តើ​យោធា​អាមេរិក​ និង​រុស្ស៊ី​មួយ​ណា​ខ្លាំង​ជាង​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​?

យើងដឹងហើយថា នៅក្នុងសម័យសង្គ្រាមត្រជាក់ ដែលកើតមានក្រោយសង្គ្រាមលោកលើកទី២ គឺជាសង្គ្រាមមួយដែលប្រទេសមហាអំណាចក្នុងពិភពលោកធ្វើការប្រកួតប្រជែងផ្នែកសព្វាវុធ។ ក្នុងនោះដែរមានការបែងចែកជាពីរប្លុក គឺសេរី ដែលមានអាមេរិកនាំមុខ និងកុម្មុយនិស្តដែលមានរុស្ស៊ី ឬ សហភាពសូវៀតនាំមុខ។ ដូចនេះ តើរវាងមហាអំណាចទាំងពីរ មួយណាខ្លាំងជាងមួយណា ក្នុងសម័យសង្គ្រាមត្រជាក់នោះ៖

១. មូលដ្ឋានយោធា

នៅក្នុងឆ្នាំ១៩៤៥ (មុនសង្គ្រាមត្រជាក់) សហភាពសូវៀតមានមានដែនដីដែលជាមូលដ្ឋានយោធាយ៉ាងធំទូលាយ និងដ៏ខ្លាំងក្លា។ ម្យ៉ាងទៀត បន្ទាប់ពីអាមេរិកដកចេញនូវកម្លាំងទ័ពរបស់ខ្លួនពីតំបន់ខ្លះដូចជា នៅអឺរ៉ុប សហភាពសូវៀតនៅតែរក្សានៅមូលដ្ឋានយោធារបស់ខ្លួនដដែល។

២. នាវចម្បាំង និងនាវាមុជទឹក

សហរដ្ឋអាមេរិក មាននាវាចម្បាំងដ៏ខ្លាំងបំផុត ដែលធ្វើការត្រួតត្រានៅមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិច ហើយដែលអាមេរិករក្សាបាននូវភាពខ្លាំងនេះដដែលនៅក្នុងសម័យសង្គ្រាមត្រជាក់នោះ បើទោះបីជាបច្ចេកវិទ្យាមានការវិវត្តន៍ផ្លាស់ប្ដូរយ៉ាងណាក៏ដោយ។ ចំណែកសហភាពសូវៀតវិញ ក៏មិនអោយចាញ់សហរដ្ឋអាមេរិកប៉ុន្មានដែរ ដោយបានខិតខំប្រឹងប្រែង និងវិនិយោគយ៉ាងខ្លាំងលើផ្នែកនាវាចម្បាំង និងនាវមុជទឹករបស់ខ្លួន។

៣. ទ័ពអាកាស

ផ្នែកទ័ពអាកាស គឺមានភាពខ្លាំងប្រហាក់ប្រហែលគ្នា ប៉ុន្តែសហរដ្ឋអាមេរិក ដោយសហការជាមួយនិងអង់គ្លេស មានប្រព័ន្ធបណ្ដាញការពារផ្នែកអាកាសល្អប្រសើរជាងសហភាពសូវៀត។ យ៉ាងណាក៏ដោយនៅឆ្នាំបន្តបន្ទាប់ សហភាពសូវៀត បានធ្វើការអភិវឌ្ឍផ្នែកការពារដែនអាកាសរបស់ខ្លួនឲ្យអាចប្រកួតប្រជែងជាមួយនិងសហរដ្ឋអាមេរិកបាន ដោយធ្វើការអភិវឌ្ឍន៍ទាំងគ្រឿងបរិក្ខារ និងប្រព័ន្ធបណ្ដាញការពារ។

៤. អាវុធនុយក្លេអ៊ែរ

ការកើតមាននូវអាវុធនុយក្លេអ៊ែរ ជះឥទ្ធិពលដល់ការប្រៀបធៀបតុល្យភាពរវាងប្រទេសទាំងពីរ។ ចំពោះសហរដ្ឋអាមេរិក ក្រៅពីបង្កើតនូវអាវុធនុយក្លេអ៊ែរសម្រាប់វាយប្រហារ អាមេរិកក៏បានបង្កើតនូវអាវុធនុយក្លេអ៊ែរ សម្រាប់ការពារផងដែរ ដោយក្នុងនោះ អាមេរិកបានបង្កើតនូវដែនការពារអាកាស និងវិធីសាស្ត្រការពារការវាយប្រហារពីអាវុធរបស់សូវៀត តាមរយៈFulda gap ដែលប្រើប្រាស់បច្ចេកទេសអាវុធនុយក្លេអ៊ែរ។

នៅក្នុងទសវត្សឆ្នាំ១៩៧០ និង១៩៨០ អាមេរិកបានបង្កើតនូវអាវុធមីស៊ីលខ្នាតកណ្ដាលជាច្រើនប្រភេទ រថក្រោះប្រឆាំងអាវុធ រថក្រោះវាយប្រហារយន្តហោះ និងឧទ្ធម្ភាគចក្រចម្បាំងជាដើម។ ចំណែកឯសហភាពសូវៀតវិញ នៅពាក់កណ្ដាលសម័យសង្គ្រាមត្រជាក់ សូវៀតមានអាវុធមីស៊ីលនុយក្លេអ៊ែរច្រើនជាងអាមេរិក ប៉ុន្តែប្រភពស្តីពីចំនួនមីស៊ីលនេះ ហាក់មិនសូវជឿជាក់បាន។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • តើ​យោធា​អាមេរិក​ និង​រុស្ស៊ី​មួយ​ណា​ខ្លាំង​ជាង​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:ចំនេះដឹង
Tags: