ស្វែង សុជាតា កសាង​ជីវិត​ថ្មី​ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរចត់​

​រាជធានី​ភ្នំពេញ : ក្រោយពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​២​ឆ្នាំ តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ អ្នកនាង ស្វែង សុជាតា បាន​វិល​ត្រលប់​ជាថ្មី ស្របពេល​ដែល​នាង​កំពុង​កសាង​ជីវិត​ជាថ្មី​ឡើងវិញ​បន្ទាប់ពី​ឆ្លងកាត់​ព្យុះភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរចត់​។ តារា​ជំនាញ​សម្ដែង​តួ​ឆ្នាសឆ្នើម​រូបនេះ បាន​រៀបរាប់​ពី​ជីវិត​ដ៏​លំបាក​វេទនា​របស់​នាង​ក្នុង​កម្មវិធី “​ការ​ណាត់ជួប​ដ៏​អស្ចារ្យ – THE DATE” របស់​ស្ថានីយ ទូរទស្សន៍ PNN​។ អ្នកនាង​បាន​ថ្លែងថា បន្ទាប់ពី​បែកបាក់​ពី​អតីត​ស្វាមី (​លោក អេង ប៊ូឡុង​ដេ​ត​) និង​កូនៗ​ជាទី​ស្រឡាញ់​ក្នុង​ឆ្នាំ​២០១០ ជីវិត​អ្នកនាង​ធ្លាក់ចុះ​យ៉ាងគំហុក។​

 

“​ពេលដែល​បែកបាក់​ពី​ស្វាមី​របស់ខ្ញុំ ខ្ញុំ​ហាក់បីដូចជា​បាត់​បង់ដៃ​ម្ខាង​អ៊ីចឹង ហើយ​អ្វីដែល​បាត់បង់​ធំ​បំផុត​គឺ​កូនៗ​ដែលជា​បេះដូង​របស់ខ្ញុំ​! អារម្មណ៍​ខ្ញុំ​លែង​ជា​មនុស្ស​ម្នាក់​ប្រក្រតី ខុស​ពីមុន​ទាំងអស់​!” អ្នកនាង​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​។​

 

​លើសពីនេះទៅទៀត​អ្នកនាង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ (​ដុះ​សាច់​ក្នុង​ខួរក្បាល​) ក្នុង​ឆ្នាំ​២០១៣ ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ធ្លាក់​ដុនដាប អស់ទ្រព្យ​សម្បត្តិ និង​ដាច់​ទំនាក់ទំនង​ពី​មិត្តភក្តិ​សិល្បៈ​ទាំងឡាយ​។ យ៉ាងណាក៏ដោយ ជីវិត​អ្នកនាង​បានចាប់ផ្ដើម​មាន​ពន្លឺ​សន្សឹមៗ​ឡើងវិញ បន្ទាប់ពី​អ្នកនាង​បានជា​សះស្បើយ​ពី​ជំងឺ​។ ជា​ភ័ព្វសំណាង​នៅ​ដើមឆ្នាំ​២០១៦ អ្នកនាង ស្វែង សុជាតា​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ហូលីវូដ ដែល​ដឹកនាំ​ដោយ​លោកស្រី អេ​ន​ជី​លី​ណា ជូ​លី ដែល​អាចជួយ​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​នាង​ឡើងវិញ​។​

 

​ក្រោយពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជាង​២​ឆ្នាំ តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ អ្នកនាង ស្វែង សុជាតា បាន​វិល​ត្រលប់​ជាថ្មី ស្របពេល​ដែល​នាង​កំពុង​កសាង​ជីវិត​ជាថ្មី​ឡើងវិញ​បន្ទាប់ពី​ឆ្លងកាត់ ព្យុះភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរចត់​៕

ស្វែង សុជាតា កសាង​ជីវិត​ថ្មី​ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរចត់​

ស្វែង សុជាតា កសាង​ជីវិត​ថ្មី​ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង​ក្នុង​ជីវិត​យ៉ាង​ជូរចត់​