកដែរ ចឹងវាជាអ្នកលួចគេដែរទេ»

ចុះចំណែកប្រិយមិត្តខ្មែរឡូត យល់ឃើញយ៉ាងណាដែរ?

សូមមើលវីដេអូមឹកខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត