​រឿង​១០យ៉ាង​ដែល​បុគ្គល​ជោគជ័យ​នឹង​មិន​ធ្វើ​ម្ដង​ទៀត

យើងទាំងអស់គ្នាតែងធ្លាប់ប្រព្រឹត្តកំហុសតែមនុស្សដែលបានរៀនសូត្រពីកំហុសទាំងនោះនឹងក្លាយជាមនុស្សជោគជ័យម្នាក់ ហើយបើទោះបីក្នុងជីវិតនិងមុខអាជីពរបស់យើងបានបង្រៀនមេរៀនផ្សេងៗយ៉ាងច្រើនមកហើយក្តី តែអ្នកក៏ត្រូវគិតរៀនសូត្រពីកំហុសរបស់អ្នកផងដែរ ។

ដូចនេះលោកបណ្ឌិត Henry Cloud ក៏បានលើកឡើងពី១០ចំណុចដែលមនុស្សជោគជ័យនឹងមិនធ្វើរឿងទាំងនោះម្តងទៀតឡើង ដើម្បីឲ្យកាន់តែមានភាពជោគជ័យក្នុងជីវិត ។ ចង់ដឹងថាមានអ្វីខ្លះ ១០រឿងដែលមនុស្សជោគជ័យមិនធ្វើម្តងទៀតនោះ តោះមកអានទាំងអស់គ្នា ៖

១.ត្រឡប់ទៅធ្វើអ្វីដែលមិនដំណើរការ ៖

បើទោះបីជាការងារឬបែកបាក់ទំនាក់ទំនងស្នេហាដោយមានហេតុផលល្អៗជាច្រើនក្តី យើងគួរមិនត្រឡប់ទៅរកវាម្តង ហើយរំពឹងថាបានលទ្ធផលថ្មីនោះទេ ។

២.ធ្វើរឿងដែលទាមទារអោយពួកគេក្លាយជាអ្នកផ្សេង ៖

គ្រប់យ៉ាងដែលយើងធ្វើ គឺ យើងត្រូវតែសួរខ្លួនឯងជាមុនថា “ហេតុអ្វីបានខ្ញុំធ្វើបែបនេះ ? តើវាសមនឹងខ្ញុំធ្វើឬក៏អត់?” ហើយបើសិនជាចម្លើយ គឺ ទេ នោះអ្នកគឺតែមានហេតុផលដើម្បីបន្តទៅមុខធ្វើអ្វីផ្សេងហើយ ។

៣.ព្យាយាមផ្លាស់ប្តូរនរណាម្នាក់ ៖

នៅពេលដែលអ្នកដឹងខ្លួនថា អ្នកមិនអាចបង្ខំឲ្យនរណាម្នាក់ធ្វើអ្វីម្យ៉ាងនោះ អ្នកគួរឲ្យសិទ្ធសេរីភាពដល់គេ ហើយអនុញ្ញាតឲ្យគេសាកធ្វើរឿងទាំងនោះដោយមានទំនួលខុសត្រូវចំពោះលទ្ធផលរបស់ពួកគេ ។ ការធ្វើបែបនេះ អ្នកនឹងបើកចិត្តហើយទទួលបានសេរីភាពផ្លូវអារម្មណ៍ផងដែរ ។

៤.ជឿថាខ្លួនគេអាចធ្វើឲ្យអ្នករាល់គ្នាពេញចិត្តខ្លួន ៖

ពេលមួយ ពេលដែលអ្នកដឹងច្បាស់ថា វាពិតជារឿងទៅមិនរួចទេដើម្បីឲ្យមនុស្សរាល់គ្នាពេញចិត្តអ្នកនោះ អ្នកគួរចាប់ផ្ដើមរស់នៅដោយមានគោលដៅនិងព្យាយាមធ្វើឲ្យគេពេញចិត្តចំពោះតែមនុស្សបានការនិងជាមនុស្សត្រូវចំពោះអ្នកប៉ុណ្ណោះ ។

៥.សម្រេចយកការស្រួលរយៈពេលវែងដោយលះបង់អត្ថប្រយោជន៍រយៈវែង ៖

ពេលដែលមនុស្សជោគជ័យទាំងនោះដឹងថាខ្លួនចង់បានអ្វីហើយ ពួកគេដឹងថា ពេលវេលាពិតជាមានកំណត់ខ្លាំងណាស់ ហើយពួកគេនឹងខ្វល់ពីភាពឈឺចាប់ឬហត់នឿយរយៈពេលខ្លីទាំងនោះទេ ព្រោះពួកគេមានគោលដៅនិងប្រយោជន៍រយៈពេលវែងរបស់គេ ។

៦.ជឿលើនរណាម្នាក់ឬអ្វីមួយមានភាពឥតខ្ចោះ ៖

ក្នុងធម្មជាតិនេះ ការដែលមានអ្វីល្អដាច់គេ វាប្រាកដជាធ្វើឲ្យយើងស្រលាញ់និងស្វែងរកវាជាក់ជាមិនខាន ។ យើងនឹងតាមរកមនុស្សដែលពូកែមកធ្វើរឿងដែលគេជំនាញជាដើម ។ តែឈប់សិន ពេលដែលមនុស្សណាម្នាក់ ឬ វត្ថុអ្វីដែលមើលទៅដូចជាល្អពេកនោះ អ្នកគួរឈប់និងប្រយ័ត្នចំពោះគេនោះផង ព្រោះក្នុងលោកយើងនេះគ្មានអ្វីមួយដែលល្អឥតខ្ចោះនោះទេ ។

៧.មិនយកចិត្តទុកដាក់ចំពោះរឿងធំដុំ ៖

ពេលដែលយើងមើលឬយកចិត្តទុកដាក់ចំពោះរឿងសំខាន់ធំៗនោះ វាធ្វើឲ្យយើងកាន់តែមានអារម្មណ៏ល្អនិងធ្វើអ្វីមួយកាន់តែល្អ ។ ចំពោះមនុស្សជោគជ័យ ដឹងនិងញែកបានថា ភាគសំខាន់ៗមានខ្លះ មិនច្រើនដូចឈុតបន្ទាប់បន្សំនោះទេ ដូចនេះគេត្រូវផ្តោតលើរឿងសំខាន់ ។

៨.មិនយកចិត្តទុកដាក់រឿងធ្វើដោយយកចិត្តទុកដាក់ស្វែងរកអត្ថន័យ ៖

មិនថារបស់អ្វីខាងក្រៅវាមើលទៅល្អប៉ុណ្ណានោះទេ មានតែចូលដល់ខាងក្នុងទើបដឹងការពិត ។ អ្នកត្រូវយកចិត្តទុកដាក់ដោយស្វែងរកអត្ថន័យការពិតទាំងនោះ ព្រោះកត្តាខាងក្រៅទាំងនោះកើតឡើងពីការមើលចេញពីក្នុងចិត្តរបស់យើងប៉ុណ្ណោះ ។

៩.ភេ្លចសួរខ្លួនឯងថា ហេតុអ្វីធ្វើចឹង ហើយ ឥឡូវដល់ណាហើយ ៖

រឿងដែលខុសគ្នាខ្លាំងពីមនុស្សជោគជ័យនិងអ្នកដទៃនោះ គឺ ពួកគេមានសេចក្តីស្រលាញ់ជាមួយអ្វីដែលគេធ្វើក្នុងជីវិតមិនថា ទំនាក់ទំនងស្នេហាឬក៏ការរកស៊ីនោះទេ ។ ពួកគេតែងសួរថា តើខ្ញុំឈរនៅកន្លែងណាពេលនេះ ។

១០.ភ្លេចគិតថា ការគិតចេញពីក្នុងខ្លួនទាំងនោះហើយដែលកំណត់ភាពជោគជ័យខាងក្រៅ ៖

ជីវិតដ៏ល្អមួយពេលខ្លះក៏មានរឿងឬកត្តាខាងក្រៅជាឧបសគ្គផងដែរ តែយើងនៅតែសប្បាយចិត្តនិងរីករាយព្រោះវាចេញពីចិត្តខាងក្នុងរបស់យើង ។ ទោះបីជាមានបញ្ហាធំប៉ុណ្ណោះបើសិនជាអ្នកនៅតែប្រើអារម្មណ៍អ្នកបានលទ្ធផលនៅតែទទួលបានផលល្អ ។

លោក Nick Vujicic គ្មានដៃគ្មានជើងក៏គ្មានព្រំដែនផងដែរ ។ លោកអាចធ្វើអ្វីបានដូចមនុស្សទាំងពួងបានធ្វើ ហើយកត្តាខាងក្រៅមិនមែនជាឧបសគ្គចំពោះគាត់នោះទេព្រោះគាត់ដឹងថាការជោគជ័យនិងសុភមង្គលកើតចេញពីកត្តាចិត្តនៅខាងក្នុង មិនមែនរូបរាងកាយឬកត្តាសង្គមនោះទេ ។

មនុស្សជោគជ័យគឺគេដឹងថាចំណុចបរាជ័យឬកំហុសទាំងនេះហើយដែលត្រូវរៀនសូត្រហើយមិនត្រូវធ្វើម្តងទៀតទេ ដូចជា មិនព្យាយាមផ្លាស់ប្តូរនរណាម្នាក់តែត្រូវទទួលស្គាល់ពីភាពខុសគ្នា, មិនផ្តោតលើគ្រប់រឿងនោះទេ តែផ្តោតតែលើមនុស្សសំខាន់ប៉ុណ្ណោះ និង មិនត្រូវភ្លេចថាសេចក្តីសុខវាកើតចេញពីចិត្តខាងក្នុងមិនមែនកត្តាខាងក្រៅខ្លួនយើងនោះទេជាដើម ។

រៀនសូត្រពីកំហុសខាងលើ ហើយសូមជូនពរអ្នកនឹងមិនធ្វើរឿងបែបនេះទៀតទេ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​រឿង​១០យ៉ាង​ដែល​បុគ្គល​ជោគជ័យ​នឹង​មិន​ធ្វើ​ម្ដង​ទៀត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:ចំនេះដឹង
Tags: