Krystal និង Kai បាន​ណាត់​ជួប​គ្នា​ជា​​សម្ងាត់​​នៅ​អគារ​មួយ

ពាក្យចចាមអារ៉ាមមួយដែល Kai ដែលជាសមាជិកប្រុសរបស់ក្រុមចម្រៀងបុរស EXO ព្រមទាំង Krystal ដែលជាសមាជិកនៃក្រុមចម្រៀងនារី f(x) បានកំពុងមានអគារផ្ទាល់ខ្លួនមួយដែលទុកសម្រាប់ការណាត់ជួបជាសម្ងាត់។ ពាក្យចចាមអារ៉ាមទាំងនោះបានលេចឡើងបន្ទាប់ពីបែកធ្លាយនូវរូបថតរបស់ពួកគេនៅឯកន្លែងចតឡាន។ ប្រិយមិត្តម្នាក់បានលើកឡើងថាកន្លែងចតឡាននោះគឺជាកន្លែងដែលមានទីតាំងតែមួយដែលពួកគេទាំងពីរត្រូវបាន Dispatch ថតបានកាលពីថ្ងៃទី១ខែមេសា។

អ្វីដែលជារឿងហួសចិត្តនោះគឺថាកន្លែងចតឡានតាមពិតទៅមិនមានទីតាំងនៅកន្លែងអគារដែលអ្នកទាំងពីរទុកសម្រាប់ស្នាក់នៅឡើយ។ វាមានទីតាំងនៅក្រោមអគារមួយនៅឯ Jangan-dong នៃទីក្រុង សេអ៊ូល។

ក្រុមអ្នកនិយមលេងអ៊ីនធឺណិត បានធ្វើការឆ្លើយតបថា “ខ្ញុំពិតជាស្រឡាំងកាំងដែលអ្នកបានប្រទះឃើញពួកគេនៅឯកន្លែងចតឡាន។ ប្រាកដណាស់ពួកគេច្បាស់ជាមានការណាត់ជួបជាសម្ងាត់។” “Hul, daebak. ខ្ញុំគិតថា ដោយសារថាពួកគេជាតារាល្បី ម៉្លោះហើយវាគ្មានអ្វីចម្លែកទេដែលគ្រាន់តែពួកគេមានការណាត់ជួបជាសម្ងាត់នោះ។”យ៉ាងណាមិញ តើពួកគេរស់នៅជាមួយគ្នាឬយ៉ាងណា?”

ការឆ្លើយតបប្រឆាំងនឹងប្រធានបទមួយបានលើកឡើងថា “មានកន្លែងចតឡានច្រើនណាស់ដែលមើលទៅដូចៗគ្នា អញ្ចឹងហើយកុំចេះតែថាពួកគេរស់នៅជាមួយគ្នានោះ។” “ពួកគេប្រហែលជាទៅកន្លែងណាមួយដើម្បីទៅសួរសុខទុកនរណាម្នាក់។ កុំពូកែទើសនិងចេះដឹងរឿងគេពេក!”

យ៉ាងណាក៏ដោយ ចូរក្រឡេកមើលរូបថតខាងក្រោមដូចតទៅ៖

ប្រភព ៖ ប្រែសម្រួល ៖ Gemini Fleta


  • Krystal និង Kai បាន​ណាត់​ជួប​គ្នា​ជា​​សម្ងាត់​​នៅ​អគារ​មួយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:ចំនេះដឹង
Tags: