កូនស្រី​តារា​ជើងចាស់ ទម្លាយ​ភស្តុតាង បន្ថែម​រឿង​ម្តាយ​ស្លាប់ ខណៈដែល​សមត្ថកិច្ច​ខេត្តព្រៃវែង​បង្ហាញ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយឡែក​ពី​ហេតុការណ៍​បាត់បង់​ជីវិត​តារា​សម្តែង​ជើងចាស់ អ្នកនាង ហួត សា​រ៉ាវ​ឌី ខណៈពេលដែល​ការបញ្ជាក់​ពី​សមត្ថកិច្ច​ផ្ទុយ​ពី​ការអះអាង​សាច់ញាតិ​សព​ដែល​សរសេរ​បរិយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា ម្តាយ​គេ​ស្លាប់​ដោយ​អំពើ​ប្លន់​រំលោភ និង​សម្លាប់​។​

កូនស្រី​តារា​ជើងចាស់ ទម្លាយ​ភស្តុតាង បន្ថែម​រឿង​ម្តាយ​ស្លាប់ ខណៈដែល​សមត្ថកិច្ច​ខេត្តព្រៃវែង​បង្ហាញ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​ហ្វេ​ស​ប៊ុ​ក Sarachan Elf ជា​របស់​កូនស្រី​សព​សរសេរ​បន្តថា​៖ «​ការស្លាប់​របស់​ម៉ាក់​ខ្ញុំ វា​មិនមែនជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទេ​។ វា​ជា​ករណី​ប្លន់ រំលោភ និង​សម្លាប់​បំបិទមាត់​ទៀត​។ តែ​ប៉ូលិស​នៅ​មូលដ្ឋាន មិន​ជួយ​ធ្វើ​កោសល្យវិច័យ​ទេ បែរជា​គិតថា វា​ជា​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​មាន​ភ័ស្តុតាង​បញ្ជាក់​ច្បាស់​ណាស់​»​។ កូនស្រី​សព​សរសេរ​បញ្ជាក់ទៀតថា​៖ «​យប់​ថ្ងៃទី​១៤ ម៉ោង​ប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់​របស់ខ្ញុំ​បានចេញ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​ខេត្ត ព្រៃវែង ឯ​ស្រុក​ក​អណ្តើក ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំថ្មី​នៅ​ស្រុកកំណើត​។ តែ​នៅពេល​មកដល់​ជិត​ផ្ទះ​ទៅហើយ ម៉ោង​ប្រហែល​៨​កន្លះ​យប់ គាត់​ខ​ល​ទូរស័ព្ទ​មក​ថា មាន​ក្មេងស្ទាវ​មួយ​ហ្វូង​ប្រហែល​៤–៥​នាក់​បាន​រត់​ចេញពី​កៀន​ថ្នល់ ដៃ​មាន​កាន់ដំបង បាន​រត់​មក​វាយ​ក្បាល​អ្នកបើក​ម៉ូតូ​ចំ​កញ្ចឹងក ហើយក៏​រេ​ដៃចង្កូត​ទៅខាង​ឆ្វេង​ថ្នល់​»​។ កូនស្រី​តារា​សម្ដែង ហួត សា​រ៉ាវ​ឌី បន្ដថា​៖ «​ឥឡូវ​អ្នកបើក​ម៉ូតូ សន្លប់​បាត់​ហើយ ឆាប់​មកជួយ​គាត់​។ ពេលនោះ​អ្នកផ្ទះ​ក៏​ចេញ​ទៅរក​ភ្លាម តែ​តេ​ទៅ​ក៏​លែងមាន​អ្នក​លើក​»​។​

​យោងតាម​គណនី​របស់​កូនស្រី​សព​បាន​បង្ហោះ​ថា នេះ​ជា​អេក្រង់​ទូរ​សព្ទ័​របស់​ម៉ាក់​ខ្ញុំ​ផ្ទាល់ ចំពោះ​លេខ​ដែលមាន​គំនូស គឺជា​លេខ​ដែល​ម៉ាក់​ខ្ញុំ​តេ​ទៅប្រាប់​ឲ្យ​គេ​ជួយ​មាន​៤​ដង នៅ​ម៉ោង​ដែល​កើតហេតុ​ក៏​ជា​ម៉ោង​ដែល​ពួក​ខ្ញុំ​ទៅរក​គាត់ ហើយក៍​ទាក់ទង​គាត់​លែង​បាន គឺ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ម៉ោង​៧​និង​៤១​នាទី​ល្ងាច​។ បញ្ចាក់ នេះ​ជា​រូប​អេក្រង់​ទូរស័ព្ទដៃ​ម៉ាក់​ខ្ញុំ ដែល​បាន​តេ​ទៅរក​លេខ 096222 4112 ដែល​ត្រូវជា​ប្អូនថ្លៃ​ឲ្យ​ទៅ​ជួយ​ហើយ​ពេលនោះ​គឺ​គាត់​បាន​បើក speaker គឺ​បានឮ​ទាំងអស់គ្នា​ថា​គា់ត​ត្រូវគេ​វៃ ដោយសារ​ពួកយើង​កំពុងតែ​ញ៉ាំ​បាយ​ពេល​ល្ងាច​។​

​ចំណែក​លេខ​ខាងលើ​នោះ​ជា missed call ដែល​យើង​តេ​ទៅ​គាត់​ពេលដែល​រក​គាត់​មិនឃើញ ជាច្រើន missed call. សូម​បងប្អូន​ជួយ​វិនិច្ឆ័យ​។ សូម​លោក​ប៉ូលីស​ចេញ​ច្បាប់​ឆែក​អាត់​សំលេង​លេខ​ម៉ាក់​ខ្ញុំ​ផង​ឲ្យ​អស់​សង្ស័យ​៕