កវីម្ចាស់បទស្ទឹងសង្កែ គង់ ប៊ុនឈឿន ទទួលមរណភាព ក្នុងជន្មាយុ៧៧ឆ្នាំ

រាជធានីភ្នំពេញ ៖ លោក គង្គ ប៊ុនឈឿន ជាកវីនិពន្ធ ដ៏ល្បីល្បាញបានទទួល មរណភាពហើយ នៅវេលាម៉ោង៧ កន្លះ ត្រូវនឹងម៉ោង១និង២០នាទី រសៀល

(ម៉ោងនៅកម្ពុជា)ថ្ងៃអាទិត្យទី១៧ខែមេសា ឆ្នាំ២០១៦ នៅមន្ទីពេទ្យប្រទេសន័រវេ។

 

លោក គង្គ ប៊ុនឈឿន កើតនៅឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ឪពុករបស់លោកឈ្មោះ គង្គ ឈិន មាន ប្រភព កំណើតនៅឃុំព្រៃល្វា ខេត្តតាកែវ ម្តាយឈ្មោះ ម៉ ភឹង ជាអ្នកឃុំព្រែកហ្លួង ស្រុក សង្កែ ខេត្តបាត់ដំបង ។

 

កូនប្រសាររបស់ លោកតា គង្គ ប៊ុនឈឿន គឺលោក មុត ថារី បានប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ក្រុមគ្រួសារខ្ញុំមានទុក្ខជាខ្លាំងដោយ កវីម្ចាស់បទ ស្ទឹងសង្កែ គង់ ប៊ុនឈឿន ដែលជាស្វាមីជាឪពុក ឪពុកក្មេកជាជីតាបានលាចេញ ពីពួកយើងខ្ញុំហើយ គឺលាដោយគ្មានពេលនឹងត្រលប់វិញឡើយ នៅវេលាម៉ោង៧ និង២០នាទី ថ្ងៃអាទិត្យទី១៧ មេសា ឆ្នាំ២០១៦ នៅមន្ទីពេទ្យ ប្រទេស Norway ។ សូមជូនដំណឹងដល់អ៊ំពូមីង បងប្អូនទាំងអស់ដែលបានគាំទ្រគាត់»៕

កវីម្ចាស់បទស្ទឹងសង្កែ គង់ ប៊ុនឈឿន ទទួលមរណភាព ក្នុងជន្មាយុ៧៧ឆ្នាំ

កវីម្ចាស់បទស្ទឹងសង្កែ គង់ ប៊ុនឈឿន ទទួលមរណភាព ក្នុងជន្មាយុ៧៧ឆ្នាំ