លាហើយភ្នែកទាំងគូដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ

ក្រោយពីការទទួលរងអំពើយ៉ាងព្រៃផ្សៃរបស់មនុស្សដែលងប់ងុលនឹងអប្បិយជំនឿមួយក្រុម ក្មេងប្រុសដ៏កម្សត់ម្នាក់បានត្រឹមតែនិយាយពាក្យថាលាហើយភ្នែកទាំងគូដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។

រឿងហេតុកើតឡើងកាលពីកំឡុង ខែមករា ក្នុងរដ្ឋ Kaduna ប្រទេស នីហ្សេរីយ៉ា ដោយក្មេងប្រុសដ៏កម្សត់ម្នាក់ដែលឈ្មោះថា Abubakar Usman ត្រូវបានក្រុមអ្នកងប់ងុលនឹងអប្បិយជំនឿមួយក្រុមខ្វេះភ្នែកចេញមកក្រៅដើម្បីប្រារព្ធពិធីរបស់ពួកគេ។

បើតាមការឲ្យដឹងពី, ខណៈពេលដែល Abubakar កំពុងតែធ្វើដំណើរជាមួយនឹងបងប្រុសរបស់គេទៅកាន់សាលារៀន ក៏លេចមុខមនុស្សមួយក្រុម ចាប់រូបគេទៅកាន់អគារដែលសាងសង់មិនទាន់រួចមួយកន្លែង ចំណែកឯបងប្រុសរបស់គេបានរត់គេចខ្លួនទាន់ហើយរត់ទៅប្រាប់ឪពុកម្ដាយរបស់គេអំពីរឿងហេតុនេះ ប៉ុន្តែគួរឲ្យស្ដាយនៅពេលមកដល់គេឃើញ Abubakar ដេកសន្លប់ជាមួយនឹងឈាមជាច្រើនជុំវិញខ្លួនគេ ហើយភ្នែកត្រូវខ្វេះចេញបាត់ទៅហើយ។

បន្ទាប់មក Abubakar ក៏ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យ នៅពេលដែលគេដឹងខ្លួនគេបានប្រាប់ទៅមនុស្សនៅជុំវិញខ្លួនគេថា ” ជួយបើកភ្នែករបស់ខ្ញុំផង ខ្ញុំបើកមិនរួចទេ ខ្ញុំចងឃើញម៉ាក ចង់ឃើញលោកយាយ តើពួកគាត់នៅឯណា ?” គ្រាន់តែស្ដាប់ឮ Abubakar និយាយដូចនេះ ម្នាក់ៗបានសម្រក់ទឹកភ្នែកជាមួយនឹងអារម្មណ៍ក្ដុកក្ដួលជាពន់ពេក។

រយៈពេល ៣ ខែក្រោយមកគេក៏បានចេញពីមន្ទីរពេទ្យប៉ុន្តែ គួរឲ្យស្ដាយដែលភ្នែកទាំង ២ របស់គេមិនអាចព្យាបាលឲ្យជាដូចដើមបាននោះទេ ដែលធ្វើឲ្យគេត្រូវពាក់វ៉ែនតាខ្មៅជាប់រហូតក្នុងនាមជាមនុស្សពិការភ្នែកទាំងវ័យក្មេង។ ចំណែកឯជនល្មើសត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ប៉ូលិសក៏កំពុងតែតាមចាប់ផងដែរ៕

ប្រែសម្រួល ៖ ជលស័យ


  • លាហើយភ្នែកទាំងគូដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:ចំនេះដឹង
Tags: