គង់ សូ​នី​តា ប្រើ​សង្ខារ ដើម្បី​ចូលដេក​ពេទ្យ​

គង់ សូ​នី​តា ប្រើ​សង្ខារ ដើម្បី​ចូលដេក​ពេទ្យ​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ដែល​បរាជ័យ​រឿង​ស្នេហា និង​មានឈ្មោះ​ជា​មេម៉ាយ​កូន​មួយ គង់ សូ​នី​តា មុននេះ​បន្តិច បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន និង​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​នាង​ត្រូវបាន​មិត្ត​ប​ញ្ចូ​ន​ចូលទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យរុស្ស៊ី ដោយមាន​ការសង្ស័យថា នាង​បាន​លេច​ថ្នាំ​ប៉ង​បញ្ចប់ជីវិត ទាំង​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​។​

 

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង គង់ សូ​នី​តា ត្រូវបាន​មិត្តភក្តិ​របស់​នាង សរសេរ​បង្ហោះ​ថា ៖ «​សូម​ជំរាបសួរ​ចំពោះ​អ្នក​ដែល​ស្គា​ស់ សូ​នី​តា ទាំងអស់ ឥឡូវ​គេ​បាន​ចូល​ស​ង្រោះ​បន្ទាន់ នៅ​មន្ទី​ពេទ្យរុស្ស៊ី ដោយសារ​គេ​ញុំ​ា​ថ្នាំ​ងងុយដេក និង​ថ្នាំ​ដែល​ខ្ញុំ​ថត​ទាំងអស់នេះ មិនដឹង​អស់​ប៉ុន្មាន​ទេ មិនដឹង​យ៉ាងម៉េច​យ៉ាង​ម៉ា មី​ពួកម៉ាក​ឡប់ បើ​ដឹង​វិញ ទោះ​រឿង​ឈឺ​វា​ចាប់​ប៉ុណ្ណា​យាយ​(​និយាយ​)​មក​អញ​ស្តាប់ អញ​ស្មាន​ហេង​លេងសើច​មួយ​អញ​តើ​.!»​។​

 

​ប្រភព​ខាងលើ​បាន​បន្ថែមថា «​សុំទោស​ដែល​មក post មិនបាន​ប្រាប់​ម្ចាស់​គេ មួយ​មាត់​… វា​ពិបាក​ត្រង់​ពេទ្យ​ប្រាប់ថា វា​មាន​ជំងឺ​ស្ទះ និង​ស្រើ​ត​បេះដូង​ទៀត​ម៉ា​យូ​ហើយ​អត់​ទាន់​ចេញមក​វិញទៀត​។ ជៀស​ឲ្យ​ផុតពី​រឿង​អាក្រក់​ណា​សំឡាញ់ ឯង​ត្រូវ​ខំ​ដើម្បី​ក្មេងស្រី​ម្នាក់នេះ​ណា ស៊ូ​ស៊ូ​..!»​។​

 

​ជុំវិញ​ព័ត៌មាន​ខាងលើ មិនទាន់មាន​ការបំភ្លឺ​បានទេ ដោយមាន​នារី​ម្នាក់​ទទួល​ជំនួស ហើយ​និយាយ​ប្រាប់ថា «​គង់ សូ​នី​តា គេ​ពិត​ត្រូវ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​មែន​។ មូល​បណ្តាលមកពី​នាង​ញ៉ាំ​ថ្នាំ​ងងុយគេង​ច្រើន ប៉ុន្តែ​មិនដឹងថា មូលហេតុ​អ្វី​ទេ ទើប​នាង​ញ៉ាំ​ថ្នាំ​ច្រើន​បែន​នេះ​..!»​។​

គង់ សូ​នី​តា ប្រើ​សង្ខារ ដើម្បី​ចូលដេក​ពេទ្យ​

​នារី​ម្នាក់​នោះបាន​បញ្ជាក់ថា បច្ចុប្បន្ន គង់ សូ​នី​តា កំពុងតែ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ មិនទាន់​ចេញមក​វិញ​ទេ ព្រោះ​ក្រុម​គ្រួ​ពេទ្យ​ធ្វើការ​ជួយសង្គ្រោះ​ជីវិត​។ ដោយឡែក​សម្រាប់​ព័ត៌មាន​លម្អិត ពុំទាន់​ត្រូវបាន​ប្រភព​ខាងលើ បញ្ជាក់​ច្បាស់​នៅឡើយ​ទេ អំពី​មូលហេតុ​នៃ​ការ​លេបថ្នាំ ពី​សំណាក់​តារា​សម្តែង គង់ សូ​នី​តា តែ​ក៏មាន​ប្រភព​ខ្លះ សង្ស័យថា នាង​អាចមាន​វិបត្តិ​អ្វីមួយ​ធ្ងន់ធ្ងរ ដោះស្រាយ​មិន​ចេញ ទើបបានជា​លេបថ្នាំ​បែបនេះ​៕

 

គង់ សូ​នី​តា ប្រើ​សង្ខារ ដើម្បី​ចូលដេក​ពេទ្យ​