ស្តែង! សង្ស័យថាជាចោរ ចាប់វាយ និងចាក់សាំង ដុតទាំងរស់ (មានវីដេអូ)

វ៉េណេស៊ុយអេឡា៖ វីដេអូដ៏គួរឲ្យរន្ធត់មួយខ្សែ បានបង្ហាញឲ្យឃើញ បុរសម្នាក់ ត្រូវបានមនុស្សមួយក្រុម ចាប់វាយធ្វើបាប និងចាក់សាំង ដុតទាំងរស់ យ៉ាងឃោរឃៅ ដោយចោទប្រកាន់គាត់ថា ជាចោរលួច។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលត្រូវគេ ចាប់វាយស្ទើរស្លាប់ស្ទើររស់ រូបនោះ មានឈ្មោះថា Josue Fuentes Bernal បានរងរបួស បែកក្បាល និងរលាកពេញខ្លួន ក្រោយពីទទួលរងការប្រហារយ៉ាងឃោរឃៅ។

បើតាមខ្សែវីដេអូ ដែលថតបានទិដ្ឋភាព នៃហេតុការណ៍នោះ បានបង្ហាញឲ្យឃើញ លោក Bernal ដែលត្រូវគេចោទប្រកាន់ ថាជាចោរលួច បានអង្គុយនៅលើដី ទាំងរងរបួស បែកក្បាល និងមានឈាមហូរចេញមក ខណៈមនុស្សមួយក្រុម បានឈរមើល និងស្រែកដាក់គាត់។

មួយរំពេចក្រោយមក ស្រាប់តែមានបុរសម្នាក់ បានយកសាំងមកស្រោច ពីលើក្បាល និងខ្លួនប្រាណ របស់លោក Bernal បន្ទាប់មកក៏ដុតគាត់ ទាំងរស់តែម្តង ដែលមើលទៅ ពិតជាឃោរឃៅ។ សម្លេងស្រែក បានបន្លឺឡើង ខណៈមនុស្សមួយក្រុមនោះ បានរត់ចែកជើងគ្នាអស់ ប៉ុន្តែនៅមានមនុស្សប៉ុន្មាននាក់ បានចូលទៅជួយពន្លត់ភ្លើង។

បើយោងតាមកាសែត ក្នុងស្រុកមួយ បានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើង នៅក្នុងទីក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា (Venezuela) ដោយលោក Bernal ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដោយខ្លួនប្រាណរបស់គាត់ ត្រូវរលាកភ្លើង ៧០ភាគរយ ទៅហើយ។

យ៉ាងណាមិញ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា បុរសមួយក្រុម ដែលបានវាយធ្វើបាបលោក Bernal យ៉ាងឃោរឃៅនោះ បានសង្ស័យថា លោក Bernal កំពុងព្យាយាម លួចរថយន្តក្រុងមួយគ្រឿង ដូច្នេះក៏សម្រេចចិត្ត ចាប់លោក Bernal មកកាត់ទោស ដោយផ្ទាល់តែម្តង៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត