ការស្លាប់​អតីត​តារា ហួត សា​រ៉ាវ​ឌី ខុស​សណ្ឋាន​បែបនេះ​តើ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឃាតកម្ម​?

ការស្លាប់​អតីត​តារា ហួត សា​រ៉ាវ​ឌី ខុស​សណ្ឋាន​បែបនេះ​តើ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឃាតកម្ម​?

​រាជធានី​ភ្នំពេញ : ការស្លាប់​របស់​តារាភាពយន្ត​អ្នកនាង ហួត សា​រ៉ាវ​ឌី ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​បានលើកឡើង​ជា​ចម្ងល់ ខណៈដែល​សណ្ឋាន​នៃ​ហេតុការណ៍​មាន​ភាពមិនប្រក្រតី​។ មិនយូរប៉ុន្មាន​គ្នា​នេះ ហេតុការណ៍​មួយ​ដែល​សមត្ថកិច្ច​បាន​មិនបាន​វិ​និ​ច្ច័​យ​គ្រប់​ជ្រុងជ្រោយ​នោះបាន​កើតឡើង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​លើកឡើងថា ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មានមុខ​ស្នាម​កាំបិត​។​

ការស្លាប់​អតីត​តារា ហួត សា​រ៉ាវ​ឌី ខុស​សណ្ឋាន​បែបនេះ​តើ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឃាតកម្ម​?

​ចំពោះ​ករណីនេះ​មួយ​នេះ​ដែល​បានកើត​ឡើងលើ​ទឹកដី​នៃ​ខេត្តព្រៃវែង​វិញ ក្រុម​សាច់ញាតិ​របស់​តារាភាពយន្ត​អ្នកនាង ហួត សា​រ៉ាវ​ឌី បានធ្វើការ​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​ការស្លាប់​មួយ​នេះ​។ នៅក្នុង​បណ្តាញ​សង្គម​ទំនាក់ទំនង​មួយ​ឈ្មោះ Sarachan Elf បាន​លើកឡើងថា ៖ « ការស្លាប់​របស់​ម៉ាក់​ខ្ញុំ មិនមែនជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទេ គឺជា​ករណី​ប្លន់​សម្លាប់ អាចឈាន​ចូល​ទាំង​រំលោភ​សម្លាប់​បំបិទមាត់​ទៀត តែ​ប៉ូលិស​នៅ​មូលដ្ឋាន​បែរជា​មិន​ជួយ​ធ្វើ​កោស​វិ​ច្ឆ​យ័​ទេ​បែរជា​គិតថា​ជា​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ការពិត​មាន​ទាំង​ភ​ណ័​តាង​ច្បាស់​ណាស់​។ យប់​ថ្ងៃ​១៤​ល្ងាច​ម៉ោង​ប្រហែល​៦ ឬ​៧​ល្ងាច ម៉ាក់​របស់ខ្ញុំ​បានចេញ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​ខេត្តព្រៃវែង ស្រុក ក​អណ្តើរ ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​នៅ​ស្រុកកំណើត តែ​ពេលមកដល់​ជិត​ផ្ទះ​ទៅហើយ​ម៉ោង​ប្រហែល​៨​កន្លះ​យប់ ស្រាប់​តែមាន​ក្មេងស្ទាវ​មួយ​វ៉ូង ប្រហែល​៤-៥ បាន​រត់​ចេញពី​កៀន​ថ្នល់​ហើយ​ដៃ​មាន​កាន់ដំបង បាន​រត់​មក​វាយ​ក្បាល​អ្នកបើក​ម៉ូតូ​ចំក​ញ្ចឹ​ង ក ហើយក៏​រេ​ដៃចង្កូត​ទៅខាង​ឆ្វេង​ថ្នល់ ហើយ​ម៉ាក់​ក៏បាន​លើក​ទូរ​សព្ទ័​តេ​មក​អ្នកផ្ទះ​ខ្ញុំ​ថា គាត់​ត្រូវ​ក្មេងស្ទាវ​វៃ អី​ឡូ​វ​អ្នកបើក​ម៉ូតូ​សន្លប់​បាត់​ហើយ​ឆាប់​មកជួប​យ​គាត់​។ ហើយ​អ្នកផ្ទះ​ក៏​ចេញ​ទៅរក​ភ្លាម​តែ​តេ​ទៅ​គាត់​លែងមាន​អ្នក​លើក​។ ច្បាស់​ណាស់ គឺ​គាត់​មិនមែន​ជួន​គ្រោះថ្នាក់​ចរាចរណ៍​ទេ គឺ​គា​ត់ទៅ​គេ​វៃ​ប្លន់ ឬក៏​កត្តា​ផ្សេង ព្រោះ​គាត់​បាន​តេ​មក​ច្បាស់​ណាស់ ប៉ុន្តែ​ពួកគេ​រក​គាត់​មិនឃើញ​ក៏​ត្រឡប់មកផ្ទះ​វិញ​។ លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​ឃើញ​សាកសព​គាត់​បាន​តេ​មក​ប្រាប់​អ្នកផ្ទះ​ខ្ញុំ ខ្ញុំ​រន្ធត់ចិត្ត​ណាស់ ព្រោះ​សាកសព​គាត់ ត្រូវគេ​វៃ​នឹង​ដំបង​ចំ​កណ្តាល​មុខ​ខ្ទេច​តែម្តង ហើយ​សំលៀកបំពាក់​ក៍​រហែក​ខ្ទេចខ្ទី ចំណែក​របស់​ផ្សេង​មិនបាន​ន​បាត់បង់​ទេ​។​

 

​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​ប៉ូលិស​មាន​សម្ថ​កិច្ច​ជួយ​វែកញែក​ស្រាវជ្រាវ​រឿងនេះ​ជាថ្មី ខ្ញុំ​មិន​ទទួល​ថា ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទេ​។​

ការស្លាប់​អតីត​តារា ហួត សា​រ៉ាវ​ឌី ខុស​សណ្ឋាន​បែបនេះ​តើ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឃាតកម្ម​?

ការស្លាប់​អតីត​តារា ហួត សា​រ៉ាវ​ឌី ខុស​សណ្ឋាន​បែបនេះ​តើ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឃាតកម្ម​?