រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ដូរ​ទីតាំង​៖
នៅ​បន្ទប់ទទួលភ្ញៀវ​។ ឆែម​កំពុង​ក្រពាត់​ដើរ​ចុះឡើង​ៗ ជក់​ខ្សៀរ​បង្ហុយ​បណ្ដើរ ទឺ​ក​មុខ​មិន​សប្បាយចិត្ត ។ ទ្រើ​ក និង​ត្រុយ​រត់​ចូល​មក​ដល់
ត្រុយ​៖ អ៊ំ​! លោក​បង​មិន​ព្រម​ហូប​បាយ​ទេ​! ហៅ​យ៉ាងម៉េច​ក៏​មិន​ព្រម​ចេញពី​ក្នុង​បន្ទប់​ដែរ !
ទ្រើ​ក​៖ លោក​បងអត់បាយ​អត់​ទឹក​ម៉ា​ថ្ងៃ​វាស់ល្ងាច​ហើយ ! ខ្ញុំ​ខ្លាច​តែ​ធ្លាក់ខ្លួន​ឈឺ​ជរា​ពិការ​ទេ​បើ​យ៉ាងនេះ !

ត្រុយ​ខោក​ក្បាយ​ទ្រើ​ក
ត្រុយ​៖ អត់បាយ​ខ្លាំង​ណាស់​ឈឺ​ប៉ុណ្ណឹង​ឯង​! អី​ក៏​ដល់​ជរា​ពិការ​នោះ​អា​ទ្រើ​ក ! ឯង​ចង់​ដាក់​ទំនាយ​លោក​បង​អ្ហី !
ទ្រើ​ក​ជន្ល​ចង់​វ៉ៃ​ក្បាល​ត្រុយ​វិញ
ទ្រើ​ក​៖ ឯង​កុំ​ដៃ​លឿន​ពេក​វ៉ើ​យ​! ឃើញ​អញ​មិន​ត​ៗ ចង់​ធ្វើ​ឯង​គ្រាន់បើ​ខ្លាំង​ម៉េះ ! អញ​និយាយ​តាម​មើលឃើញ ! បើ​លោក​បង​មិន​ព្រម​ហូប​បាយ​ហូប​ទឹក វា​ធ្លាក់ខ្លួន​ឈឺ ! ដល់​ពេល​ឈឺ​ទៅ​វា​ដើរ​មិន​រួច​! ដល់​ដើរ​មិន​រួច​ទៅ​វា​ក្លាយជា​មនុស្ស​ជរា​ពិការ​! អញ​និយាយ​មាន​ខុស​ឯណា​!

ឆែម​លើក​ខ្សៀរ​ចង់​គោះ​ក្បាល​ទ្រើ​ក និង​ត្រុយ មុខ​ខឹង
ឆែម​៖ ស្អី​ហ្ហាស​! ក៏​ហូរ​សម្បើម​ម្ល៉េះ ! គ្រាន់តែ​ហៅ​កូន​អញ​ឲ្យ​ស៊ី​បាយ​ប៉ុណ្ណឹង ក៏​ពួក​ឯង​ធ្វើ​មិនកើត​ដែរ​! មិនដឹង​ជា​ចិញ្ចឹម​នាំ​បំបង់បាយ​ស្អី​ទេ​វ៉ើ​យ !
ទ្រើ​ក និង​ត្រុយ​នាំ​គ្នា​គេច​ខ្លាច​ឆែម​វ៉ៃ​។ ឆែម​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ឆៃ​យ៉ាង​លឿន

ដូរ​ទីតាំង​៖ ក្នុង​បន្ទប់​ឆៃ ។ ឆែម​ចាប់​ទាញ​ភួយ​ចេញពី​ក្បាល​ឆៃ
ឆែម​៖ អា​ឆៃ​! ងើប​មករ​កបាយ​រក​ទឹក​ទៅ​កូន​! មិនបាច់​ពិបាកចិត្ត​ទេ ! ពុក​សន្យា​ថា​ពុក​នឹង​យក​នាង​ម្លិះ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង​ឲ្យ​បាន​! ជឿ​ពុក​ទៅ​! ឈប់​ធ្វើបាប​ខ្លួន​ទៀត !

ឆៃ​ស្ទុះ​ងើប​អង្គុយ បើកភ្នែក​ធំ​ៗ​ដាក់​ឆែម មុខ​ត្រេកអរ
ឆៃ​៖ ពុក​ថា​ម៉េច ! ពុក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​អូន​ម្លិះ​មែន​អ្ហី​! ណែ​ពុក​! និយាយ​ហើយ កុំ​លេប​ពាក្យ​សម្ដី​ឲ្យ​សោះ​ណ៎ ! និយាយ​កុហក​ប្រយ័ត្ន​ពក​ក !

ឆែម​ទះ​ក្បាល​ឆៃ​តិច​ៗ
ឆែម ៖ ពុក​សន្យា​ហើយ​! ពុក​ច្បាស់​ជា​ធ្វើ​បាន​! នៅ​ក្នុងភូមិ​នេះ អ្នក​ណា​មិន​ស្គាល់​មេឃុំ​ឆែម​នោះ ! ពុក​មានមុខមាត់ មាន​លុយ​មាន​កាក់ មិន​អាច​ចាញ់ចិត្ត​មេ​ភូមិ​សា​ម៉​ន​ទេ ! វា​ហ៊ាន​មើលងាយ​កូនប្រុស​ពុក ដូច​ជា​ចង់​ដក​ស្កូវ​ពុក​អ​ញ្ចឹ​ង !

ឆៃ​ស្ទុះ​ចុះ​ពីលើ​គ្រែ មក​អោយ​ឆែម គ្រវី​មួយ​ជុំ​។ ឆែម​បះដៃបះជើង ស្រែក
ឆែម​៖ ណែ​វ៉ើ​យ​ៗ ! ធ្លាក់​អញ​ឥឡូវ​ហើយ​! ដាក់​ពុក​ចុះ !
ឆៃ​៖ អស្ចារ្យ​ៗ ! ពុក​ខ្ញុំ​ពិតជា​អស្ចារ្យ​មែន​! ត្រូវ​តែ​អ​ញ្ចឹ​ង​ណា​ពុក ! ឋានៈ​មេឃុំ​ទៅ​ចាញ់​បុណ្យ​ត្រឹម​មេ​ភូមិ​យ៉ាងម៉េច​បាន​ទៅ​ពុក ! ពុក​ត្រូវ​តែ​ជួយ​កូន​! ធ្វើ​យ៉ាងណា​ឲ្យ​ខ្ញុំ​បាន​អូន​

ម្លិះ​ជា​ប្រពន្ធ​ទៅ​ពុក​! ខ្ញុំ​ក៏​សន្យា​ជាមួយ​ពុក​ដែរ ថា​ខ្ញុំ​នឹង​ឈប់​ធ្វើ​ជា​មនុស្ស​គ្មាន​បានការ​ទៀត​ហើយ​! ឲ្យ​តែ​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​អូន​ម្លិះ​ពេល​ណា ខ្ញុំ​នឹង​កែប្រែ​ខ្លួន ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​ទៀត ! ពុក​ចាំតែ​មើលចុះ !
ឆែម​៖ អឺ​ៗ! ដាក់​ពុក​ចុះ​ចាំ​និយាយ​គ្នា​ទៀត​! អញ​ហត់​ណាស់ អា​ឆៃ !

ឆៃ​សើច ដាក់​ឆែម​ចុះ​។ ទ្រើ​ក និង​ត្រុយ​ស្ទុះ​មក​ចាប់​ឆែម​ម្ខាង​ម្នាក់​គ្រវី​ម្ដង
ត្រុយ​៖ ទាល់តែ​អ​ញ្ចឹ​ង​បាន​សមជា​លោក​អ៊ំ​មេឃុំ !

ឆែម​ចាប់​ទាញ​ត្រចៀក​ទ្រើ​ក និង​ត្រុយ
ឆែម​៖ ស្អី​វ៉ើ​យ អា​ពីរ​នាក់​នេះ ! ឯង​ឡប់​អី​ដែរ​! ឆាប់​ដាក់​អញ​ចុះ​ឲ្យ​លឿន ! អញ​វិលមុខ​ណាស់​វ៉ើ​យ​! ឆាប់​ដាក់​អញ​ចុះ​ភ្លាម !
ទ្រើ​ក​៖ ខ្ញុំ​ជួយ​ត្រេកអ​រលោក​បង​ហ្នឹង​ណា អ៊ំ​! តែ​ប៉ុណ្ណេះ​អ៊ំ​លែង​បន្ទោស​ថា​ចិញ្ចឹម​ខ្ញុំ​បំបងបាយ​ទៀត​ហើយ !

ទ្រើ​ក និង​ត្រុយ​ដាក់​ឆែម​ចុះ​។ ឆៃ​ស្ទុះ​ទៅ​ទាញ​ដៃ​ឆែម​ឲ្យ​អង្គុយ​ចុះ​លើ​គ្រែ
ឆៃ​៖ ពុក​ៗ ! បើ​ពុក​មេ​ភូមិ​មិន​ព្រម​លើក​កូនស្រី​ឲ្យ​ខ្ញុំ​ផង​ហ្នឹង ! តើ​ពុក​គិត​ធ្វើ​យ៉ាងម៉េច​ទៅ ?

ឆែម​ធ្វើ​មុខ​ម៉ឹង​ម៉ាត់
ឆែម​៖ កូន​ឯង​សំងំ​ឲ្យ​តែ​ស្ងៀម​ទៅ​! រឿង​នេះ​ទុក​ឲ្យ​ពុក​ជា​អ្នក​គិតគូរ ! ឯង​ចាំតែ​ត្រៀមខ្លួន​ធ្វើ​កូនកំលោះ​ទៅ​បាន​ហើយ !

ឆៃ​ចាប់​អោយ​ឆែម រឹត​យ៉ាង​ណែន​ដៃ សើច​សប្បាយ
ឆៃ​៖ ជយោ​ពុក ! ជយោ !
ឆែម​ខំប្រឹង​រើ ដកដង្ហើម​មិន​រួច រឹត​ទ្រូង​ផង រើ​ផង ហាមាត់​ចង់​ស្រែក តែ​ស្រែក​មិន​រួច ។
កែវ​កំពុង​ដើរ​បេះ​ផ្កាម្លិះ​ក្នុង​ផើង​តម្រៀប​គ្នា​បួន​ប្រាំ​ផើង​នៅ​ក្បែរ​ជណ្ដើរ ដាក់​ក្នុង​ផ្តិលប្រាក់​។ ម្លិះ​ដើរ​ចេញពី​ក្នុងផ្ទះ​មក​អង្គុយ​នៅ​លើ​ក្ដារងឿ យ៉​មុខ​ផ្ទះ
ម្លិះ​៖ បង​កែវ ! បង​ដឹង​ទេ​ថា​ពុក​ម៉ែ​អញ្ជើញ​ទៅ​ណា​ដែរ​!
កែវ​៖ អូ​! អ៊ំ​ប្រុស​អ៊ំ​ស្រី​ឲ្យ​បង​ម៉ា​ប់​បើកឡាន​ជូន​ទៅ​ចម្ការ​ក្រូច​បាត់​ហើយ​! មាន​ម៉ូយ​គេ​មក​យក​ក្រូច​បន្ថែម​ទៀត ! មិនដឹង​ជា​ថ្មើរ​ណា​បាន​មក​ដល់​ផ្ទះ​វិញ​ទេ ! អ៊ំ​ស្រី​ផ្ដាំ​ឲ្យ​យើង​ទៅ​យក​ស្រូវ​នៅ​រោង​ម៉ាស៊ីន​ផង ! តែ​បង​មើលទៅ​ដូច​ជា​ល្ងាច​ជ្រុល​បន្ដិច​ហើយ ! បង​គិត​ថា​ចាំ​ស្អែក​ព្រឹក ចាំ​យើង​ទៅ​រោង​ម៉ាស៊ីន ! យក​លុយ​ហើយ ហួស​ទៅ​ផ្សារ​ទិញ​ម្ហូប​តែ​ម្ដង !
ម្លិះ​៖ ចាស ! ចាំ​ព្រឹក​ទៅ​តែ​ម្ដង​ទៅ​ស្រួល​ជាង​! ទៅ​ថ្មើរ​ណេះ អត់​មាន​អ្នក​ណា​នៅ​ចាំផ្ទះ​ដដែល​ហ្នឹង !

អរុណ​ឈរ​កាន់​កង់​នៅ​ក្បែរ​បង អើត​ក រក​មើលទៅ​ក្នុងផ្ទះ​ធ្វើ​លេ​ម​លើ​ម​។ កែវ​ងាក​ឃើញ​អរុណ​ធ្វើ​មុខរីក​រាយ កាន់​ផ្តិត​ផ្កា​រត់​ចេញ​មក​រក​អរុណ
កែវ​៖ បង​រុណ​! មានការ​អីហ្នឹង ?

ម្លិះ​មើល​អរុណ​ពី​យ៉​មុខ​ផ្ទះ ។ អរុណ​ដៀង​ភ្នែក​មើលទៅ​ម្លិះ​បន្ដិច
អរុណ​៖ ពុក​មេ​ភូមិ​ទៅ​ណា​អស់ហើយ កែវ0x017d7  ដូច​ជា​ស្ងាត់​ផ្ទះ !

កែវ​ញញឹម​ដាក់​អរុណ​ធ្វើ​ភ្នែក​ស្រទន់
កែវ ៖ ចាស ! អ៊ំ​ប្រុស​អ៊ំ​ុ​ស្រី​ឲ្យ​បង​ម៉ា​ប់​ជូន​ទៅ​ចម្ការ​អស់ហើយ ! បង​រុណ​មានការ​អី0x017d7 ចង់​ជួប​អ៊ំ​មេ​ភូមិ​មែន​ទេ ?

អរុណ​គ្រវីក្បាល
អរុណ​៖ ទេ​! ខ្ញុំ​គ្រាន់តែ​ឆ្ងល់​! ព្រោះ​ឃើញ​ផ្ទះ​ដូច​ជា​ស្ងាត់​ល្អ​! បើសិនជា​ពុក​មេ​ភូមិ​នៅផ្ទះ គឺ​ឮ​សំឡេង​របស់​គាត់​មិន​បាត់​ស្ងាត់​ទេ ! ខ្ញុំ​គ្រាន់តែ​ចង់​យក​កូនកន្សែង​មក​សង​កែវ​វិញ ! អត់​មានការ​អី​ជាមួយ​ពុក​មេ​ភូមិ​ទេ !
កែវ​៖ អូ​! កូនកន្សែង​នោះ​មិនមែន​ជា​កូនកន្សែង​របស់ខ្ញុំ​ទេ ! គឺ​របស់​អូន​ម្លិះ ! ប៉ុន្ដែ​បង​រុណ​យក​មក​សង​វិញ ក៏​ល្អ​ម្យ៉ាងដែរ ! ព្រោះ​ខ្ញុំ​បន្ទាន់​ពេក ក៏​យក​កន្សែង​អូន​ម្លិះ​ទៅ !
អរុណ​ដៀង​ភ្នែក​មើលទៅ​ម្លិះ​ពី​ចម្ងាយ រួច​ហូត​កូន​កន្សែងដៃ​ពី​ក្នុង​ហោប៉ៅ​ហុច​ឲ្យ​កែវ
អរុណ​៖ អ​ញ្ចឹ​ង​កែវ​ជួយ​យក​ទៅ​សង​ម្លិះ​ផង​ទៅ​! ខ្ញុំ​បោក​ស្អាត​ហើយ !

កែវ​ទទួល​កូនកន្សែង​ពី​អរុណ
កែវ ៖ បង​រុណ​! ចូល​លេង ផឹកទឹក​មួយ​កែវ​សិន​ទៅ ! បានជា​មក​ដល់​ហើយ ! ប្រញាប់​ទៅ​វិញ​ម្ល៉េះ ! គ្រាន់តែ​កូន​កន្សែងដៃ​មួយ ខំ​ធាក់​កង់​មក​ឡើង​បែកញើស​គឃារ​ទៅ​ហើយ ! តោះ​ចូល​ក្នុង​សិន​ទៅ !

អរុណ​ញញឹម​បន្ដិច​របៀប​រំភើបចិត្ត
អរុណ​៖ អរគុណ ! បើ​អ​ញ្ចឹ​ង ខ្ញុំ​សុំ​ទឹក​ត្រជាក់​មួយ​កែវ​មក !

កែវ​ដើរ​សំដៅ​ជណ្ដើរ​ផ្ទះ
កែវ​៖ ចូល​មក​បង​រុណ ! យក​កង់​ទុក​ក្រោម​ម្លប់ឈើ​នោះ​សិន​ទៅ !
អរុណ​៖ បាទ !

អរុណ​ដឹក​កង់​ទៅ​ទុក​នៅ​ក្រោម​ដើរ​ឈើ​មុខ​ផ្ទះ រួច​ដើរ​ចូល​ទៅ​រក​ម្លិះ​ជាមួយ​កែវ

(​នៅ​មាន​ត​)