បុរសម្នាក់ប្រើដំឡូងមី ១៧ស.ម សម្រេចតណ្ហាដោយខ្លួនឯង លទ្ធផលអាណោចអាធ័ម

អាមេរិក៖ បុរសម្នាក់ត្រូវបានធ្វើការវះកាត់ភ្លាមៗ បន្ទាប់ពីព្យាយាមសម្រេចតណ្ហា ដោយខ្លួនឯង តាមការគិតរបស់ខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យ San Juan de Dios ក្នុងទីក្រុង San Jose កាលីហ្វញ៉ា បានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រទះឃើញមើមដំឡូងមី ប្រវែង ១៧ សង់ទីម៉ែត្រ ដែលមានរូបរាងដូចជា ប្រដាប់ភេទមនុស្សប្រុស នៅក្នុងប្រហោងរន្ធគូថរបស់អ្នកជំងឺម្នាក់។ នៅក្នុងនោះបានឲ្យដឹងថា អ្នកជំងឺវ័យ៥៥ឆ្នាំ ដែលមិនបញ្ចេញឈ្មោះ មានមើមដំឡូងមី ដែលស្រោបប្លាស្ទិក ដែលគាត់ប្រើវាជា ប្រដាប់ផ្លូវភេទជ័រ នៅក្នុងខ្លួនប្រាណរបស់គាត់។

នេះបើតាមការបញ្ជាក់បានឲ្យដឹងថា គាត់បានប្រញាប់ប្រញាល់ រត់មកមន្ទីរពេទ្យ ក្រោយពីស្រោមអនាម័យ ១ក្នុងចំនោម២ ដែលគាត់ប្រើបានដាច់រហែក នៅខាងក្នុង។ ដោយសារតែស្រោមអនាម័យ បានដាច់រហែក បានធ្វើឲ្យរូបគាត់មានហានិភ័យ ដែលនឹងអាចបណ្ដាលឲ្យពោះវៀនធ្លុះ និងឆ្លងមេរោគ ដូចនេះគាត់ ត្រូវធ្វើការវះកាត់ភ្លាមៗ។​

ការចំណាយពេលវះកាត់បានធ្វើឡើង អស់ពេលជាង ១ម៉ោង ដែលការយកចេញដំឡូងមី មកក្រៅនេះ ត្រូវបានថតទុក និងក្រោយមកក៏មាន ការបង្ហោះតាមអនឡាញ។ ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យបាន ធ្វើការព្យាបាល និងកែទម្រង់ខ្លះៗទៅលើគូថ និងពោះវៀនរបស់គាត់ ខណៈដែលរន្ធគូថគាត់មិនបាន ធ្លុះឬដាច់រហែកអ្វីនោះទេ ដែលបុរសនេះនឹងអាចសង្ឃឹមថា ជាសះស្បើយយ៉ាងពេញលេញ វិញបានក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា មើមដំឡូងមីនេះ ត្រូវបានគេយកផលិតទៅជា ម្សៅដំឡូងមី ដែលនិយមប្រើប្រាស់នៅ ទ្វីបអាមេរិកខាងត្បូង ហើយម្សៅដំឡូងមីនេះ ក៏មានការប្រើប្រាស់នៅជុំវិញ ពិភពលោកដូចគ្នា ដូចជាទៅលើបង្អែម និងវាត្រូវបានផលិតទៅជា គ្រាប់គុជ ជាដើម។ មួយវិញទៀត មជ្ឈមណ្ឌលការពារសង្គមនឹងមហារីករបស់អាមេរិក បានធ្វើការព្រមានថា សម្រាប់ជនណាដែលអាឡែហ្ស៊ី នឹងជាតិកៅស៊ូ ប្រហែលជាអាចនឹងប្រតិកម្មនឹងដំឡូងមីនេះ ដូចនេះសូមជៀសវាង ការទទួលទានដំឡូងមី៕

ប្រភពពី៖​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត