គៀត សុ​វណ្ណា​ឡាង គ្រង​តំណែង​តួឯក​ក្នុង​ខ្សែ​វីដេអូ​ភាគ​ថ្មី​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ស្រី​ដែលមាន​រូប​សម្រស់​ឆើតឆាយ បាន​វិ​វត្ត​ខ្លួន​ទៅជា​តារាចម្រៀង​រលក​ថ្មី ក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត កញ្ញា គៀត សុ​ណ្ណា​ឡាង ថ្មីៗ​នេះ​កំពុងមាន​ដំណឹង​ល្អ​ថា  នាង​បាន​នឹង​កំពុង​គ្រង​តំណែង​តួឯក​លើ​ខ្សែ​វីដេអូ​ភាគ​ថ្មី​ក្នុង​រឿង “​វិបត្តិ​ស្នេហ៍​កូនភ្លោះ​” របស់​ផលិតកម្ម រស្មី​ស្ទឹងសែន​។​

 

​ក្រោយ​បានចេញ​អាល់​ប៊ុ​ម​បទ​ចម្រៀង​លក់​នៅលើ​ទីផ្សារ​របស់ គៀត សុ​វណ្ណា​ឡាង ប៉ុន្តែ​បទ​ចម្រៀង​របស់​នាង​ហាក់​ពុំទាន់​មានការ​គាំទ្រ​ខ្លាំង​ដូច ការរំពឹងទុក​ឡើយ​។ បើ​យោងតាម​ប្រភព​ចេញពី​មិត្ត​យុវវ័យ​មួយក្រុម​បាន​និយាយថា កញ្ញា​សុវណ្ណ​ឡាង សំឡេង​គាត់​នៅ​ស្ទើរ ហើយ​ដង្ហើម​ស្រែក​នៅ​ខ្លី ដែល​ខុសពី​តារាចម្រៀង​មួយចំនួន ទើប​ការ​ច្រៀង​របស់​នាង​មិនសូវ​ឮ និង​ពិ​រោះ​ឡើយ ដូច្នេះ​វា​ពិបាក​ណាស់​ក្នុងការ​ថ្ពក់​ទាញយក​អ្នកគាំទ្រ​ឱ្យចូល​ចិត្ត​បទ ចម្រៀង​របស់​នាង​។​

 

​ទោះជា​បែបណា​ក្តី តារា​រូបនេះ នៅតែមាន​សង្ឃឹម​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ ក្រោយពី​នាង​គ្រង​តំណែង​តួឯក​នៅក្នុង​រឿង “​ម៉ែ​ដោះ​ក្រមុំ​” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​រួចមក ពេលនេះ​មាន​ដំណឹង​ថា សុ​វណ្ណា​ឡាង កំពុង​គ្រង​តំណែង​តួឯក​ក្នុង​រឿង​ភាគ​ថ្មី​មួយ​រឿង​ទៀតហើយ គឺ​រឿង “​វិបត្តិ​ស្នេហ៍​កូនភ្លោះ​” ដែល​ចាប់​ដៃគូ​សម្តែង​ជាមួយ​កំលោះ​សង្ហា ខាត់ វ៉ៃ​ហាំង​។ រឿងនេះ​នឹង​ចាប់ផ្តើម​ក្រុង​ពលី​នៅ​ថ្ងៃទី​៧ ខែមេសា ខាងមុខ​នេះហើយ​។ រឿង “​វិបត្តិ​ស្នេហ៍​កូនភ្លោះ​” នេះ សុ​វណ្ណា​ឡាង តម្រូវ​ឲ្យ​ដើរតួ​កូនភ្លោះ មួយ​ល្អ មួយ​អាក្រក់​។ រឿង “​វិបត្តិ​ស្នេហ៍​កូនភ្លោះ​” គ្រោង​យកទៅ​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ 8 HD TV បន្ទាប់ពី​រឿង “​ជំពាក់ចិត្ត​ព្រោះ​ស្រលាញ់​” របស់​អ្នកនិពន្ធ វិឆ័យ សុ​ភី និង​ដឹកនាំ​រឿង​ដោយ​លោក ខេមរិន្ទ៕

គៀត សុ​វណ្ណា​ឡាង គ្រង​តំណែង​តួឯក​ក្នុង​ខ្សែ​វីដេអូ​ភាគ​ថ្មី​

គៀត សុ​វណ្ណា​ឡាង គ្រង​តំណែង​តួឯក​ក្នុង​ខ្សែ​វីដេអូ​ភាគ​ថ្មី​